រដ្ឋកាលីហ្វញ៉ាៈ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក និង អឺរ៉ុបបាននិយាយថា សារធាតុកាបូនដែលត្រូវបានកប់នៅក្នុងដីមិនបានស្ថិតនៅមួយកន្លែងនោះទេ ផ្ទុយទៅវិញវាបានបង្កើតជាការសាយភាយសារធាតុ កាបូន ទៅក្នុងបរិយាកាសវិញ ដែលនេះជាភស្តុតាងមួយ ដើម្បីឲ្យអ្នកវិទ្យាសាស្រ្ត បានយល់អំពីការប្រែប្រួលអាកាសធាតុរបស់ភពផែនដី រវាងអតីតកាល និង អនាគតកាល។
ក្រុមអ្នកស្រាវជ្រាវដែលមានរួមទាំង លោក Johan Six ដែលអញ្ជើញ មកពីមហាវិទ្យាល័យ Davis រដ្ឋកាលីហ្វ័រញ៉ា និយាយថា កាលសិក្សាកាលពីលើកមុនៗ បានបង្ហាញថា ការកប់សារធាតុកាបូន នៅក្នុងដីគឺជាការប្រមូលទុកសារធាតុកាបូនបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។
ជាមួយគ្នានេះដែលក្រុមអ្នកស្រាវជ្រាវ បានធ្វើការប៉ានស្មានថា ចំនួនកាបូនពាក់កណ្តាលដែលត្រូវបានកប់នៅក្នុងដី នឹងត្រូវបានសាយភាយ ទៅក្នុងបរិយាកាស នៅក្នុងរយៈពេលប្រហែល ៥០០ឆ្នាំ ឬ ក៏លឿនជាងនេះ ដោយសារការប្រែប្រួលនៃអាកាសធាតុ។
ក្រុមអ្នកស្រាវជ្រាបានប្រើប្រាស់ឧបករណ៍រ៉ាឌីអូកាបូន ដើម្បីគណនាចំនួន កាបូននៅក្នុងដីដែលបានធ្វើការសាយភាយទៅក្នុងបរិយាកាសក្នុងរយៈពេល ៦.០០០ឆ្នាំមុន នៅតាមបណ្តោយទន្លេ Dijle នៅក្នុងប្រទេសអាល្លឺម៉ង់ ។
