រុស្ស៊ី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា ព្រះអង្សរាជរុស្ស៊ី Kirill ដែលជាប្រធានវិហារគ្រិស្ត អូស្សូដក់របស់រុស្ស៊ី បានព្រមានអំពីបញ្ហាប្រឈម ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សនៃប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) បង្កឡើងសម្រាប់មនុស្សជាតិ។
លោកអយ្យកោបានបន្តថា ប្រសិនបើមនុស្សជាតិ បាត់បង់ជំនឿសាសនា ជាពិសេសក្នុងបរិបទ នៃការរីកចម្រើន នៃបច្ចេកវិទ្យា ដែលទាក់ទងនឹងការ លេចឡើង នៃបញ្ញាសិប្បនិមិត្ត នោះយើងពិតជាកំពុងចូលដល់សម័យ នៃការព្យាករណ៍ទៅហើយ ។
ព្រះអង្គ Kirill បានបន្ថែមថា ការអភិវឌ្ឍន៍មនុស្សជាតិអាចធ្វើទៅបានតែជាមួយនឹង ការរីកចម្រើននៃជំនឿ និងសីលធម៌របស់មនុស្សប៉ុណ្ណោះ ដោយលោក Kirill ព្រមានថា បើមិនដូច្នេះទេ វាអាចមានផលវិបាកដ៏ គួរឲ្យភ័យខ្លាចដោយសារ ការកើនឡើងនៃបច្ចេកវិទ្យា។
លោកបានបញ្ជាក់ជាថ្មីថា យើងកំពុងខិតជិត ដល់ពេលវេលាដ៏អាក្រក់ ហើយនេះជាអ្វីដែលយើងទាំងអស់គ្នាត្រូវយល់ច្បាស់ ហើយផ្លូវតែមួយគត់ចេញ ពីវិបត្តិដែលអាចកើតមាននេះ គឺជំនឿលើព្រះ ខ្ញុំនិយាយវាខ្លាំងៗទៅកាន់ពិភពលោកទាំងមូល។ ប្រសិនបើយើងបោះបង់ចោលជំនឿលើព្រះ គ្មានអ្វីនឹងដំណើរការឡើយ ។
អយ្យកោបានព្រមានថា AI អាចបង្កគ្រោះថ្នាក់ពិតប្រាកដដល់អត្ថិភាព នៃមនុស្សជាតិ ប្រសិនបើវាឈានដល់កម្រិតនៃការកែលម្អខ្លួនឯង។ ជាការពិតណាស់ មានរឿងភ័យរន្ធត់កើតឡើង នៅពេលបញ្ញាសិប្បនិមិត្តបានគ្រប់គ្រង លើមនុស្សជាតិទាំងអស់ ៕