តាមការសិក្សាថ្មីមួយ បានរកឃើញថា ភេសជ្ជៈ AS10 ចំនួនពីកូន កែវក្នុងមួយថ្ងៃ បានធ្វើឲ្យស្នាមអុជខ្មៅ នៅលើផ្ទៃមុខ ដែលកើតចេញពីកម្តៅ របស់អ្នកចូលរួម១៨០នាក់ ត្រូវបានកាត់បន្ថយ ៣០ភាគរយ រីឯស្នាមជ្រីវជ្រួញថយ ១៧ភាគរយ។ នេះដោយសារភសជ្ជៈ AS10 លាយចម្រុះនូវផ្លែឈើដូចជា Cupuacu ,acai ,acerda ,prinkly pear និង yumberry ព្រមទាំងតែបៃតងនិងទឹកទទឹម។
ជាមួយគ្នានេះដែរ ភេសជ្ជៈនេះ មានតម្លែក្នុងមួយដបចំនុះ ៧៥០ មីលីលីត្រ ប្រមាណជា ៥០ដុល្លារសហរដ្ឋអាមេរិក។
យោងទៅតាមលោក Aaron Barson ដែលជាអ្នកស្រាវជ្រាវបានឲ្យដឹងថា ស្បែកគឺជាជាលិការាងកាយដំបូងបំផុត ដែលប៉ះនឹងកាំរស្មីយូវី ហើយធ្វើឲ្យ កើតភាពតានតឹងលើស្បែក ដែលបញ្ហានេះ អាចកែសម្រួលនិង ជួសជុលខ្លូនឯងបានយ៉ាង ឆាប់រហ័ស ដោយការទទួលទាន AS10 ។
ទោះជាយ៉ាងណាក្តី ការសិក្សាទ្រងទ្រាយធំ និងត្រូវគ្រោងធ្វើ ដើម្បីអង្កេតតាមដានមើលថា តើឥទ្ធិពលនេះមានរយៈពេលប៉ុណ្ណា ។
ហើយការទទួលទាន AS10 នៅក្នុងរយៈពេលយូរអា ចធ្វើឲ្យ ស្បែកកាន់តែប្រសើរដែលឬអត់។
តាមការសិក្សាលើសត្វកណ្តុរ ពីសមាសធាតុក្នុង AS10 ដែលចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ កាលពីឆ្នាំមុន បានរកឃើញថា សត្វកណ្តុរដែលត្រូវវិទ្យុសកម្មកម្រិតខ្ពស់ ហើយទទួលទានភេសជ្ជៈនេះ មានអត្រារស់រានមានជីវិត ៨០ភាគរយ ក្នុងរយៈពេល២៥០ថ្ងៃ ធៀបនឹង ៣០ភាគរយ នៃក្រុមសត្វកណ្តុរដែលមិនបានទទួលទានសារធាតុនេះ។
ដោយ៖ ហង្ស សុបញ្ញា