ការ៉ាកាស ៖ វ៉េណេស៊ុយអេឡា បានបរិហារការរឹបអូស របស់ទីក្រុងវ៉ាស៊ីនតោន នៃយន្តហោះដែលប្រើដោយប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ ថាជាផ្នែក នៃការអនុវត្តឧក្រិដ្ឋកម្មម្តងហើយម្តងទៀត ។
សហរដ្ឋអាមេរិកបានរឹបអូសយន្តហោះនៅសាធារណរដ្ឋដូមីនីកែន ដោយអះអាងថា ការទិញបានរំលោភលើ ទណ្ឌកម្មរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
រដ្ឋមន្រ្តីការបរទេស បានឲ្យដឹងថា វេណេស៊ុយអេឡា ប្រកាសថ្កោលទោសសហគមន៍អន្តរជាតិជាថ្មីម្តងទៀតថា អាជ្ញាធរនៃសហរដ្ឋអាមេរិក ក្នុងការអនុវត្តឧក្រិដ្ឋកម្មម្តង ហើយម្តងទៀត ដែលមិនអាចចាត់ថ្នាក់ថាជាអ្វីផ្សេងក្រៅពីការលួចចម្លង បានរឹបអូសដោយខុសច្បាប់នូវយន្តហោះ ដែលប្រើប្រាស់ដោយប្រធានាធិបតី នៃសាធារណរដ្ឋ។
រដ្ឋមន្ត្រីការបរទេស Yvan Gil បានឲ្យដឹងនៅលើបណ្ដាញ Telegram ថា ដោយបង្ហាញភាពត្រឹមត្រូវលើវិធានការបង្ខិតបង្ខំ (ទណ្ឌកម្ម) ដែលពួកគេដាក់ជាឯកតោភាគី និងខុសច្បាប់នៅជុំវិញពិភពលោក។
លោក Gil បានបន្ថែមថា វេណេស៊ុយអេឡា បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនរក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ណាមួយ ដើម្បីជួសជុលការខូចខាតនេះ ដល់ប្រទេសជាតិ ក៏ដូចជាការខូចខាតផ្សេងទៀត ដែលបណ្តាលមកពីគោល នយោបាយព្រហ្មទណ្ឌនៃវិធានការបង្ខិតបង្ខំឯកតោភាគី។
កាលពីខែកុម្ភៈ សហរដ្ឋអាមេរិក បានរឹបអូសយកយន្តហោះមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍វេណេស៊ុយអេឡា Emtrasur Cargo ដែលបានចុះចតនៅប្រទេសអាហ្សង់ទីន ក្នុងខែមិថុនា ឆ្នាំ២០២២ ហើយបន្ទាប់មកត្រូវបានឃុំខ្លួន សម្រាប់ការស៊ើបអង្កេតដែលត្រូវបានចោទប្រកាន់៕
ប្រែសម្រួល ឈូក បូរ៉ា