វ៉ាស៊ីនតោន ៖ រដូវរងារនេះដោយសារ តែអាកាសធាតុក្តៅបំផុត មិនធ្លាប់មាន នៅសហរដ្ឋអាមេរិក ខណៈ ទិន្នន័យបានបង្ហាញ កាលពីថ្ងៃសុក្រ ជាសញ្ញាចុងក្រោយ ដែលពិភពលោកកំពុងឆ្ពោះ ទៅរកយុគសម័យមិនធ្លាប់ មានពីមុនមក ដោយសារវិបត្តិអាកាសធាតុ ។
រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ បាននិយាយថា សីតុណ្ហភាពជាមធ្យមក្នុងរដ្ឋចំនួន ៤៨ ខាងក្រោម នៃសហរដ្ឋអាមេរិក ចាប់ពីខែធ្នូ ឆ្នាំ ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ គឺមានសីតុណ្ហភាព ៣.១ អង្សាសេជាកម្រិតខ្ពស់បំផុត ក្នុងកំណត់ត្រា ដែលត្រឡប់ទៅទសវត្សរ៍ឆ្នាំ ១៨៩០ ។
វាមានសីតុណ្ហភាព ៣ អង្សារសេ លើសពីមធ្យមភាគ ក្នុងសតវត្សទី ២០ សម្រាប់ប្រទេសបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទី ២ របស់ពិភពលោក នៅពីក្រោយប្រទេសចិន ។ រដូវរងាក្តៅបំផុតទី២ បានមកដល់ក្នុងឆ្នាំ ២០១៦ ជាមធ្យម ២.៧ អង្សារសេ ខណៈត្រជាក់បំផុតក្នុងកំណត់ត្រានៅឆ្នាំ ១៩៧៩ ត្រជាក់ -៣ អង្សារសេ ។
រដ្ឋចំនួន ៨ នៅទូទាំងមជ្ឈិមបូព៌ា បឹងធំ និងភាគឦសាន បានឃើញរដូវរងាក្តៅ របស់ពួកគេក្នុងកំណត់ត្រា ត្រូវបានជំរុញដោយគំរូអាកាសធាតុ El Niño។ កាលពីថ្ងៃព្រហស្បតិ៍ អភិបាលរដ្ឋ Tim Walz នៃរដ្ឋ Minnesota បានប្រកាសថា រដ្ឋបានដោះសោការផ្តល់មូលនិធិសហព័ន្ធសម្រាប់អាជីវកម្ម រងផលប៉ះពាល់ដោយព្រិល ធ្លាក់ចាប់ពីការជិះស្គី និងស្បែកជើងព្រិល រហូតដល់ពិធីបុណ្យរដូវរងា ។
កម្ដៅបានបន្តរហូតដល់ខែកុម្ភៈ ហើយទិន្នន័យបានបង្ហាញពីសីតុណ្ហភាពជាមធ្យមសម្រាប់សហរដ្ឋអាមេរិកដែលជាប់គ្នា មិនរាប់បញ្ចូលកោះហាវ៉ៃ អាឡាស្កា និងតំបន់ឈូងសមុទ្រ គឺ ៥.១ អង្សារសេសម្រាប់ខែ ជាសីតុណ្ហភាពក្តៅបំផុតទី ៣ ក្នុងកំណត់ត្រា។
ភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត និងទឹកជំនន់៖ ទីភ្នាក់ងារនេះបាននិយាយថា ភ្លើងឆេះព្រៃ Smokehouse Creek បានចាប់ផ្តើមនៅថ្ងៃទី ២៦ ខែកុម្ភៈ ហើយបានក្លាយជាការឆាបឆេះដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររដ្ឋតិចសាស់ បានឆាបឆេះផ្ទៃដីជាង ៤០០,០០០ ហិកតានៅរដ្ឋ Texas Panhandle និងភាគខាងលិចនៃរដ្ឋ Oklahoma ។
ភាពកក់ក្តៅជាប់រហូត បាននាំឲ្យមានការថយចុះជាលំដាប់ នៃការគ្របដណ្តប់លើទឹកកកនៅទូទាំង Great Lakes ដោយឈានដល់កម្រិតទាប ជាប្រវត្តិសាស្ត្រនៃការគ្របដណ្តប់ ២.៧ភាគរយនៅថ្ងៃទី ១១ខែកុម្ភៈ នៅពេលការគ្របដណ្តប់ ទឹកកកជាធម្មតាឡើងដល់កំពូល ៕
ដោយ៖លី ភីលីព