ជាង ១០០ឆ្នាំកន្លងមកនេះ មនុស្សបានបង្កើតបច្ចេកវិទ្យាទំនើបៗសម្រាប់ប្រើប្រាស់ទូទាំងពិភពលោក។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យា វិទ្យាសាស្រ្តទំនើបនេះ អាចធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សងាយស្រួល និងប្រសើរជាងមុន។ ទោះបីជាយ៉ាងណាក្តីបច្ចេកវិទ្យាទំនើបទាំងនោះក៏បាន ធ្វើឲ្យភពផែនដីជួបនឹងបញ្ហាបំពុលបរិស្ថានជាច្រើនដោយសារ ការប្រើប្រាស់សារធាតុគីមី នុយក្លេអ៊ែរ ការចោលសំរាម ព្រមទាំងសំណល់អគ្គីសនីមួយចំនួនទៀត។
ជាមួយគ្នានេះដែរ កន្លែងជាច្រើនត្រូវបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក៏ដោយសារបច្ចេកវិទ្យាទំនើបនេះដែរ។ ជាក់ស្តែងដូចនៅតំបន់មួយចំនួននៃប្រទេសអ៊ុយក្រែន ដែលត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការបំពុលបរិស្ថានដោយប្រើប្រាស់ថាមពលនុយក្លេរអ៊ែរដែលបានធ្វើឲ្យមានការលំបាកក្នុងការតាំងទីលំនៅ និងរស់នៅតំបន់នោះ។ ដោយឡែក មិនត្រឹមតែប្រទេសអ៊ុយក្រែនទេ នៅមានកន្លែងមួយចំនួនទៀត ដែលក្រុមអ្នកស្រាវជ្រាវ បានរកឃើញថាជាកន្លែងដែលមានសារជាតិពុលច្រើនជាងគេបផុតទូទាំងពិភពលោកដោយក្នុងនោះរួមមាន៖
ទីក្រុងលីនហ្វាន ប្រទេសចិនៈ ទីក្រុងលីនហ្វាន នៃប្រទេសចិនគឺជាទីក្រុងដែលបំពុលខ្យល់ខ្លាំងជាងគេបំផុតទូទាំងពិភពលោក ដោយសារទីក្រុងនេះសំបូរទៅដោយរោងចក្រឧស្សាហកម្មជាច្រើន ដែលវាបានបច្ចេញផ្សែងពុលជាច្រើនទៅក្នុងស្រទាប់បរិយាកាស។ ជាក់ស្តែង ប្រសិនបើអ្នកហាលសំលៀកបំពាក់នៅក្រៅផ្ទះក្នុងទីក្រុងនេះ នោះសំលៀកបំពាក់នោះនឹងប្រែជាពណ៌ខ្មៅទាំងអស់ជាក់ជាមិនខាន។
ទីក្រុង រ៉ុនដូនា ប្រទេសប្រេស៊ីលៈ នេះគឺជាកន្លែងដែលរងការកាប់បំផ្លាញព្រៃឈើខ្លាំងជាងគេបំផុតនៃព្រៃត្រូពិចអាម៉ាហ្សូន។ ដើមឈើរាប់ពាន់ហិចតា ត្រូវបានកាប់និងដុតបំផ្លាញ។ ទន្លេយ៉ាមូណា ប្រទេសឥណ្ឌា: ទោះបីជាមានយុទ្ធនាការយ៉ាងខ្ជាប់ខ្ជួនពីរាជរដ្ឋាភិបាលដើម្បីសំងាតយ៉ាងណាក៏ដោយ ក៏ ទន្លេយ៉ាមូណា រងការខូតខាត ដោយការចោលសម្រាមផ្តេសផ្តាស ដែលធ្វើទន្លេនេះក្លាយជាទន្លេដ៏កខ្វក់ជាងគេបំផុតលើលោក។
ទីក្រុង ឡា អូរ៉ូយ៉ា ប្រទេសប៉េរូៈ ចង្ក្រានរំលាយសំណនៅក្នុងទីក្រុងនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអាមេរិកភាគខាងជើង ដែលបានធ្វើឲ្យសារជាតិសំណបង្កើតជាពុលទូទាំងទីក្រុង។
ដោយ៖ ហង្ស សុបញ្ញា