ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក រឹបអូសយក យន្តហោះមួយគ្រឿង របស់លោក Nicolas Maduro

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT CNN បានរាយការណ៍ កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរឹបអូសយន្តហោះមួយគ្រឿង ដែលត្រូវបានគេរាយការណ៍ថា ប្រើប្រាស់ដោយប្រធានាធិបតី វេណេស៊ុយអេឡា Nicolas Maduro ដោយអះអាងថាវាបំពានលើការ ដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងការ៉ាកាស។

កន្លងមកសហរដ្ឋអាមេរិក បានចោទ ប្រកាន់លោក Maduro ពីបទជួញដូរគ្រឿងញៀន ហើយបានបដិសេធ មិនទទួលស្គាល់ជ័យ ជម្នះរបស់គាត់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ប្រទេសវេណេស៊ុយអេឡា ពីរលើកចុងក្រោយ។

ការ​ចាប់រឹបអូសយក​យន្តហោះ ​របស់​ប្រមុខ​រដ្ឋ​បរទេស ​គឺ​ជា​រឿង​មិន​ធ្លាប់មាននៅឡើយ​ សម្រាប់ករណី​ព្រហ្មទណ្ឌយើងកំពុង ផ្ញើសារយ៉ាងច្បាស់ លាស់នៅទីនេះថា គ្មាននរណា នៅពីលើច្បាប់ គ្មានអ្នកណាម្នាក់នៅពីលើការឈាន ដល់ការដាក់ ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកនោះទេ នេះបើយោង តាមការបញ្ជាក់ ដោយមន្ត្រីក្រុងវ៉ាស៊ីនតោន ដែលមិនបញ្ចេញ ឈ្មោះបានប្រាប់ CNN ដែលបានរាយការណ៍រឿងនេះ ជាលើកដំបូងកាលពីថ្ងៃចន្ទ។

យោងតាមប្រភព ​​CNN ដដែលបានឲ្យដឹងទៀតថា យន្តហោះនេះមានតម្លៃប្រហែល ១៣លានដុល្លារ ហើយត្រូវបានរឹបអូស ដោយសហការជាមួយអាជ្ញាធរ ប្រទេសដូម៉ានិក Dominican ។

គួរឲ្យដឹងដែរថា ភ្នាក់ងារ របស់សហរដ្ឋអាមេរិក មិនបានកំណត់អត្តសញ្ញាណ យន្តហោះនោះទេ ដោយគ្រាន់តែនិយាយថា វាត្រូវបានរឹបអូសនៅក្នុង សាធារណរដ្ឋដូមីនីក ហើយការហោះហើរ ទៅកាន់ទីក្រុងម៉ៃអាមី រដ្ឋហ្វ្លរីដាប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top