ព័ត៌មានអន្តរជាតិ

ប្រទេសម៉ាឡេស៊ី ប្តេជ្ញាចិត្តកាត់បន្ថយ ការជក់បារី ក្នុងចំណោមមនុស្ស ពេញវ័យត្រឹម ១៥ភាគរយ នៅចុងឆ្នាំក្រោយ

VN Express

ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រសួងសុខាភិបាល ម៉ាឡេស៊ី បានប្តេជ្ញាចិត្តកាត់បន្ថយការជក់បារីក្នុង ចំណោមមនុស្សពេញ វ័យមកត្រឹម ១៥ភាគរយនៅចុងឆ្នាំក្រោយ ស្របតាមការអនុវត្ត ច្បាប់គ្រប់គ្រង ផលិតផលជក់បារី សម្រាប់សុខភាព សាធារណៈឆ្នាំ ២០២៤ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ៤ ខែតុលា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Dzulkefly Ahmad ជឿជាក់ថា ការអនុវត្តច្បាប់នេះអាចជួយ កាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃការជក់បារីក្នុងចំណោម មនុស្សពេញវ័យ ក៏ដូចជាការជក់បារីផងដែរ។ ច្បាប់នេះគ្របដណ្តប់លើបទប្បញ្ញត្តិ ស្តីពីការចុះបញ្ជី ការលក់ ការវេចខ្ចប់ ការដាក់ស្លាកសញ្ញា និងការហាមឃាត់ការជក់បារី នៅកន្លែងសាធារណៈ។

នេះបើយោងតាមការស្ទង់មតិសុខភាព និងជំងឺជាតិឆ្នាំ ២០២៣ ថា អត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ ថ្នាំជក់ក្នុងចំណោមអ្នក ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅបានធ្លាក់ចុះពី ២១.៣ ភាគរយក្នុងឆ្នាំ ២០១៩ ដល់ ១៩ ភាគរយកាលពីឆ្នាំមុន វាមានការផ្លាស់ប្តូរពីការជក់បារីធម្មតាទៅជាការជក់បារី ឥឡូវនេះ អត្រានៃការជក់បារីគឺ ៥.៨ភាគរយ៕

Most Popular

To Top