ព័ត៌មានអន្តរជាតិ

បុរសបក្សីនៃទីក្រុង ចាណៃ ប្រទេសឥណ្ឌា

ខ្ញុំគិតថាគ្មានសេចក្តីរីករាយជាងការមើលឃើញសត្វស្លាបហើរទេ ។ នៅទីក្រុងចាណៃ ប្រទេសឥណ្ឌា មានហាងជួសជុល កាមេរ៉ាដ៏តូចមួយ ដែលគ្រប់គ្រងដោយបុរសម្នាក់ឈ្មោះ Joseph Sekar ។
ខ្ញុំធ្លាប់ត្រូវបានគេស្គាល់ថា Sekar ។
ប៉ុន្តែឥឡូវនេះ ខ្ញុំត្រូវបានគេស្គាល់ថាជា បុរសបក្សី ។ Sekar ត្រូវបានគេដាក់ឈ្មោះ អោយហៅក្រៅ ជារៀងរាល់ថ្ងៃ ។ យគាត់ចិញ្ចឹមសត្វសេក រាប់ពាន់ក្បាល នៅលើដំបូលផ្ទះរបស់គាត់ ។
យើងជាមនុស្សតែងមានឪពុកម្ដាយថែរក្សាយើង។ ខ្ញុំចាត់ទុកខ្លួនឯងថាឪពុក ម្តាយរបស់បក្សីដែរ។
Sekar បានចំណាយ ៤០ភាគរយ នៃចំណូលរបស់គាត់ លើការចិញ្ចឹមបក្សាបក្សី ដែលបានផ្លាស់ទីលំនៅ បន្ទាប់ពីគ្រោះរញ្ជួយដី ស៊ូណាមិ នៅអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ ២០០៦ ។ ហើយពួកវា ចាប់ផ្តើមមានចំនួន កាន់តែច្រើនឡើងនៅទីនេះ។
ចាប់តាំងពីមានទឹកជំនន់នៅ ទីក្រុងចាណៃ បក្សីនៅទីនេះបានកើនឡើងរហូតដល់ ៨ ពាន់ក្បាល ។
ការចិញ្ចឹមសត្វសេក ៨ ពាន់ក្បាល ពីរដងក្នុងមួយថ្ងៃ គឺជាការចំណាយដ៏អស្ចារ្យ ។
អ្វីដែលខ្ញុំចិញ្ចឹមវាអាស្រ័យ ទៅលើអ្វីដែលខ្ញុំរកបាន។
ប៉ុន្តែសម្រាប់ បុរសបក្សីម្នាក់នេះ គ្មានអ្វីនាំមកនូ វសេចក្តីរីករាយច្រើនជាង ការមើលសត្វស្លាបហើរ និងដឹងថាពួកគេមានអាហារគ្រប់គ្រាន់ និងមានសុខភាពល្អនោះទេ ។
លុយមានសារៈសំខាន់ណាស់ ប៉ុន្តែមិនមែនជាទីបញ្ចប់ របស់យើងទេ ។
ការលើកទឹកចិត្តរបស់ខ្ញុំ គឺចង់ស្រឡាញ់មនុស្សទាំងអស់ រួមទាំងបក្សី ។
ដោយ៖ ហង្ស​ សុបញ្ញា

Most Popular

To Top