ឥណ្ឌូណេស៊ី ៖ ទិន្នន័យចំណាត់ថ្នាក់ថ្មី បង្ហាញជាផ្លូវការថា ជនជាតិឥណ្ឌូនេស៊ី ៩ នាក់ក្នុងចំណោម ១០ នាក់បរិច្ចាគប្រាក់ដល់ អង្គការសប្បុរសធម៌ ហើយ ៦ នាក់ក្នុងចំណោម ១០ នាក់បានលះបង់ពេលវេលា របស់ពួកគេដើម្បីជួយអ្នកដទៃ ធ្វើឲ្យឥណ្ឌូនេស៊ីក្លាយជាប្រទេស ដែលមានចិត្តសប្បុរសបំផុតនៅលើពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express។
យោងតាមសន្ទស្សន៍ការផ្តល់ជំនួយពិភពលោក (WGI) ឆ្នាំ២០២៤ ដោយមូលនិធិសប្បុរសធម៌ (CAF) បានប្រាប់ឲ្យដឹងថា ឥណ្ឌូនេស៊ីបានជាប់ចំណាត់ថ្នាក់លេខ ១ សម្រាប់រយៈពេល ៧ ឆ្នាំជាប់ៗគ្នា ដោយបានវ៉ាដាច់ប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧ ។ ការស្ទង់មតិដែលបានធ្វើឡើងក្នុងឆ្នាំ ២០២៣ រួមមានការឆ្លើយតបពីអ្នកចូលរួមចំនួន ១៤៥,៧០២ នាក់នៅទូទាំង ១៤២ ប្រទេសនៅលើពិភពលោ។
ជាមធ្យមនៃការឆ្លើយតបជាវិជ្ជមាន ត្រូវបានគណនា ដើម្បីបង្កើតពិន្ទុសន្ទស្សន៍ សម្រាប់ប្រទេសនីមួយៗ។ ពិន្ទុមានចាប់ពី ០ ដល់ ១០០ ពិន្ទុ ជាមួយនឹងពិន្ទុខ្ពស់ ជាងនេះបង្ហាញពីការចូលរួមកាន់តែច្រើន ក្នុងការផ្តល់ឲ្យ ដោយឥណ្ឌូណេស៊ី ទទួលបាន ៧៤ ពិន្ទុ ដើម្បីរក្សាតំណែងកំពូល ។
ប្រទេសកេនយ៉ាជាប់ចំណាត់ ថ្នាក់លេខ ២ មាន ៦៣ ពិន្ទុកើនឡើងពីលេខ៣កាលពីឆ្នាំមុន។ ប្រទេសសិង្ហបុរីបានកើន ឡើងចំនួន ១៩ ពិន្ទុ ដើម្បីដណ្តើមបានចំណាត់ ថ្នាក់លេខ ៣ មាន ៦១ ពិន្ទុ ដោយសារគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាល ដែលលើកទឹកចិត្តដល់ការផ្តល់ជំនួយសប្បុរសធម៌ និងការស្ម័គ្រចិត្ត។
ប្រទេសដែលនៅសល់ក្នុងចំណោមប្រទេសទាំង ៧ ក្នុងចំណោមប្រទេសកំពូលទាំង ១០ គឺប្រទេសហ្គាំប៊ី ប្រទេសនីហ្សេរីយ៉ា ប្រទេសអាមេរិក ប្រទេសអ៊ុយក្រែន ប្រទេសអូស្ត្រាលី ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) និងប្រទេស ម៉ាល់តា។ ចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៣ អ្នកឡើងខ្ពស់បំផុតរួមមានប្រទេសក្រិក ហ្វីលីពីន និងសិង្ហបុរី ដែលពិន្ទុរបស់ពួកគេកើនឡើង ១៥ ១៣ និង ១២ ពិន្ទុរៀងគ្នា។
ថ្វីបើមិនមែនជាអ្នកផ្លាស់ប្តូរ ដ៏ធំបំផុតក៏ដោយ ម៉ារ៉ុក បានឃើញការកើនឡើង ដ៏ធំបំផុតរបស់ពិភពលោក ក្នុងការបរិច្ចាគសប្បុរសធម៌។ ជាការឆ្លើយតបទៅនឹងការរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលខែកញ្ញា ឆ្នាំ ២០២៣ កម្រិតនៃការបរិច្ចាគនៅប្រទេសម៉ារ៉ុកបានកើនឡើងយ៉ាងខ្លាំង ៨០០ ភាគរយ ដោយ ១៨ភាគរយ នៃប្រជាជនម៉ារ៉ុកបានបរិច្ចាគប្រាក់ធៀបនឹងត្រឹមតែ ២ភាគរយក្នុងឆ្នាំ ២០២២។ ការស្ម័គ្រចិត្តក៏បានកើនឡើងទ្វេដង ដោយកើនឡើងពី ៨ភាគរយ ក្នុងឆ្នាំ ២០២២ ដល់ ១៦ភាគរយ ក្នុងឆ្នាំ ២០២៣ ។
អាស៊ែបៃហ្សង់បានជួបប្រទះនឹងការធ្លាក់ចុះខ្លាំងបំផុត ដោយបានធ្លាក់ចុះ ៦៥ កន្លែងមកចំណាត់ថ្នាក់ទី ១១៩។ ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះ ឥណ្ឌូនេស៊ី អ៊ុយក្រែន ឆាដ រុស្ស៊ី និងចិនបានឃើញការកែ លម្អដ៏ខ្ពស់បំផុតនៅលើតារាងពិន្ទុ WGI របស់ពួកគេ ដែលនីមួយៗកើនឡើង ២៥ ពិន្ទុ ឬច្រើនជាងនេះ។ គួរកត់សម្គាល់ថា ប្រទេសចិនទទួលបានការកើនឡើងយ៉ាងខ្លាំងបំផុត ដោយពិន្ទុរបស់ខ្លួនបានកើនឡើង៣ដងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ រួមជាមួយនឹងការកើនឡើងនៃការបរិច្ចាគ ៣៨៨ភាគរយ និងការកើនឡើងចំនួន ៤៤១ សម្រាប់ការស្ម័គ្រចិត្ត។
ពិន្ទុសន្ទស្សន៍មធ្យមពិភពលោកឈរនៅ ៤០ ពិន្ទុ ត្រូវនឹងកម្រិតខ្ពស់បំផុតរបស់វាចាប់តាំងពីឆ្នាំ ២០២១។ ការស្ទង់មតិនៅឆ្នាំនេះគូសបញ្ជាក់ថា មនុស្សទូទាំងពិភពលោកនៅតែបន្តបរិច្ចាគប្រាក់ ស្ម័គ្រចិត្ត ពេលវេលារបស់ពួកគេ និងជួយជនចម្លែក ទោះបីជាមានបញ្ហាសេដ្ឋកិច្ច និងមនុស្សធម៌កំពុងបន្តក៏ដោយ៕