ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់​សាកល្បង ​មីស៊ីល ផ្លោង​ប្រភេទថ្មី និងធ្វើទំនើបកម្ម មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ​

AFP

សេអ៊ូល៖ កូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចមីស៊ីល ផ្លោងយុទ្ធសាស្ត្រប្រភេទថ្មី និងធ្វើទំនើបកម្មមីស៊ីលនៃផ្លូវយុទ្ធសាស្ត្រ ខណៈដែលមេដឹកនាំកំពូលរបស់ប្រទេសនេះ បានអំពាវនាវឱ្យពង្រឹងសមត្ថភាពយោធា សម្រាប់ការការពារខ្លួន នៅពេលដែលលោកបានដឹកនាំព្រឹត្តិការណ៍នេះ ។

ការបាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្ត្រប្រភេទថ្មី ដែលមានឈ្មោះថា Hwasongpho-11-Da-4.5 មានគោលបំណងផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃការបាញ់ នៅចម្ងាយមធ្យម ៣២០គីឡូម៉ែត្រ និងថាមពលផ្ទុះនៃក្បាលគ្រាប់ធម្មតា ៤,៥តោន។ 

យោងតាមរបាយការណ៍បានឱ្យដឹងថា កូរ៉េខាងជើង ក៏បានបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ដែលសមត្ថភាពរបស់វាត្រូវបានធ្វើឱ្យប្រសើរឡើងខ្ពស់ សម្រាប់ការប្រើប្រាស់ប្រយុទ្ធរបស់ខ្លួន ។

ប្រភពពី KCNA បានឲ្យដឹងថា លោកគីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានឲ្យដឹងថា ស្ថានភាពសន្តិសុខធ្វើឱ្យវាជាកត្តាចាំបាច់ សម្រាប់ប្រទេសក្នុងការពង្រឹងសមត្ថភាពយោធា សម្រាប់ការពារខ្លួន។

មេដឹកនាំកូរ៉េខាងជើង បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបន្តពង្រឹងកម្លាំងនុយក្លេអ៊ែរ និងមានសមត្ថភាពបច្ចេកទេសយោធាខ្លាំងបំផុត និងសមត្ថភាពវាយលុក ដ៏លើសលប់នៅក្នុងវិស័យអាវុធ ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top