ព័ត៌មានអន្តរជាតិ

ទីក្រុងគៀវនឹង ទទួលបានយន្តហោះចម្បាំង F-16 ពីខាងលិចក្នុងពេល ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ

រទេស៖យោងតាមការចេញ ផ្សាយរបស់ RT អ៊ុយក្រែនអាចទទួល បានយន្តហោះចម្បាំង F-16 ដែលបានសន្យាជាមួយវា ដោយអ្នកគាំទ្រលោកខាងលិច របស់ខ្លួន ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះ បើយោងតាមប្រភពយោធា ជាន់ខ្ពស់ដែលយ៉ាង យូរខែ​មិថុនា ឬ​កក្កដាប៉ុណ្ណោះ។

កាសែត​នេះ​មិន​បាន​រាយការណ៍​ថា ​ប្រទេស​ណា​ដែល​សន្មត់​ថា នឹង​ផ្តល់​យន្តហោះ​ឬ​ចំនួន​សរុប​របស់​ពួកគេ​ត្រូវ​ជា​ចំនួន​ប៉ុន្មាន​ទេប៉ុន្តែកន្លងមក កាលពីខែមីនា រដ្ឋមន្ត្រីការពារជាតិ ហូឡង់លោក Kajsa Ollongren បាននិយាយថាហូឡង់ នឹងក្លាយជាប្រទេសដំបូងគេ ដែលផ្តល់យន្តហោះ F-16 ហើយនឹងធ្វើវានៅពេលណា មួយនៅរដូវក្តៅនេះ។

រដ្ឋមន្ត្រីដដែលនេះ ក៏បានបន្ថែមទៀតដែរថា ប្រទេសហូឡង់ នឹងធ្វើតាម និងផ្តល់ឱ្យអ៊ុយក្រែន នូវយន្តហោះ ចម្បាំងរបស់ពួកគេ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ។

កាលពីដើមខែ ឧសភា អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Ilya Evlash បានបញ្ជាក់ថា ក្រុងកៀវអាច ទទួលបានយន្ត ហោះទាំងនោះ ឱ្យបានមុនថ្ងៃទី ៥ ឧសភា ប៉ុន្តែលោកក៏បាន ទទួលស្គាល់ថា កាលបរិច្ឆេទដឹកជញ្ជូនត្រូវបាន ផ្លាស់ប្តូរជាច្រើនដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top