តៃវ៉ាន់៖យោងតាមប្រភពព័ត៌មាន ដែលបានប្រាប់ Reuters ឲ្យដឹងថា ក្រុមហ៊ុន Tata Electronics របស់ប្រទេសឥណ្ឌា បានប្រកាសទិញភាគហ៊ុនចំនួន ៦០ ភាគរយនៃរោងចក្រផលិត iPhone តែមួយគត់របស់ក្រុមហ៊ុនតៃវ៉ាន់ Pegatron នៅប្រទេសឥណ្ឌាដូចគ្នា ធ្វើឡើងដើម្បីបង្កើតការបណ្តាក់ទុនរួមគ្នាថ្មីមួយក្នុងការពង្រឹងតួនាទីរបស់ក្រុមហ៊ុន Tata ជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple យោងតាមការចេញផ្សាយពីគេហទំព័រ Scmp ។
តាមប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះជាសាធារណៈបាននិយាយថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀង បានប្រកាសផ្ទៃក្នុងកាលពីសប្តាហ៍មុន ដោយឲ្យក្រុមហ៊ុន Tata នឹងកាន់កាប់ភាគហ៊ុនចំនួន ៦០ ភាគរយ និងដំណើរការប្រតិបត្តិការប្រចាំថ្ងៃ ក្រោមការបណ្តាក់ទុនរួមគ្នា ខណៈក្រុមហ៊ុន Pegatron នឹងកាន់កាប់ត្រឹម៤០ ភាគរយ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស។
ប្រភពព័ត៌មានបានប្រាប់ Reuters ជាលើកដំបូងកាលខែមេសាថា ក្រុមហ៊ុន Pegatron មានការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ហើយកំពុងរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់ដើម្បីលក់រោងចក្រ iPhone តែមួយគត់របស់ខ្លួនក្នុងប្រទេសឥណ្ឌាទៅឲ្យ Tata ជាការកត់សម្គាល់ពីទំហំចុងក្រោយបំផុតរបស់ក្រុមហ៊ុនតៃវ៉ាន់នៃភាពជាដៃគូ Apple របស់ខ្លួន។
ក្រុមហ៊ុន Apple កំពុងសម្លឹងមើលកាន់តែខ្លាំងឡើង ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនលើសពីប្រទេសចិនដីគោក ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ សម្រាប់រោងចក្រ Chennai Pegatron របស់ក្រុមហ៊ុន Tata របស់ប្រទេសឥណ្ឌាវិញ កំពុងជំរុញផែនការផលិត iPhone របស់ខ្លួនកាន់ខ្លាំងឡើងៗ។
ក្រុមហ៊ុន Tata ជាក្រុមហ៊ុនធំជាងគេមួយក្នុងប្រទេសឥណ្ឌា ហើយបាននឹងកំពុងពង្រីកយ៉ាងឆាប់រហ័សទៅក្នុងការផលិត iPhone ដោយប្រជែងនឹងក្រុមហ៊ុនផលិតកិច្ចសន្យា iPhone តែមួយគត់ផ្សេងទៀតដែលប្រតិបត្តិការក្នុងប្រទេសឥណ្ឌាគឺ Foxconn ៕