ក្រុមអ្នកវិទ្យាសាស្រ្ត នៃមហាវិទ្យាល័យហ្វ្លរីដា និងប្រាស្តា បានបង្ហាញ នូវការព្រួយបារម្ភថា សីតុណ្ហភាពពិភពលោក ដែលមានកើនឡើងខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ អាចជាមូលហេតុធ្វើឲ្យមនុស្ស មានកំពស់ទាបជាងមុន ។
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា សីតុណ្ហភាពភព ផែនដីដែក បានកើនឡើងខ្ពស់រយៈពេលចុងក្រោយនេះ ពាក់ព័ន្ធទៅនឹង ទំហំខ្លួន របស់ពពួកថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះដូចជាសត្វសេះ ដែលមានទំហំខ្លួនតូចជាងមុន តាមរយៈការសិក្សា អំពីការវិវឌ្ឍន៍ទំហំខ្លួន របស់សត្វសេះនៅយុគសម័យ កាលពី៥៦លានឆ្នាំមុន ។
មន្ត្រីនៃសារមន្ទីរ ប្រវត្តិធម្មជាតិ រដ្ឋហ្វ្លរីដា បានឲ្យដឹងថា ទំហំខ្លួនរបស់សត្វសេះបានរួមតូច នៅពេលសីតុណ្ហភាព បានកើនឡើង ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ វាបានរីកធំឡើងវិញនៅពេលដែលមានសីតុណ្ហភាពត្រជាក់។
ជាមួយមួយគ្នានេះដែរ កាលដែរសីតុណ្ហភាព ភពផែនដី កើនឡើងខ្ពស់ នាពេលបច្ចុប្បន្ន ក៏អាចនាំឲ្យមានផល ប៉ះពាល់ដលើសត្វចិញ្ចឹមកូនដោយទឹកដោះ និងអាចធ្វើឲ្យមនុស្សរួញតឿ ជាងមុនបាន ។
ក្រុមអ្នកស្រាវជ្រាវ បានធ្វើការកត់សម្គាល់ថា សត្វសេះធ្លាបមរួញតឿ រហូតដល់មានទំហំស្មើនឹងសត្វសុនខតូចមួយ ហើយពួកគេក៏មិនយល់ ច្បាស់ដែរថា ហេតុអ្វីបានជាសីតុណ្ហភាព របស់ពិភពលោក បែរជាបណ្តាលឲ្យមាន ទំហំរាងកាយមានការប្រែប្រួល បានទៅវិញ ។
ការសិក្សាទៅលើហ្វូស៊ីលបុរាណ បានបង្ហាញឲ្យឃើញថា សត្វសេះបាន ថយទំហំពីទម្ងន់ ៦គីឡូក្រាម រញតឿនៅសល់ ទំហំប៉ុនសត្វឆ្មា គឺប្រមាណ ៤, ៣គីឡូក្រាម ក៏ប៉ុន្តែវាបានកើនឡើងមាឌពី ៥ ទៅ ៧គីឡូក្រាមវិញ នៅក្នុងអំឡុងពេល ៤៥ ០០០ឆ្នាំក្រោយ។