ប្រ៊ុចសែល៖ ប្រទេសចិន និងសហភាពអឺរ៉ុប បានចូលរួមនៅក្នុងការពិគ្រោះយោបល់ “ទូលំទូលាយ ស៊ីជម្រៅ និងស្ថាបនា” ទាក់ទងនឹងការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន របស់សហភាពអឺរ៉ុបដែលកំពុងបន្តលើរថយន្តអគ្គិសនីរបស់ចិន (EVs) នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao និងអនុប្រធានប្រតិបត្តិគណៈកម្មការអឺរ៉ុប និងជាស្នងការពាណិជ្ជកម្មលោក Valdis Dombrovskis ភាគីទាំងពីរបានសម្តែងយ៉ាងច្បាស់នូវឆន្ទៈនយោបាយ របស់ពួកគេក្នុងការដោះស្រាយភាពខុសគ្នាតាមរយៈការពិគ្រោះយោបល់។
ភាគីទាំងពីរបានឯកភាពបន្តជំរុញការចរចាលើការប្តេជ្ញាចិត្តតម្លៃ និងមិនមានការខិតខំប្រឹងប្រែង ដើម្បីឈានដល់ដំណោះស្រាយ ដែលអាចទទួលយកបានទៅវិញទៅមកតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ជាមិត្ត។
គណៈកម្មាធិការអឺរ៉ុប បានផ្តួចផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន ដោយគ្មានពាក្យបណ្តឹងជាផ្លូវការពីឧស្សាហកម្មនៅក្នុងសហភាពអឺរ៉ុប ហើយការសម្រេចនេះគឺ “មិនអនុលោមតាម មិនសមហេតុផល និងអយុត្តិធម៌”។
ក្រសួងបានឲ្យដឹងថា ទោះបីជាភាគីចិនមិនអាចយល់ស្រប ឬទទួលយករឿងនេះក៏ដោយ ក៏ខ្លួននៅតែរក្សាភាពស្មោះត្រង់បំផុត និងបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។
ក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា ឧស្សាហកម្មចិន បានស្នើដំណោះស្រាយការប្តេជ្ញាចិត្តតម្លៃក្នុងអំឡុងពេលស៊ើបអង្កេត និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតដោយផ្អែកលើការព្រួយបារម្ភរបស់សហភាពអឺរ៉ុប ដែលបង្ហាញយ៉ាងពេញលេញនូវភាពបត់បែន និងស្មោះត្រង់បំផុតពីភាគីចិន៕
ប្រែសម្រួល ឈូក បូរ៉ា