ព័ត៌មានអន្តរជាតិ

លោក Elon Musk ៖ អាមេរិក កំពុងធ្វើដំណើរ លើផ្លូវល្បឿនលឿន ទៅរកការក្ស័យ ធនយ៉ាងឆាប់រហ័ស

អាមេរិក ៖ នេះបើតាមការព្រមាន របស់មហាសេដ្ឋីបច្ចេកវិទ្យា និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ថា អាមេរិកកំពុងធ្វើដំណើរ ឆ្ពោះទៅរកការក្ស័យធន យ៉ាងឆាប់រហ័ស ដោយសារតែរដ្ឋាភិបាល នៅទីក្រុងវ៉ាស៊ីនតោន កំពុងចំណាយថវិកច្រើនពេកទៅហើយ យោងតាមការចេញផ្សាយពីគេហទំព័រ RT។

លោក Musk បានចែករម្លែកការ បង្ហោះនៅលើវេទិកា X របស់លោក (អតីត Twitter) ដោយអ្នកប្រើប្រាស់ម្នាក់ទៀត បានលើកឡើងពីការព្យាករណ៍ពីថវិការដ្ឋាភិបាលអាមេរិកសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដោយបាននិយាយថា ឱនភាពថវិកាអាចកើនឡើងពី ១.៨ ពាន់លានដុល្លារបច្ចុប្បន្នដល់ជិត ១៦.៣ ពាន់លានដុល្លារដោយ ២០៣៥។

លោក Musk បានសរសេរថា តាមអត្រានៃការចំណាយ របស់រដ្ឋាភិបាល អាមេរិកបច្ចុប្បន្ន កំពុងស្ថិតនៅផ្លូវល្បឿន លឿនក្នុងការក្ស័យធន ។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះក៏បានស្នើថា ការចំណាយលើសរបស់រដ្ឋាភិបាល គឺជាអ្វីដែលបណ្តាលឲ្យមានអតិផរណាក្នុងប្រទេស។

នេះបើយោងតាមរបាយ ការណ៍របស់ក្រសួងការងារ បានចេញផ្សាយកាលពី ២ សប្តាហ៍មុនថា អត្រាអតិផរណាប្រចាំឆ្នាំ របស់អាមេរិកបានធ្លាក់ចុះក្រោម ៣ភាគរយក្នុងខែកក្កដាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២១ ។ តម្លៃទំនិញ និងសេវាកម្មបានកើនឡើង ២.៩ភាគរយ ខណៈអតិផរណាស្នូល ដែលមិនរាប់បញ្ចូលឧស្សាហកម្មម្ហូបអាហារ និងថាមពល បានកើនឡើង ៣.២ភាគរយក្នុងរយៈពេល ១២ ខែមុន។

កាលពីចុងខែកក្កដា ក្រសួងរតនាគារអាមេរិកបានប្រកាសថា បំណុលជាតិរបស់ប្រទេសនេះបានកើនឡើងលើសពី ៣៥ ពាន់ពាន់លានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលកើនឡើងមួយពាន់ពាន់លាន ចាប់តាំងពីខែមករា។ ការិយាល័យថវិកាសភា (CBO) បានព្យាករណ៍ថា នៅឆ្នាំ ២០៣៤ បំណុលនឹងលើសពី ៥០ ពាន់ពាន់លានដុល្លារ ស្មើនឹងជាង ១២២ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់អាមេរិក។ ខ្លួនរំពឹងថាអត្រាកំណើន GDP ប្រចាំឆ្នាំជាមធ្យម របស់ប្រទេសនឹង មានប្រហែល ១.៨ភាគរយចាប់ពីឆ្នាំ ២០២៩ ដល់ឆ្នាំ ២០៣៤។

កាលពីខែមិថុនា គណៈកម្មាធិការសម្រាប់ថវិកាសហព័ន្ធមានការទទួលខុសត្រូវ (CRFB) បានអះអាងថា បំណុលជាតិបានកើនឡើងចំនួន ៤.៣ ពាន់លានដុល្លារ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោកJoe Biden ធៀបនឹង ៨.៤ ពាន់លានដុល្លារក្នុងអំឡុងពេលអាណត្តិរបស់លោក Donald Trump ៕

Most Popular

To Top