ព័ត៌មានអន្តរជាតិ

លោក Musk ជាមហាសេដ្ឋី ដែលមានជាងគេបំផុត លើពិភពលោកជាមួយ ទ្រព្យសម្បត្តិ២៣៧ ពាន់លានដុល្លារ

RT News

អាមេរិក ៖ នេះបើយោង តាមក្រុមហ៊ុនអប់រំ ពិភពលោក Informa Connect Academy បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla សហគ្រិន បច្ចេកវិទ្យាលោក Elon Musk កំពុងស្ថិតនៅលើផ្លូវ ក្លាយជាមហាសេដ្ឋី ទ្រព្យសម្បត្តិពាន់ពាន់លានដុល្លារដំបូង គេនៅលើកពិភពលោកនៅឆ្នាំ ២០២៧ យោងតាមការចេញផ្សាយ ពីគេហទំព័រ RT។

ការព្យាករណ៍បានចេញផ្សាយកាលពីថ្ងៃសុក្រដោយផ្អែកលើអត្រាកំណើនទ្រព្យសម្បត្តិប្រចាំឆ្នាំជាមធ្យមរបស់លោក Musk ឈរនៅ ១០៩.៨៨ភាគរយ ។ ម្ចាស់ក្រុមហ៊ុន X (អតីត Twitter)ជាបុរសមាន ជាងគេបំផុត នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិ ២៣៧ ពាន់លានដុល្លារ ។

នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ថា លោក Musk បានសហស្ថាបនិកក្រុមហ៊ុនចំនួនប្រាំមួយ រួមទាំងក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនផលិតយានអវកាស SpaceX ។ Tesla មានមូលធន នីយកម្មទីផ្សារចំនួន ៦៦៩.២៨ ពាន់លានដុល្លារ ត្រូវបានគេរំពឹងថា នឹង ឈានដល់ចំនួន ពាន់ពាន់លាន ដុល្លារនៅឆ្នាំក្រោយ ។ លោក Musk បានទិញ Twitter ក្នុងឆ្នាំ ២០២២  ដោយប្តូរឈ្មោះវាថា X និងសន្យាថា មានការត្រួតពិនិត្យតិច និងមានតម្លាភាពជាងមុន។

នេះបើយោងតាមការព្យាករណ៍ របស់ Informa Connect Academy ថា មហាសេដ្ឋីជាច្រើនផ្សេងទៀត កំពុងស្ថិតក្នុងលេខរៀងមហាសេដ្ឋី នាពេលអនាគតដ៏ខ្លីខាងមុខ ដូចជាមហាសេដ្ឋីឥណ្ឌា លោក Gautam Adani នាយកប្រតិបត្តិ Nvidia លោក Jensen Huang និងមហាសេដ្ឋីឥណ្ឌូនេស៊ី លោក Prajogo Pangestu ។ អ្នកទាំង៣ត្រូវបានគេរំពឹងថា នឹងក្លាយជាមហាសេដ្ឋីនៅឆ្នាំ ២០២៨  ។ អ្នកជំនួញជនជាតិបារាំងលោក Bernard Arnault ជាប្រធានក្រុមហ៊ុនប្រណីត ដ៏ធំបំផុតរបស់ពិភពលោក LVMH ទំនងជានឹងក្លាយជាមហាសេដ្ឋីនៅឆ្នាំ ២០៣០។

លោក Musk បានបង្ហាញខ្លួន ជាលើកដំបូងក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes កាលឆ្នាំ២០១២  ជាមួយនឹងទ្រព្យ សម្បត្តិសុទ្ធចំនួន២ ពាន់លានដុល្លារ។ នៅឆ្នាំ ២០២១ លោកបានក្លាយជាបុរស មានបំផុតលើពិភពលោក ដោយបានផ្លាស់ចេញពីស្ថាបនិក Amazon លោក Jeff Bezos ។ លោក Musk បានបាត់បង់ឋានៈនេះក្នុងខែធ្នូ ឆ្នាំ ២០២២ទៅឲ្យលោក Arnault នៅពេលភាគហ៊ុន Tesla បានធ្លាក់ចុះ ប៉ុន្តែបានឈរនៅលើកំពូលតារាងម្តងទៀត ៦ខែក្រោយមក ៕

Most Popular

To Top