ព័ត៌មានអន្តរជាតិ

សំលេងរំខាន អាចមានការប៉ះពាល់ ដល់ការស្តាប់របស់អ្នក និង ធ្វើឲ្យមានអារម្មណ៏ធុញថប់

AFP

អាមេរិក ៖ សំលេងឮរំខាន គឺជាបញ្ហាដ៏ធំបំផុត ដែលអាចមានផលប៉ះពាល់ដល់ជីវិត ប្រចាំថ្ងៃរបស់យើង។ មិនតែប៉ុណ្ណោះសំលេង រំខានក៏អាចមានផលប៉ះពាល់ ដល់សុខភាពបេះដូង របស់អ្នកផងដែរ ។

នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ ២០១៧។

មិនតែប៉ុណ្ណោះ សំលេងឮខ្លាំងអាចធ្វើឲ្យអ្នក មានអារម្មណ៏តប់ប្រមល់ និងអាចធ្វើឲ្យចង្វាក់បេះដូង និង សម្ពាធឈាមមានការកើនឡើង។

ជាមួយគ្នានេះដែរ ការមានសំលេងឭរំខានជាប្រចាំ អាចធ្វើឲ្យមានការប៉ះពាល់ដល់ត្រចៀករបស់អ្នក។ ហើយនៅពេលដែរ អ្នកមានបញ្ហាស្តាប់មិនសូវឮ អ្នកតែងតែមានផលលំបាក ក្នុងសន្ទនាជាមួយអ្នកដទៃ។

ជួនពេលខ្លះអ្នកប្រហែលជាមានអារម្មណ៏ខឹង នៅពេលដែលអ្នកស្តាប់គេមិនសូវឮ ដោយពេលខ្លះទៀត អ្នកតែងតែមានការស្តាប់ច្រឡំឈ្មោះ ឬក៏ពត៌មានផ្សេង ដែលអាចធ្វើឲ្យមានការ ខូចខាតដល់ការងាររបស់អ្នក។

មួយវិញទៀត សំលេងរំខានអាចបំផ្លាញកោសិការោមតូចៗ ដែលមាននៅក្នុងត្រចៀករបស់អ្នក។ រោមតូចៗនេះមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះពួកវាមានតួនាទីឲ្យសញ្ញាទៅសសៃវិញ្ញាណ ដែលធ្វើការបញ្ជូនសារសំលេង ទៅកាន់ខួរក្បាលរបស់អ្នក។

ការខូចខាតនៃកោសិការោមត្រចៀក អាចធ្វើឲ្យអ្នកមានបញ្ហា ស្តាប់មិនឮជារៀងរហូត ឬថ្លង់ ។
ទន្ទឹមនឹងនេះ ការកំសាន្តក៏អាចនាំឲ្យមានគ្រោះថ្នាក់ ដល់ត្រចៀកដែរ ជាពិសេសមនុស្សវ័យក្មេង ដោយពួកគេតែងតែចូលចិត្តស្តាប់កាសសំរាប់ iPods ឧបករណ៏ mp3ផ្សេងៗ ទូរស័ព្ទដៃ វិទ្យុ ហ្គេមវីដេអូ កុំព្យូទ័រ និងទូរទស្សន៏ ដែលទាំងអស់នេះគឺជាប្រភពនៃសំលេងឮខ្លាំង។

តើអ្នកគួរធ្វើដូចម្តេច?

-ការពារត្រចៀករបស់អ្នកពីសំលេងរំខានខាងក្រៅ។ បិទបង្អួចឲ្យជិតដើម្បីកាត់បន្ថយសំលេងរំខានទាំំងអស់នោះ ដូចជា សំលេងឆ្កែព្រុស រថភ្លើង ចរាចរណ៏ជាដើម។

-អ្នកគួរតែយកឆ្នុកមកញ៉ុក ត្រចៀកឲ្យជិតកុំឲ្យឭសំលេងពីខាងក្រៅ។

-ចូលកុំអៀនខ្មាស ឬក៏ខ្លាចក្នុងការប្រាប់ឲ្យដទៃបន្ថយសំលេង ទោះបីជានៅផ្ធ ឬកន្លែងធ្វើការក៏ដោយ។ ជាពិសេសនៅកន្លែងដែលអ្នកធ្វើការ ប្រសិនបើអ្នកនៅតែទ្រាំស្តាប់នូវសំលេងរំខានអស់ទាំងនោះ អ្នកនឹងមានអារម្មណ៏ថា មួលម៉ៅ និងខឹងសម្បារ ដែលវាអាចធ្វើឲ្យមានការខូចខាតដល់ការងាររបស់អ្នក។

-ប្រសិនបើអ្នកមានទម្លាប់មិនល្អដោយស្តាប់សំលេងឭៗនោះ អ្នកគូរតែកែទម្លាប់ឡើងវិញដោយ រៀនស្តាប់សំលេងល្មមគួរសម បន្តិចម្តងៗរហូតដល់អ្នកសុំា។

-ប្រសិនបើអ្នកស្ថិតនៅកន្លែងដែលមានសំលេងឭខ្លាំង ដល់ថ្នាក់អ្នកនិយាយគ្នាស្តាប់មិនបាននោះ អ្នកគួរតែចេញពីកន្លែងនោះបើអាចទៅរួច ឬក៏ពាក់របាំងការពារត្រចៀក ពីព្រោះការទ្រាំនៅកន្លែបែបនេះអាចធ្វើឲ្យមានផលប៉ះពាល់ដល់ត្រចៀករបស់អ្នកយ៉ាងខ្លាំង ដោយវាអាចធ្វើឲ្យអ្នកមានការហឹងត្រចៀក។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top