ឥណ្ឌូណេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាកាសយានដ្ឋានជាច្រើន នៅ East Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី បានបិទជាបណ្តោះអាសន្ន ដោយជើងហោះហើររាប់សិប ត្រូវបានលុបចោល បន្ទាប់ពីការផ្ទុះភ្នំភ្លើង Lewotobi Laki-Laki នៅ East Flores ។
អាជ្ញាធរឥណ្ឌូណេស៊ីរាយការណ៍ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ថា ការផ្ទុះឡើងចាប់តាំងពីថ្ងៃទី៤ ខែវិច្ឆិកា បានបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ ដែលរងផលប៉ះពាល់ ដល់អ្នកស្រុកជិត ១០.៣០០នាក់ក្នុងតំបន់នេះ ។
យោងតាមស្ថានីយត្រួតពិនិត្យ របស់ទីភ្នាក់ងារភូគព្ភសាស្ត្រនៅ East Flores ថា ដោយសារតែសកម្មភាពភ្នំភ្លើង កើនឡើងពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា តំបន់គ្រោះថ្នាក់ជុំវិញភ្នំ Lewotobi Laki-Laki បានពង្រីកដល់ ៩ គីឡូម៉ែត្រទៅភាគនិរតី និងភាគពាយព្យ និង៧ គីឡូម៉ែត្រពីក្រហូង ភ្នំភ្លើង។
ទីភ្នាក់ងារនេះបាននិយាយថា ភ្នំភ្លើងនេះបានបង្កើត ផេះភ្នំភ្លើងឡើងដល់ ៩ គីឡូម៉ែត្រ ពីលើកំពូលភ្នំរបស់វា និង ១០ គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ទោះបីជាមានការកើនឡើង សកម្មភាពភ្នំភ្លើងក៏ដោយ ទិន្នន័យបង្ហាញថា មិនមានការគំរាមកំហែងពីរលកយក្ស ស៊ូណាមិឡើយ។
ទិន្នន័យរញ្ជួយដី បានកត់ត្រាពីភ្នំក្នុងប៉ុន្មានថ្ងៃថ្មីៗ នេះបានបង្ហាញពីការរញ្ជួយដីចំនួន ២០ ដង និងការរញ្ជួយ ២៣ដង ការរញ្ជួយដីភ្នំភ្លើងរាក់ចំនួន ៣ ការរញ្ជួយដីភ្នំភ្លើងជ្រៅចំនួន ១១ និងការរញ្ជួយជាបន្តបន្ទាប់ជាមួយនឹងទំហំចន្លោះពី ១.៤ និង១៧.៧ មីលីម៉ែត្រ។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ របស់ប្រទេសឥណ្ឌូនេស៊ីបានបង្កើន ចំនួនមជ្ឈមណ្ឌលជម្លៀសខ្លួន ដើម្បីសម្រួលដល់ចំនួនអ្នកជម្លៀស ដែលកំពុងកើនឡើង៕