ព័ត៌មានអន្តរជាតិ

ការនាំចេញបង្កង របស់វៀតណាម ទៅកាន់ប្រទេសចិន កើនឡើងរហូតដល់ ៣៣ ដង

VN Express

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការនាំចេញបង្កង របស់វៀតណាម ទៅកាន់ប្រទេសចិន បានកើនឡើង ៣៣ ដងពីមួយឆ្នាំ ទៅមួយឆ្នាំដល់ ២០៥.៨៧ លានដុល្លារក្នុងខែមករាដល់ខែកញ្ញា ដោយសារតម្លៃទាប និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ រវាងប្រទេសទាំង២ ។

នេះបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post កាលពីថ្ងៃអង្គារ ដោយដកស្រង់ស្ថិតិពីរដ្ឋបាលទូទៅនៃគយនៃប្រទេសចិនថា នេះបង្ហាញពីការកើនឡើង ៣,២៨៥ ភាគរយធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ។
ក្នុងខែកញ្ញាតែមួយ ការនាំចូលបង្កងពីប្រទេសវៀតណាមបានកើនឡើង ១៣៣.៩ ភាគរយ ធៀបនឹងខែសីហា និង ២.៣៣៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។  ការនាំចូលបង្កងសរុបរបស់ប្រទេសចិនបានកើនឡើង ៤០.៨៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៥៥៨.២៤ លានដុល្លារក្នុងរយៈពេលដូចគ្នា ខណៈតម្លៃនាំចូលធ្លាក់ចុះ ២៣ភាគរយ ។

អ្នកវិភាគបាននិយាយថា ការកើនឡើងនេះមានន័យថា អ្នកប្រើប្រាស់ចិន នៅតែមានការចង់បានអាហារ មានតម្លៃខ្ពស់ បើទោះបីជាមានការ ស្ទាក់ស្ទើរក្នុងការចំណាយរួម ក៏ដោយ ដោយបន្ថែមតម្លៃ នៃការនាំចូលពីប្រទេសវៀតណាម គឺទាបជាងប្រទេសដទៃទៀត ដោយសារតែភាពខុសគ្នា នៃកម្លាំងពលកម្ម និងការដឹកជញ្ជូន។

យោងតាមលោកស្រី Phung Thi Kim Thu បាននិយាយថា អ្នកជំនាញមកពីសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ការបន្ធូរបន្ថយបទប្បញ្ញត្តិនាំ ចូលអាហារសមុទ្ររបស់ប្រទេសចិន រួមជាមួយនឹងកិច្ចព្រមព្រៀងទ្វេភាគីបានចុះហត្ថលេខា និងច្បាប់សេរីភាវូបនីយកម្ម ពាណិជ្ជកម្មក្រោមភាពជាដៃ គូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានសម្របសម្រួល កំណើននៃការនាំចេញបង្កងរបស់វៀតណាម។

ប្រទេសចិនក៏គ្រោងនឹងចាប់ផ្តើមការនាំចូលបង្កងអូស្ត្រាលីឡើងវិញ ។ ក្នុងអំឡុងកិច្ចប្រជុំកំពូល អាស៊ាននាពេលថ្មីៗនេះ នៅទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា បានយល់ព្រមលុបចោលការផ្អាករយៈពេលជិត ៤ ឆ្នាំ លើការនាំចេញបង្កងនៅដំណាច់ឆ្នាំនេះ។ ក្នុងឆ្នាំ ២០១៩ ពេញមួយឆ្នាំចុងក្រោយ ជាមួយនឹងការកត់ត្រាទិន្នន័យ ជាងពាក់កណ្តាល នៃការនាំចូលបង្កងរបស់ប្រទេសចិន បានមកពីប្រទេសអូស្ត្រាលី៕

Most Popular

To Top