ព័ត៌មានអន្តរជាតិ

សត្វស្វាទី ១២ បានងាប់ នៅសួនសត្វហុងកុង ដោយសារការឆ្លង មេរោគជំងឺដ៏ចម្លែក

VN Express

ហុងកុង ៖ អាជ្ញាធរទីក្រុងហុងកុង បាននិយាយថា សត្វស្វាទី ១២ មួយក្បាល បានស្លាប់នៅសួនសត្វហុងកុងមួយ បន្ទាប់ពីសត្វស្វាចំនួន ១១ ក្បាលបានងាប់ កាលពីសប្តាហ៍មុន ដោយសារជំងឺ Melioidosis ដែលជាការឆ្លងបាក់តេរី ដែលអាចប៉ះពាល់ដល់ ទាំងមនុស្ស និងសត្វ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

សត្វស្វាមួយចំនួន បានរស់នៅក្នុងទ្រុងចំនួន ៥ ដាច់ដោយឡែកពីគ្នា សត្វស្វា ដែលបានស្លាប់រួមមានប្រភេទ De Brazza ក៏ដូចជាសត្វស្វាកំប្រុកធម្មតា មួយក្បាល សត្វស្វាអំពិលអំពែក និងសត្វស្វាសាគីមុខពណ៌ស ។ សួនសត្វដែលមានទីតាំងនៅខាងលើមជ្ឈមណ្ឌលហិរញ្ញវត្ថុ របស់ទីក្រុងបានបិទផ្នែកថនិកសត្វ របស់ខ្លួនចាប់តាំងពីថ្ងៃទី ១៤ ខែតុលា នៅពេលអាជ្ញាធរបានរាយការណ៍ ពីការស្លាប់របស់សត្វស្វាជាលើកដំបូង ។

រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបន្តបិទផ្នែកនេះ និងផ្តល់ឧបករណ៍ការពារ និងការត្រួតពិនិត្យសុខភាពសម្រាប់បុគ្គលិកដែលថែទាំសត្វ។ ចំណែកនាយកដ្ឋានសេវាកម្សាន្ត និងវប្បធម៌បាននិយាយថា ស្ថានភាពសុខភាពរបស់ថនិកសត្វទាំង ៧៨ ក្បាលគឺជារឿងធម្មតា ។

អាជ្ញាធរបាននិយាយថា សត្វស្វាចំនួន ១១ ក្បាលបានស្លាប់ ដោយសារជំងឺ Sepsis បន្ទាប់ពីពិនិត្យរកឃើជំងំ Melioidosis ។ ការធ្វើតេស្តត្រូវបានធ្វើលើសត្វស្វាទី១២ដែលងាប់ដើម្បីរកមូលហេតុនៃការស្លាប់។ អាជ្ញាធរបានបន្ថែមថា ការធ្វើកោសល្យ វិច័យកាលពីសប្តាហ៍មុន បានរកឃើញនូវចំនួនដ៏ច្រើន នៃបាក់តេរីបង្កជំងឺ Melioidosisក្នុងសរីរាង្គរបស់សត្វស្វា ដែលនៅជាប់នឹងដីនៅជិតជម្រក សត្វស្វា៕

Most Popular

To Top