ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនជនជាតិចិន ពីបទឆបោកស្ត្រីជនជាតិជប៉ុនអស់ប្រាក់ ៥,៣ លានដុល្លារក្នុងគម្រោងវិនិយោគក្លែងក្លាយ

VN Express

ជប៉ុន៖ ស្ត្រីជនជាតិជប៉ុនម្នាក់បានបាត់បង់ប្រាក់ចំនួន ៨០៩លានយ៉េន ស្មើនឹង ៥.៣លានដុល្លារអាមេរិកក្នុងការបោកប្រាស់វិនិយោគតាមអ៊ីនធើណេត ដោយបុរសជនជាតិចិនម្នាក់ធ្វើជានាយកក្រុមហ៊ុន ដែលជាការបន្លំប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតរបស់ប្រទេសជប៉ុនរហូតមកដល់បច្ចុប្បន្ន យោងតាមការចេញផ្សាយពីគេហទំព័រ VN Express  ។

ប៉ូលិសខេត្ត Ibaraki បានប្រកាសកាលពីថ្ងៃអង្គារថា ការចាប់ខ្លួនលោក Wen Zhuolin អាយុ ៣៤ឆ្នាំពីបទឆបោកនាយកប្រតិបត្តិក្រុមហ៊ុនជប៉ុនអាយុ ៧១ ឆ្នាំម្នាក់ពីខេត្តតាមរយៈវេទិកាផ្ញើសារ LINE ជាកន្លែងដែលលោកត្រូវបានគេចោទប្រកាន់ថា ជាសេដ្ឋវិទូ។

យោងតាមសារព័ត៌មាន Kyodo News បាននិយាយថា ស្ត្រីរូបនេះត្រូវបានទាក់ទាញចូលទៅក្នុងគម្រោងវិនិយោគតាមរយៈគណនី LINE ក្លែងក្លាយដែលក្លែងបន្លំជាអ្នកវិភាគសេដ្ឋកិច្ចជប៉ុន Takuro Morinaga ។ ដំបូងឡើយ លោកស្រីបានជួបប្រទះនឹងការផ្សាយពាណិជ្ជកម្មវិនិយោគនៅលើ Instagram កាលពីខែតុលាឆ្នាំមុន ហើយក្រោយមកបានបន្ថែមគណនីអះអាងថា តំណាងឲ្យ Morinaga ។

នៅខែវិច្ឆិកា លោកស្រីបានផ្ទេរប្រាក់ចំនួន ១០ លានយ៉េន បន្ទាប់ពីបុគ្គលម្នាក់ដែលធ្វើពុតជាជំនួយការរបស់ Morinaga បានបញ្ចុះបញ្ចូលលោកស្រីឲ្យវិនិយោគ ដោយប្រើកម្មវិធីដែលក្លែងធ្វើប្រាក់ចំណេញ អ្នកបោកប្រាស់បានបញ្ចុះបញ្ចូលលោកស្រីឲ្យផ្ទេរ ឬផ្តល់ប្រាក់សរុបចំនួន ៧៩៩ លានយ៉េន តាមរយៈប្រតិបត្តិការចំនួន ៤៧ ។

លោក Wen ត្រូវបានគេសង្ស័យថា បានឃុបឃិតជាមួយអ្នកសមគំនិតដែលមិនស្គាល់អត្តសញ្ញាណនៅចន្លោះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដោយធ្វើការសន្យាក្លែងបន្លំនៃការត្រឡប់មកវិញនៃការវិនិយោគ។ នេះបើយោងតាមកាសែត The Japan Times បាននិយាយថា លោកបានចោទប្រកាន់ថា ប្រាក់ចំណេញប្រចាំខែ ៨៥ភាគរយ គឺអាចសម្រេចបាន ហើយ ប្រាក់ចំណេញអាចត្រូវបានធ្វើឡើងដោយការប្រគល់សាច់ប្រាក់ទៅឲ្យអ្នកតំណាងដែលបានបញ្ជូន៕

Most Popular

To Top