ព័ត៌មានអន្តរជាតិ

សីតុណ្ហភាព ភាគខាងជើង ប្រទេសវៀតណាម ធ្លាក់ចុះរហូតដល់ ៥ អង្សារ

VN Express

វៀតណាម ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រលកត្រជាក់ខ្លាំងបំផុត ចាប់តាំងពីដើមរដូវរងា សីតុណ្ហភាពធ្លាក់ចុះ នៅភាគខាងជើងប្រទេសវៀតណាម ទំនាបចុះរហូតដល់ ១៥ អង្សាសេ ហើយនៅតំបន់មួយអាច ធ្លាក់ចុះរហូតដល់ ៥ អង្សាឯណោះ។

តំបន់កំពូលភ្នំ Mau Son នៅ Lang Son ស្ថិតនៅកម្ពស់ ១,៦០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ បានកត់ត្រាសីតុណ្ហភាពនៅ ៥ អង្សារកាលពីថ្ងៃអាទិត្យ ខណៈតំបន់ផ្សេងទៀតនៅ Ha Giang, Vinh Phuc និង Cao Bang បានកត់ត្រាសីតុណ្ហភាពនៅ ៨-៩ដឺក្រេ។ នៅទីក្រុងហាណូយ ស្ថានីយអាកាសធាតុបានកត់ត្រាសីតុណ្ហភាពក្នុងរង្វង់ ១៥-១៦ ដឺក្រេ។

នេះបើយោងតាមមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមថា អាកាសធាតុត្រជាក់ នឹងបន្តធ្លាក់ពីលើភាគខាងជើងប្រទេសវៀតណាម រហូតដល់ថ្ងៃទី ១០ ខែធ្នូ មុនពេលសីតុណ្ហភាពនឹងកើនឡើងជាបណ្តើរៗ ។ ត្រឹមថ្ងៃទី ១២ ខែធ្នូ រលកត្រជាក់ថ្មីមួយ នឹងធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះម្តងទៀត។

សេវាកម្មព្យាករណ៍ អាកាសធាតុ AccuWeather របស់អាមេរិក បានព្យាករណ៍ថា សីតុណ្ហភាពនៅទីក្រុង ហាណូយ នឹងមានកម្រិត ១៦-២០ ដឺក្រេនៅថ្ងៃអាទិត្យ មុនពេលកើនឡើងបន្តិចម្តងៗដល់ ២១-២៦ដឺក្រេនៅថ្ងៃអង្គារ និងធ្លាក់ចុះដល់ ១០-១៧ ដឺក្រេនៅចុងសប្តាហ៍ ។ ទីតាំងដែលមានកម្ពស់ខ្ពស់ដូចជា Sa Pa របស់ Lao Cai នឹងកត់ត្រាសីតុណ្ហភាព កើនឡើងបន្តិចម្តងៗដល់ ១២-១៧ ដឺក្រេនៅសប្តាហ៍ក្រោយ។

ភាពត្រជាក់បានជះឥទ្ធិពលដល់តំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ដោយនាំឲ្យសីតុណ្ហភាពនៅ Thanh Hoa និង Nghe An ធ្លាក់ចុះដល់ ១៦-១៧ ដឺក្រេ ដោយសារខ្យល់ត្រជាក់ខ្លាំងនៅចុងសប្តាហ៍ សីតុណ្ហភាពនៅតំបន់កណ្តាលត្រូវបានគេរំពឹងថានឹងកើនឡើងជាលំដាប់នៅថ្ងៃទី ១២ និង១២ ខែធ្នូ ជាមួយនឹងភ្លៀងធ្លាក់តិច។

ទោះយ៉ាងណាក៏ដោយ ចាប់ពីថ្ងៃទី ១២ ខែធ្នូ ភ្លៀងនឹងត្រលប់មកភាគកណ្តាល ប្រទេសវៀតណាមវិញ ។ សីតុណ្ហភាពចាប់ពី Thanh Hoa ដល់ Ha Tinh នឹងមានប្រហែល ២០ ដឺក្រេ ចាប់ពីថ្ងៃទី១២ ខែធ្នូ និងថ្ងៃទី ១៥ ខែធ្នូ ខណៈតំបន់ពី Quang Binh ដល់ Thua Thien-Hue នឹងកត់ត្រាសីតុណ្ហភាពក្រោម ២៣ ដឺក្រេ។

ភាគខាងត្បូងវៀតណាម និង តំបន់ខ្ពង់រាបកណ្តាល នឹងឃើញមេឃមានពពកច្រើន នៅពេលយប់ និងពេលព្រឹកត្រឹមថ្ងៃទី ១០ ខែធ្នូ។ ខ្យល់ត្រជាក់ អាចបង្កឲ្យមានភ្លៀង ធ្លាក់ក្នុងតំបន់ចាប់ពីថ្ងៃទី ១១ ខែធ្នូ ដល់ថ្ងៃទី ១៤ខែធ្នូ។ តំបន់ខ្ពង់រាបកណ្តាល នឹងកត់ត្រា សីតុណ្ហភាពក្រោម ២៦ អង្សារ ខណៈតំបន់ភាគខាងត្បូង នឹងកត់ត្រាសីតុណ្ហភាពនៅ ២៩-៣២ ដឺក្រេ។

កាលពីខែមុន រលកត្រជាក់ចំនួនបួន ត្រូវបានគេកត់ត្រា ក្នុងប្រទេសវៀតណាម ដោយសីតុណ្ហភាពបានធ្លាក់ចុះទាបដល់ទៅ ៧ អង្សា នៅតំបន់ភាគខាងជើងជាក់លាក់ ។ រលកត្រជាក់បន្ថែមទៀត នឹងត្រូវបានគេរំពឹងទុកនៅក្នុងខែនេះ៕

Most Popular

To Top