ព័ត៌មានអន្តរជាតិ

អតីតវិស្វករ សូហ្វវែរ CIA ត្រូវបានកាត់ទោស ឲ្យជាប់គុក ៤០ ឆ្នាំ ពីបទបែកធ្លាយព័ត៌មាន សម្ងាត់របស់អាមេរិក

អាមេរិក ៖ លោក Joshua Schulte អតីតវិស្វករសូហ្វវែរ CIA ត្រូវបានគេចោទប្រកាន់ ពីបទលួចទិន្នន័យចាត់ថ្នាក់ធំបំផុត ក្នុងប្រវត្តិសាស្ត្រ របស់ភ្នាក់ងារចារកម្ម បន្ទាប់បុគ្គលិក CIA បានធ្វើឲ្យនិយោជក របស់លោករងភាពអាម៉ាស់ ដោយការចោទប្រកាន់ថា បានផ្តល់ព័ត៌មានចាត់ថ្នាក់ដ៏ធំដល់ WikiLeaks ត្រូវបានកាត់ទោសឲ្យជាប់គុក ៤០ ឆ្នាំ ដោយចៅក្រមញូវយ៉ក យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

ចៅក្រមតុលាការស្រុកអាមេរិក លោក Jesse Furman បានប្រកាសសាលក្រម ប្រឆាំងនឹងលោក Joshua Schulte កាលពីថ្ងៃព្រហស្បតិ៍ ដោយកាត់ទោសឲ្យជាប់ពន្ធនាគារ អស់មួយជីវិត ដែលរដ្ឋអាជ្ញាសហព័ន្ធបានស្នើសុំ ។

លោក Schulte ត្រូវបានចោទប្រកាន់ពីបទលួចអាថ៌កំបាំង ដ៏ធំបំផុតរបស់អាមេរិក ក្នុងប្រវត្តិសាស្ត្រ CIA ត្រូវបានកាត់ទោស ពីបទចារកម្ម ការលួចចូលកុំព្យូទ័រ ការមើលងាយតុលាការ ធ្វើសេចក្តីថ្លែងការណ៍មិនពិតទៅកាន់ FBI និងកាន់កាប់រូបអាសអាភាសកុមារ ។ លោក Schulte មានអាយុ ៣៥ ឆ្នាំត្រូវបានចោទប្រកាន់ថា ជាប្រភពនៅ ពីក្រោយការចេញផ្សាយ Vault 7 ដោយ WikiLeaks ក្នុងឆ្នាំ ២០១៧ បានលាតត្រដាងវិធីសាស្រ្ត ដែល CIA ប្រើដើម្បី Hack ស្មាតហ្វូន និងឧបករណ៍ផ្សេងទៀត ។

របាយការណ៍បំផ្ទុះគ្រាប់បែកបានលាតត្រដាងពីរបៀបសហរដ្ឋអាមេរិកបានចារកម្មលើរដ្ឋាភិបាលបរទេស ជនសង្ស័យភេរវករ និងគោលដៅផ្សេងទៀត ដែលបង្កើតភាពអាម៉ាស់ដ៏ធំមួយសម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ទីក្រុងវ៉ាស៊ីនតោន។ បានបង្កឲ្យមានផែនការសម្ងាត់របស់ CIA ដើម្បីចាប់ពង្រត់ ឬធ្វើឃាតស្ថាបនិក WikiLeaks លោក Julian Assange ។

រដ្ឋអាជ្ញាបានអះអាងថា មុនពេលចាប់ខ្លួន លោក ក្នុងឆ្នាំ ២០១៨ លោក Schulte បានជួយបង្កើតឧបករណ៍ លួចចូល ដែលក្រោយមកលោក បានលាតត្រដាង ជាមួយ WikiLeaks ។ យុទ្ធសាស្ត្ររបស់ CIA រួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយ ទូរទស្សន៍ឆ្លាតវៃ ទូរទស្សន៍មានការតភ្ជាប់ អ៊ីនធើណេត ទៅជាឧបករណ៍ស្តាប់ ។ លោកនៅពីក្រោយការបង្ហាញព័ត៌មាន ដែលខូចខាតបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក ៕
ដោយ៖លី ភីលីព

Most Popular

To Top