ព័ត៌មានអន្តរជាតិ

កាណាដា ផ្អាក​ការ​អនុញ្ញាត​ លក់​សព្វាវុធ​ចំនួន ៣០ សម្រាប់​អ៊ីស្រាអែល

AFP

អូតាវ៉ា ៖ រដ្ឋមន្ត្រីការបរទេស កាណាដាលោកស្រី Melanie Joly បានឲ្យដឹងថា ទីក្រុងអូតាវ៉ាបានផ្អាកការអនុញ្ញាត ដែលមានស្រាប់ប្រហែល ៣០ សម្រាប់ការលក់អាវុធ ទៅឱ្យប្រទេសអ៊ីស្រាអែល។

យោងតាមរបាយការណ៍ លោកស្រី Joly បានឲ្យដឹងថា គោលនយោបាយរបស់ទីក្រុងអូតាវ៉ា គឺថាអាវុធ និងគ្រឿងបន្លាស់ ដែលផលិតដោយប្រទេសកាណាដា មិនអាចប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា បានទេ ដោយមិនគិតពីរបៀប ដែលពួកគេត្រូវបានបញ្ជូនទៅអ៊ីស្រាអែល ។

ទីក្រុងអូតាវ៉ា បានឈប់អនុម័តការ អនុញ្ញាតសព្វាវុធថ្មី សម្រាប់អ៊ីស្រាអែល ក្នុងខែមករា ទោះបីជាការអនុញ្ញាត ដែលត្រូវបានអនុម័ត កាលពីខែមុន នៅតែសកម្មក៏ដោយ។

លោកស្រីត្រូវបាន ដកស្រង់សម្តីថា “យើងនឹងមិនមានអាវុធ ឬផ្នែកណាមួយ នៃអាវុធ ដែលត្រូវបានបញ្ជូន ទៅកាន់តំបន់ហ្គាហ្សា ទៀតនោះទេ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

យោងតាមរបាយការណ៍ កាណាដាក៏កំពុងរារាំង កិច្ចសន្យាជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក ក្នុងការបញ្ជូនគ្រាប់រំសេវ ដែលផលិតនៅកេបិច ទៅឱ្យកងកម្លាំងការពារអ៊ីស្រាអែល ដែលត្រូវបានប្រកាស ដោយទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top