អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បញ្ជីឈ្មោះប្រធានាធិបតីអាមេរិកដែលមានជាងគេទាំង៥ រូប នៅពេលចូលកាន់តំណែង ប្រធានាធិបតីអាមេរិក រួមមានលោក Donald Trump លោក John F. Kennedy និងលោក George Washington ដោយលោក Trump និងលោក Kennedy ជាមហាសេដ្ឋីតែមួយគត់។
១.លោក Donald Trump ៖ លោកប្រធានាធិបតីទី ៤៥ និងទី ៤៧ របស់អាមេរិក មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣.៧ ពាន់លានដុល្លារ នៅពេលលោក ចាប់ផ្តើមជាប្រធានាធិបតី ដំបូងរបស់លោក ក្នុងឆ្នាំ ២០១៧ ហើយទ្រព្យសម្បត្តិរបស់លោកបានកើនឡើង ដល់ ៥.៣ ពាន់លានដុល្លារឥឡូវនេះ ។ ប្រាក់ចំណូលភាគច្រើនរបស់លោក បានមកពីការវិនិយោគអចលនទ្រព្យ និងក្រុមហ៊ុន Trump Media & Technology Group ដោយភាគហ៊ុនបានកើនឡើង ៥៩ភាគរយនៅឆ្នាំនេះ ។
២.លោក John F. Kennedy៖ប្រធានាធិបតីទី ៣៥ របស់អាមេរិក លោក John F. Kennedy មានទ្រព្យសម្បត្តិ ១.៣ ពាន់លានដុល្លារ ដែលភាគច្រើនជាមរតកឪពុករបស់លោកឈ្មោះ Joseph Kennedy បានក្លាយជាអ្នកមានពីការវិនិយោគ ហើយត្រូវបានតែងតាំងនៅឆ្នាំ១៩៣៤ ជាប្រធានទីមួយនៃគណៈកម្មការមូលបត្រ។
៣.លោក George Washington៖ប្រធានាធិបតីទី ១ គឺលោក George Washington មានទ្រព្យសម្បត្តិសុទ្ធចំនួន ៧០៩ លានដុល្លារ។ យោងតាមប្រវត្តិវិទូ Douglas Brinkley បាននិយាយថា ប្រធានាធិបតីដំបូងរបស់យើង គឺជាអ្នកមាន លោកជាម្ចាស់អចលនទ្រព្យជាច្រើន ។ លោកវ៉ាស៊ីនតោនទទួលបានទ្រព្យសម្បត្តិពីការដាំពោត ហើយប្រើវាដើម្បីធ្វើស្រាវីស្គី។
៤.លោក Thomas Jefferson៖ប្រធានាធិបតីទី ២ លោក Thomas Jefferson មានទ្រព្យសម្បត្តិ ២៨៦ លានដុល្លារ ដែលភាគច្រើនបានទទួលមរតកតាមរយៈដីពីឪពុករបស់លោក ។
៥.លោក Theodore Roosevelt៖ ប្រធានាធិបតីទី ២៦ លោក Theodore Roosevelt មានទ្រព្យសម្បត្តិសុទ្ធចំនួន ១៦៩ លានដុល្លារ។ លោកមកពីគ្រួសារដ៏លេចធ្លោ និងមានបំផុតមួយក្នុងទីក្រុងញូវយ៉ក ហើយបានទទួលមរតកទ្រព្យសម្បត្តិ។ បងប្អូនជីដូនមួយរបស់លោក គឺលោក Franklin Delano Roosevelt ក្រោយមកនឹងធ្វើជាប្រធានាធិបតីទី ៣២ របស់ប្រទេស៕
