ព័ត៌មានអន្តរជាតិ

លោក Zuckerberg ទៅកូរ៉េខាងត្បូង ដើម្បីពិភាក្សា អំពីបញ្ញាសិប្បនិមិត្ត “AI”

AFP

សេអ៊ូល ៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានមកដល់ប្រទេសកូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃអង្គារ ជាកន្លែងដែលលោក ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សា លើផ្នែកបញ្ញាសិប្បនិមិត្ត និងមានការប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងប្រធានក្រុមហ៊ុន ថាមពលបច្ចេកវិទ្យាមួយ ចំនួនរបស់ប្រទេស ។

សារព័ត៌មានបាននិយាយថា លោក Zuckerberg កំពុងធ្វើដំណើរទៅកាន់ប្រទេសក្នុង តំបន់អាស៊ីរួមមាន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា។ Meta បាននឹងកំពុងបង្កើន កិច្ចខិតខំប្រឹងប្រែង AI របស់ខ្លួននៅឆ្នាំនេះ រួមទាំងផែនការ សម្រាប់បន្ទះ ឈីបផ្ទាល់ខ្លួន និងការបន្ថែមមុខងារ AI ទៅក្នុងផលិតផល ។

យោងតាមប្រភពរដ្ឋាភិបាលអ្នកដឹងអំពីបញ្ហានេះបានឲ្យដឹងថា លោកគ្រោងនឹងជួបជាមួយលោក Yoon ក៏ដូចជាប្រធាន Samsung Electronics លោក Jay Y. Lee និងថ្នាក់ដឹកនាំនៅ LG Electronics ។
ប្រភពបដិសេធមិនត្រូវបាន គេកំណត់អត្តសញ្ញាណទេ ដោយសារពួកគេមិនមានសិទ្ធិនិយាយ ជាមួយប្រព័ន្ធផ្សព្វផ្សាយ។
វាគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ Zuckerberg ទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេលប្រហែល ១០ ឆ្នាំ ។

លោកត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការផ្គត់ផ្គង់បន្ទះឈីប AI និងការពង្រីកប្រព័ន្ធអេកូឡូស៊ីសម្រាប់ AI ជំនាន់ថ្មី ខណៈMeta Platforms ស្វែងរកដើម្បីទទួលបានបច្ចេកវិទ្យា AI ជំនាន់ថ្មីទៅក្នុងផលិតផលប្រព័ន្ធផ្សព្វផ្សាយសង្គមស្នូល និងឧបករណ៍ផ្នែករឹងនៅឆ្នាំនេះ។

បើតាមសារព័ត៌មាន Reuters បានរាយការណ៍ កាលពីដើមខែនេះបាននិយាយថា Meta គ្រោងនឹងដាក់ពង្រាយទៅក្នុង មជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅឆ្នាំនេះនូវកំណែថ្មីនៃបន្ទះឈីប ផ្ទាល់ខ្លួនមានគោលបំណង គាំទ្រដល់ការជំរុញ AI របស់ខ្លួន ។ វាក៏មានគម្រោងធានានូវ GPUs ប្រហែល 350,000 H100 (អង្គភាពដំណើរការក្រាហ្វិក) ពី Nvidia នៅចុងឆ្នាំ ដើម្បីគាំទ្រដល់ការជំរុញនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top