ការខាំ ឬ ទិចដោយសត្វមានពិស ត្រូវតែមានការជួយសង្គ្រោះជាបន្ទាន់ ដើម្បីជៀសវាងការជ្រៀបពិសចូលក្នុងសារពាង្គកាយ ដែលអាចនាំឲ្យបាត់បង់ជីវិត។
ដោយឡែកអត្ថបទនេះនឹងបង្ហាញអ្នកនូវការយល់ដឹងមួយចំនួនអំពីសត្វមានពិសនិង វិធីការពារដើម្បីឲ្យរួចផុតពីគ្រោះថ្នាក់។
សត្វពស់
នៅលើលោកនេះ មានសត្វពស់ប្រហែល ២៣០០ប្រភេទដែលភាគច្រើនជាពស់មានពិស ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីវាបានចឹក។
មួយវិញទៀត បន្ទាប់ពីពស់មានពិសចឹកហើយ វាបានធ្វើឲ្យមុខរបួសហើមប៉ោង ព្រមទាំងការឈឺចុកចាប់យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ពិសរបស់វាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើម និងធ្វើឲ្យឈាមឡើងខាប់ដែលជាហេតុធ្វើឲ្យអ្នករងរបួសស្ទះសរសៃឈាមស្លាប់។
ដោយឡែកនៅពេលដែលមានពស់ចឹកអ្នកត្រូវសង្គ្រោះអ្នករងរបួសជាបន្ទាន់ជៀសវាងការរីករាលដាលនៃពិស។ អ្នកត្រូវឲ្យអ្នករងរបួសគេងឲ្យត្រង់ខ្លួន និងនៅឲ្យស្ងៀម ព្រោះការដាក់ខ្លួនឲ្យត្រង់ ធ្វើឲ្យអវៈយវៈមានទីតាំងទាប់ជាងបេះដូង ដោយមិនឲ្យពិសជៀបចូលទៅក្នុងបេះដូងបាន។
បន្ទាប់មកប្រញាប់នាំអ្នករបួសទៅមន្ទីរពេទ្យដែលនៅជិតបំផុត។
សត្វខ្ទួយ
សត្វខ្ទួយមានប្រហែល ១០០០ ប្រភេទ ដែលសត្វនេះត្រូវបានមនុស្សម្នា ស្គាល់ថាជាសត្វមានពិសដ៏សាហាវ។ ជាក់ស្តែងប្រភេទសត្វខ្ទួយដែលសាហាវ និងគ្រោះថ្នាក់ជាងគេបំផុតមានដូចជាៈ
- សត្វខ្ទួយពណ៌លឿងៈ គឺជាប្រភេទសត្វខ្ទួយដ៏សាហាវជាងគេបំផុយនៅក្នុងប្រទេសអ៊ីស្រាអ៊ែរ។
- សត្វខ្ទួយខាងត្បូងៈសត្វខ្ទួយប្រភេទនេះត្រូវបានរកឃើញនៅអាហ្វ្រិចខាងជើង។
- សត្វខ្ទួយកន្ទុយធំៈ មានវត្តមាននៅគ្រប់តំបន់នៅក្នុងប្រទេសអ៊ីស្រាអ៊ែរ។
ពិសរបស់សត្វប្រភេទនេះ នាំឲ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធភាពសុំារបស់រាងកាយ បេះដូង និងសរសៃឈាម។ ខ្ទួយទិចមានសភាពចុកខ្លាំងជាង ពស់ចិក ដែលវាអាចធ្វើឲ្យអ្នករបួសបែកញើសច្រើន និង រមួលសាច់ដុំ ព្រមទាំងធ្វើឲ្យបេះដូងដើរញាប់។
វិធីព្យាបាល និងសង្គ្រោះអ្នកដែលត្រូវខ្ទួយទិច
ស្រដៀងនឹងអ្នកដែលត្រូវពស់ចឹកដែរ ដោយអ្នកត្រូវដាក់ឲ្យអ្នករបួសគេង ឲ្យត្រង់ខ្លួន ហើយ នៅឲ្យស្ងៀម។ បន្ទាប់មក ប្រញាប់ប្រញាល់នាំអ្នករបួសទៅមន្ទីរពេទ្យឲ្យឆាប់បំផុត តាមដែលអាចទៅបានដើម្បីកុំឲ្យជាតិពិសចូលដល់ផ្នែកៗផ្សេងនៃសារពាង្គកាយ។
ជាក់ស្តែង អ្នកគួរតែប្រយ័ត្ន និងការពារខ្លួនពីសត្វពិសទាំងនោះដោយៈ
- មិនត្រូវទៅកន្លែងដែលពពួកសត្វប្រភេទនេះចូលចិត្តលាក់ខ្លួនរួមមាន នៅក្រោមដើមឈើធំៗ គំនរឈើ និងថ្មជាដើម។
- ជៀសវាងការដាក់ដៃរបស់អ្នកនៅលើកន្លែងទាំងនេះ ។
- សម្រាប់អ្នកដែលចូលចិត្តបោះជំរុំ គួរតែពិនិត្យមើលតង់ឲ្យបានត្រឹមត្រូវមុនពេលគេង រលាស់ស្បែកជើង និងអាវមុនពេលពាក់។