ព័ត៌មានអន្តរជាតិ

អនុវត្តន៏៤រូប មន្តធម្មជាតិនេះ ដើម្បីបន្តឹងស្បែកមុខ

glamourmagazine.co.u

រូបមន្តធម្មជាតិ ខាងក្រោមនេះ និងជួយបន្តឹងរន្ធរោមធ្វើឲ្យស្បែកមុខ របស់អ្នកតឹងណែនរលោងស្អាត ។

១. ទឹកកក និងទឹកក្រូចឆ្មារៈ
សម្អាតស្បែកមុខរួចបាញ់ទឹកត្រជាក់ខ្លាំងឲ្យសព្វស្បែកមុខឬ ប្រើដុំទឹកកកខ្ចប់ក្រណាត់ទន់ មកលុញលើផ្ទៃមុខ។ ភាពត្រជាក់នៃទឹកកកធ្វើឲ្យសាច់ដុំផ្ទៃមុខរួញខ្លូន និងរន្ធរោម ក៏រួមតូចជាងមុន។
បន្ទាប់មកជូតមិនឲ្យស្ងួតរូចលាបទឹកក្រូចឆ្មារស្រស់សព្វផ្ទៃមុខ ព្រោះទឹកក្រូចឆ្មារវានឹងធ្វើតួនាទីជាអេស្រ្ទីងចេនថ៍ដែលជួយបន្តឹងរន្ធរោម។

២. ស៊ុត-សៈ
គោះពងមាន់ យកតែផ្នែកស៊ុតស ១គ្រាប់លាយជាមួយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយរួចលាយឲ្យសព្វផ្ទៃមុខ ទុកឲ្យស្ងួតទើបលាងចេញ ដោយទឹកក្តៅឧណ្ណៗ ហើយលាងដោយទឹកត្រជាក់ម្តងទៀត។
៣.សាលាដ និងក្រូចឆ្មារៈ
កិនសាលាដ ២ ទៅ ៣សន្លឹកឲ្យម៉ដ្ឋត្រង់យកតែទឹកមកលាយជាមួយទឹកក្រូចឆ្មារ ២ ឬ ៣ស្លាបព្រាបាយ រួចលាបឲ្យសព្វផ្ទៃមុខទុកចោល២០នាទី ទើបលាងចេញ។

៤. ស្ករសៈ
យកស្ករស លាយជាមួយនឹងទឹកឃ្មុំ និងក្រូចឆ្មារ រួចយកមកខាត់ស្បែកថ្នមៗ រូចលាងឲ្យស្អាត នឹងលាងដោយ ទឹកត្រជាក់ម្តងទៀត។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top