ព័ត៌មានអន្តរជាតិ

ស្ត្រីម្នាក់ ត្រូវចោរប្លន់យកលុយ និងមាស បន្ទាប់ពីនាងបានបង្អួត លើបណ្តាញសង្គម Facebook ខ្លាំងពេក

VN Express

វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់រស់នៅខេត្ត Soc Trang ភាគខាងត្បូងប្រទេសវៀតណាម បានបង្ហោះវីដេអូមួយនៅលើបណ្តាញ សង្គម Facebook បង្ហាញពីខ្លួននាងកំពុងរាប់លុយ និងពាក់គ្រឿង អលង្ការមាសជាច្រើនដុំ ធ្វើឲ្យបុរសនាក់នាក់ស្វែងរកទីតាំង និង ប្លន់នាងតែម្តង ។

ប៉ូលីសស្រុក My Tu បានចាប់ខ្លួន លោក Tran Thanh Do អាយុ ៣៧ ឆ្នាំ និង Tran Chuc Thanh អាយុ ៣៩ ឆ្នាំកាលពីថ្ងៃអង្គារពីបទ “ប្លន់” ។ ពាក់ព័ន្ធនឹងករណីនេះ នាង Tran Chi Vi  មានអាយុ ១៨ ឆ្នាំ ក៏ត្រូវបានចោទប្រកាន់ពីបទទទួលបានទ្រព្យសម្បត្តិដោយចេតនាដែរ។

លោក Do និងលោក Thanh បានសារភាពថា ពួកគេបានចូលមើលគណនី Facebook របស់នារីរូបនោះ ដែលនាងបានបង្ហោះវីដេអូ របស់ខ្លួនកំពុងរាប់លុយ និង ពាក់គ្រឿងអលង្ការមាស ទើបពួកគេធ្វើផែនការប្លន់។ ក្រោយពីកំណត់ បានទីតាំងហើយ ពួកគេបានលួចចូលផ្ទះ របស់ពួកគេនៅឃុំ Long Hung ស្រុក My Tu នៅម៉ោងប្រហែល១ទៀបភ្លឺ នៅថ្ងៃទី 10 ខែតុលា។

ពេលនោះស្ត្រីនោះនៅផ្ទះជាមួយកូនប្រុស និងចៅតូច២នាក់ ។ ចោរយកភួយ និងវាំងននគ្របក្បាល ប្រើថ្នាំបាញ់ម្រេច និងវាយកូនប្រុសឲ្យសន្លប់ដោយកាំភ្លើងភ្ជង់។  ជនសង្ស័យទាំង២នាក់ បានចាប់នារីរងគ្រោះ ហើយបានលួចខ្សែដៃ១ខ្សែ កងដៃមាស២វង់ ចិញ្ចៀនមាស៥វង់ ក្រវិល ទូរស័ព្ទ៣គ្រឿង និងលុយចំនួន៣៤លានដុង (១៣៦០ដុល្លារ)។

ក្រោយពីប្លន់រួច Thanh បានប្រគល់របស់ដែលលួចទៅឲ្យនាង Vi ដោយនាងលក់បានជាង ៥០លានដុង ហើយក្រុមនោះក៏បានបំបែកគ្នារៀងៗខ្លួន។ ក្រោយការស៊ើបអង្កេត នគរបាលស្រុក My Tu បានចាប់ខ្លួនក្រុមចោរប្លន់ និងបក្ខពួកនៅយប់ថ្ងៃទី ១៣ ខែតុលា ដោយបានដកហូត របស់របរដែលលួច បានជាច្រើននាក់ ៕

Most Popular

To Top