ព័ត៌មានអន្តរជាតិ

អធិកាបតីអាល្លឺម៉ង់ថ្មី បដិសេធមិនយកអាល្លឺម៉ង់ ពាក់ព័ន្ធទៅនឹង អាវុធនុយក្លេអ៊ែរ

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អធិការបតីអាល្លឺម៉ង់ថ្មីលោក Friedrich Merz បាននិយាយថា អាល្លឺម៉ង់នឹងមិនអភិវឌ្ឍ ឬទទួលបានអាវុធ នុយក្លេអ៊ែរទេ ខណៈអំពាវនាវឱ្យមានកិច្ច សហប្រតិបត្តិការ កាន់តែស៊ីជម្រៅជាមួយបារាំង និងចក្រភពអង់គ្លេស លើការទប់ស្កាត់ ចំពោះអាវុធ ប្រល័យលោកមួយនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នក ផ្សាយវិទ្យុ Deutschlandfunk កាលពីថ្ងៃអាទិត្យ លោក Merz បានសង្កត់ធ្ងន់ថា ៖ ប្រទេសអាល្លឺម៉ង់ នឹងមិនអាចឬអនុញ្ញាត ឱ្យមានអាវុធនុយក្លេអ៊ែរ ដោយខ្លួនឯងបានទេ ដោយកត់សម្គាល់ថា ទីក្រុងប៊ែកឡាំងត្រូវបានហាមឃាត់ដោយច្បាប់ពីការធ្វើដូច្នេះ។

លោកក៏បានលើកឡើងផដែរថា ៖ នៅឯកសារចុងក្រោយបំផុតគឺសន្ធិសញ្ញា ២+៤ ឆ្នាំ១៩៩០ ដែលប្រទេសអាល្លឺម៉ង់ បានបោះបង់ការកាន់កាប់ អាវុធនុយក្លេអ៊ែរទាំងស្រុង ហើយ​វា​នឹង​នៅ​តែ​ជា​ករណី​ដដែលដែលប្រទេស របស់យើងនឹងបន្តធ្វើវា។

ឯកសារដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាសន្ធិសញ្ញាស្តីពីដំណោះស្រាយចុងក្រោយ ដោយការគោរពចំពោះប្រទេសអាល្លឺម៉ង់ ដែលដាក់មូលដ្ឋានច្បាប់សម្រាប់ការបង្រួបបង្រួមនៃអាល្លឺម៉ង់ខាងលិច និងខាងកើត ឯកសារនេះក៏ចែងថា គ្មានកងកម្លាំងប្រដាប់អាវុធបរទេស អាវុធនុយក្លេអ៊ែរឬក្រុមហ៊ុន ដឹកជញ្ជូនរបស់ពួកគេ នឹងត្រូវដាក់ពង្រាយ នៅក្នុងទីតាំងណានៃទីក្រុងប៊ែរឡាំង និងអតីតអាល្លឺម៉ង់ខាងកើតឡើយ។

ទោះជាយ៉ាងណាក៏ដោយលោក Merz បានបង្ហាញពីឆន្ទៈ របស់គាត់ក្នុងការស្វែង រកកិច្ចសហប្រតិបត្តិការ នុយក្លេអ៊ែរកាន់តែខ្លាំងជាមួយសម្ព័ន្ធមិត្តណាតូ ដោយអំពាវនាវឱ្យមានការពិភាក្សា ជាមួយអង់គ្លេស និងបារាំងផងដែរដោយ លោក​បាន​មាន​ប្រសាសន៍​ថា ៖ យើង​ក៏​ត្រូវ​តែ​ក្លាយ​ ជា​អ្នក​កាន់​តែ​ខ្លាំង ​ជាមួយ​គ្នា​ក្នុង​ការ​គ្រប់​គ្រង​នុយក្លេអ៊ែរ​នៅ​អឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top