ព័ត៌មានអន្តរជាតិ

ស្ត្រីជនជាតិ វៀតណាមម្នាក់ ជាប់គុក ៩ ឆ្នាំ ពីបទចាប់ជំរិតក្មេងស្រី និងបង្ខំឲ្យថតរឿងសិច ដើម្បីផ្ញើឲ្យមិត្តប្រុសនៅអាមេរិក

VN Express

ក្រុងហូជីមិញ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមម្នាក់រស់ នៅទីក្រុងហូជីមិញ ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំពីបទចាប់ជំរិតក្មេងស្រី ២ នាក់ និងបង្ខំពួកគេឲ្យដើរតួតារាសិច ក្នុងវីដេអូអាសអាភាស ដែលនាងបានផ្ញើទៅមិត្តប្រុស របស់នាងនៅអាមេរិក។

នាង Pham Huynh Nhat Vi អាយុ ២១ ឆ្នាំ ត្រូវបានកាត់ទោសដោយតុលាការគ្រួសារ និងអនីតិជននៅក្រោមតុលាការ ប្រជាជនទីក្រុងហូជីមិញ ពីបទជួលមនុស្សអាយុក្រោម ១៦ ឆ្នាំ ក្នុងគោលបំណងថត រឿងអាសអាភាស និងការចាប់ ពង្រត់ មនុស្សក្រោម ១៦ ឆ្នាំ ។ តាមការចោទប្រកាន់នាង Vi បានចាប់ពង្រត់ក្មេងស្រីទាំងនោះ ហើយធ្វើវីដេអូ ក្រោមការណែនាំ ពីមិត្តប្រុស របស់នាងនៅអាមេរិកឈ្មោះ លោកRichard។

នៅខែតុលា ឆ្នាំ ២០២៣ នាង Vi និងលោក Richard បានចំណាយពេលមួយសប្តាហ៍ ជាមួយគ្នានៅសណ្ឋាគារមួយកន្លែង ក្នុងសង្កាត់លេខ១ បន្ទាប់មកលោក Richard បានចាកចេញពីប្រទេសវៀតណាម ប៉ុន្តែនៅតែទាក់ទងនាង Vi តាមរយៈ Zalo ។

លោក Richard ត្រូវបានគេចោទប្រកាន់ជាញឹកញាប់ បានផ្ញើវីដេអូអាសអាភាស ជាមួយស្ត្រីអាស៊ីផ្សេងទៀតទៅកាន់នាង Vi ដោយសុំឲ្យនាងបញ្ចុះបញ្ចូលក្មេងស្រី ដែលមានអាយុពី ៦-១២ ឆ្នាំឲ្យថតរឿងសិច។ Richard បាននិយាយថា លោកនឹងឲ្យលុយនាង Vi និងរៀបការជាមួយនាង ហើយនាំនាងអាមេរិក ប្រសិនបើនាងធ្វើដូច្នេះ។

នាង Vi បានយល់ព្រម ហើយត្រូវបានផ្ទេរប្រាក់ ៥០០ ដុល្លារអាមេរិកពីលោក Richard ។ អ្នកទាំង២បានយល់ស្របថា នៅពេលនាង Vi រកឃើញក្មេងស្រី ដើម្បីថតវីដេអូជាមួយលោក Richard នឹងជួលផ្ទះល្វែងឲ្យនាងដើម្បីរស់នៅ និងថតវីដេអូ។

នៅថ្ងៃទី ៣ ខែមេសាឆ្នាំនេះ នាង Vi បានទៅផ្លូវដើរ Nguyen Hue នៅទីប្រជុំជន ហើយបានឃើញក្មេងស្រីពីរនាក់ អង្គុយនៅលើចិញ្ចើមផ្លូវ ។ នាងបាននិយាយជាមួយក្មេងស្រីទាំងនោះ ហើយបានឲ្យពួកគេចំនួន ១០,០០០ ដុង ហើយនាំពួកគេទៅញ៉ាំការ៉េម និងមាន់បំពង មុនពេលថតរូបពួកគេ ហើយផ្ញើឲ្យលោក Richard៕

Most Popular

To Top