ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងមិនបញ្ជូនក្រុមសេវាឱ្យទៅថែទាំយន្តហោះ F-16 របស់អ៊ុយក្រែននោះទេ

បរទេស៖ កាសែត Wall Street បានផ្សាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានច្រានចោលផែនការរបស់មន្ទីរបញ្ចកោណ ក្នុងការបញ្ជូនក្រុមហ៊ុនម៉ៅការអាមេរិក ក្នុងការបញ្ជួនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីថែរក្សាផ្នែករឹង (ឧបករណ៍យោធា) របស់លោកខាងលិច រួមទាំងយន្តហោះចម្បាំង F-16 ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការជជែកដេញដោលដ៏យូរអំពីការដាក់ពង្រាយជនស៊ីវិលអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីផ្តល់សេវាផ្នែករឹងដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវដោយអ្នកគាំទ្របរទេសរបស់ខ្លួន បានកើតឡើងកាន់តែខ្លាំងចាប់តាំងពីការប្រគល់យន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿង លើកដំបូងដល់អ៊ុយក្រែននៅចុងខែកក្កដា។

ក្រុមមន្ត្រីដែលស្គាល់ពីការពិភាក្សាបានប្រាប់ WSJ ថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានពិនិត្យមើលសំណើដែលចេញមកពីយោធា ប៉ុន្តែចាត់ទុកថាវាមានគ្រោះថ្នាក់ខ្លាំងពេក។

ប្រភព​មួយ​ក្នុង​ចំណោម​ប្រភព​ទាំងនោះបាន​ប្រាប់​សារព័ត៌មាន​ថា “សហគមន៍​ស៊ើបការណ៍​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ ​អំពី​ការ​រំពឹង​ទុក​របស់​រុស្ស៊ី​ដែល​កំណត់​គោលដៅ​លើ​អ្នក​ម៉ៅការ​អាមេរិក​នៅ​អ៊ុយក្រែន” ។

របាយការណ៍បានអានថា រដ្ឋបាល Biden មិនបានច្រានចោលការបញ្ជូនអ្នកម៉ៅការរបស់អាមេរិក ទៅកាន់អ៊ុយក្រែនទាំងស្រុងនោះទេ ប៉ុន្តែវានឹងមិនកើតឡើងក្នុងពេលឆាប់ៗនេះទេ។

សម្រាប់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនរំពឹងថាសម្ព័ន្ធមិត្តណាតូរបស់ខ្លួននៅអឺរ៉ុបនឹងទទួលខុសត្រូវ ចំពោះសេវាកម្មយន្តហោះចម្បាំងដែលរចនាដោយសហរដ្ឋអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top