ហុងកុង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Li Ka Shing ដែលមានជាមហាសេដ្ឋីហុងកុងដោយទ្រព្យសម្បត្តិរហូតដល់ទៅចំនួន ៣៦ ពាន់លានដុល្លារ ហើយត្រូវបានគេដាក់ឈ្មោះលោកថា “Warren Buffett of Asia” ថ្មីៗនេះ ត្រូវបានគេឃើញលោកពាក់នាឡិកា Apple Watch មានតម្លៃត្រឹមតែ ៥០ដុល្លារអាមេរិកទៅវិញ។
រូបថតត្រូវបានចែករម្លែកដោយលោកស្រី Zhen Xu សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Michigan នៅលើ LinkedIn របស់លោកស្រីកាលពីដើមខែនេះបង្ហាញថា លោក Li ពាក់នាឡិកា Apple Watch មានតម្លៃមិនគួរឲ្យជឿបំផុតចំពោះចំណូលចិត្តធម្មតារបស់លោកបែបនេះ។ ការផ្លាស់ប្តូរបែបនេះលោកទទួលបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដែលបានតាមដានលើបណ្តាញសង្គមរបស់អ្នកជំនួញធំៗ។
អត្ថបទរបស់ Forbes នៅ ២០១២ បានរំលឹកថា នៅពេលlok Louis Kraar អ្នកឆ្លើយឆ្លងព័ត៌មានអាស៊ីរបស់ទស្សនាវដ្ដី Fortune and Time បានជួបលោក Li នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ មហាសេដ្ឋីរូបនេះបានស្លៀកពាក់និងក្រវ៉ាត់កធម្មតារបស់អ្នកគ្រប់គ្រងអាស៊ី។ លោក Kraar បានកត់សម្គាល់ថា នាឡិកាដៃអេឡិចត្រូនិករបស់លោក Li នៅពេលនោះមានតម្លៃត្រឹមតែ ៥០ ដុល្លារប៉ុណ្ណោះ។
លោកបានប្រាប់ Bloomberg ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៦ ថា កាលឆ្នាំ២០១៦ មហាសេដ្ឋីរូបនេះត្រូវបានគេថតរូបជាញឹកញាប់ដោយពាក់នាឡិកាមានតម្លៃ៥០ដុល្លារអាមេរិកជាការឃ្លាតឆ្ងាយពីម៉ាកដ៏ប្រណិតដែលច្រើនតែទាក់ទងនឹងអ្នកមានបំផុតនោះ។ ខ្ញុំមិនចាំបាច់ប្រយ័ត្នឡើយ មិនដូចពេលពាក់នាឡិកាមានតម្លៃរាប់សែននោះទេ។
លោក Li បច្ចុប្បន្នមានអាយុ ៩៦ ឆ្នាំ បានបង្កើត Cheung Kong Plastics ដាក់ឈ្មោះតាមទន្លេ Yangtze ក្នុងឆ្នាំ ១៩៥០ នៅអាយុ ២១ ឆ្នាំ ជាមួយនឹងប្រាក់សន្សំ និងប្រាក់កម្ចីចំនួន ៦,៥០០ដុល្លារពីសាច់ញាតិ។ ចាប់តាំងពីពេលនោះមក លោកបានវិនិយោគលើវិស័យឧស្សាហកម្មជាច្រើន រួមទាំងការដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ ការលក់រាយ និងថាមពល និងឧបករណ៍ប្រើប្រាស់។
គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ទ្រព្យសម្បត្តិសុទ្ធរបស់លោកត្រូវបានប៉ាន់ស្មានថា មានចំនួន ៣៥.៩ ពាន់លានដុល្លារដោយទស្សនាវដ្ដី Forbes ដែលធ្វើឲ្យលោកក្លាយជាអ្នកមានបំផុតនៅហុងកុង និងជាអ្នកមានបំផុតទី ៤៩ នៅលើពិភពលោក៕