ព័ត៌មានអន្តរជាតិ

យន្តហោះ Boeing របស់ក្រុមហ៊ុន អាកាសចរណ៍ Hainan Airlines មានអ្នកដំណើរ ២៤៩នាក់ បានត្រឡប់មកវិញ បន្ទាប់ពីឆេះម៉ាស៊ីន

VN Express

អ៊ីតាលី ៖ នេះបើតាមមន្ត្រីអាកាសយាន ដ្ឋានអ៊ីតាលី និងឆ្មាំសមុទ្រ បាននិយាយថា ម៉ាស៊ីននៃយន្តហោះ Boeing 787-9 Dreamliner ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ចិន Hainan Airlines បានឆាបឆេះភ្លាមៗបន្ទាប់ពីហោះ ចេញពីអាកាសយានដ្ឋាន Fiumicino ទីក្រុងរ៉ូមកាលពីថ្ងៃអាទិត្យ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

យន្តហោះដែលធ្វើដំណើរទៅកាន់ទីក្រុង Shenzhen របស់ប្រទេសចិន ដែលមានអ្នកដំណើរ ២៤៩នាក់ និងសមាជិកនាវិក ១៦នាក់ បានត្រឡប់មកវិញ និងចុះចតដោយសុវត្ថិភាព បន្ទាប់ពីចាក់សាំងលើសមុទ្រ។

ឆ្មាំឆ្នេរសមុទ្រអ៊ីតាលី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះទំនងជាត្រូវបានវាយប្រហារ ដោយបក្សីមួយ។ ការវាយប្រហាររបស់បក្សីគឺជារឿងធម្មតា ហើយអាចជាការគំរាមកំហែង យ៉ាងសំខាន់ចំពោះសុវត្ថិភាពយន្តហោះ ។

មន្ត្រីអាកាសយានដ្ឋានបាននិយាយថា មិនមានការពន្យារពេល ចំពោះចរាចរណ៍ផ្លូវអាកាសនៅ Fiumicino នោះទេ៕

Most Popular

To Top