ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក Biden ពន្យារពេលការប្រកាស អំពីពន្ធគយលើផលិត អគ្គិសនី របស់ប្រទេសចិន

Xinhua

អាមេរិក ៖ រដ្ឋបាលលោក Biden បានពន្យារពេលសេចក្តី ប្រកាសស្តី ពីការសម្រេច ចិត្តចុងក្រោយ ទាក់ទងនឹងការដំឡើង ពន្ធដ៏ច្រើនលើ រថយន្តអគ្គិសនី អាគុយ គ្រឿង អេឡិចត្រូនិក និងកោសិកាថាមពលព្រះអាទិត្យ ដែលផលិតពីចិន នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។

នេះបើយោងតាមអ្នកនាំពាក្យមកពីទីភ្នាក់ងារនេះ ប្រាប់ឲ្យដឹងថា តំណាងពាណិជ្ជកម្ម របស់អាមេរិកបាននិយាយថា ខ្លួនបន្តបង្កើតការសម្រេចចិត្ត ចុងក្រោយទាក់ទងនឹង ការកែប្រែដែលបានស្នើឡើង លើទំនិញដែលផលិតដោយប្រទេសចិន។

ការពន្យារពេលនេះមិនមានការភ្ញាក់ផ្អើលចំពោះ លោក Thibault Denamial ជាសហការី និងជាប្រធាន Scholl ក្នុងធុរកិច្ចអន្តរជាតិនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនោះទេ។ លោកនិយាយថា នេះជាឆ្នាំបោះឆ្នោតតម្រូវឲ្យគណបក្សប្រជាធិបតេយ្យថ្លឹងថ្លែងពីបញ្ហាប្រកួតប្រជែងនៅពេលសម្រេចចិត្តអនុវត្តពន្ធដារ។

លោក Denamial បានប្រាប់ VOA ថា គណបក្សប្រជាធិបតេយ្យប្រាកដជាមិនចង់ហាក់ដូចជាទន់ជ្រាយលើប្រទេសចិនទេ ប៉ុន្តែមានការរុញច្រានយ៉ាងច្រើនពីឧស្សាហកម្ម និងពីភាគីពាក់ព័ន្ធក្នុងស្រុក ប្រកែកថា ពន្ធថ្មីនឹងបំផ្លាញសេដ្ឋកិច្ចអាមេរិក ដូច្នេះការទាត់កំប៉ុងទឹក វាហាក់ដូចជាជម្រើសដ៏ គួរឲ្យទាក់ទាញមួយនៅពេលនេះ ។

បច្ចុប្បន្នអាមេរិក គ្រោងនឹងអនុវត្តពន្ធ ១០០ ភាគរយលើរថយន្ត EVs ដែលផលិតនៅប្រទេសចិន ពន្ធ ៥០ ភាគរយ លើឧបករណ៍អេឡិចត្រូនិក និងកោសិកាថាមពលពន្លឺព្រះអាទិត្យ និងពន្ធ ២៥ភាគរយ លើអាគុយលីចូមអ៊ីយ៉ុង និងទំនិញយុទ្ធសាស្ត្រដូចជាដែកថែប អាលុយមីញ៉ូម ហើយកប៉ាល់ដឹកទំនិញ ទៅច្រាំងសមុទ្រនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

Most Popular

To Top