តូក្យូ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញ ទឹក កាកសំណល់កខ្វក់ នុយក្លេអ៊ែរ សម្រាប់ជុំទី១ចេញ ពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រុមហ៊ុន Tokyo...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សបារាំង PSG ទោះបីជាបាននាំចូលកីឡាករចំណូលថ្មី ជាច្រើនរួចមកហើយនៅរដូវកាលនេះប៉ុន្តែហាក់ដូចជាមិនទាន់អស់ឡើយសម្រាប់ផែនការក្លឹប។់ ប្រភពដដែលបានបន្តទៀតថា ក្លឹបនៅតែបន្តចរចាជាមួយនឹងកីឡាករ Randal Kolo Muani ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបអាល្លឺម៉ង់ Eintracht Frankfurt នៅលើយទោះបីជាដឹងថា ហើយថា តម្លៃខ្លួនកីឡាករមិនក្រោម៧០លានអឺរ៉ូនោះទេ។ ប្រធានផ្នែកកីឡារបស់ក្លឹប PSG លោក Luis...
គ្រូបង្វឹកក្លឹប Real Madrid លោក Carlo Ancelotti បានលើកសរសើរកីឡាករ Jude Bellingham យ៉ាងខ្លាំងនិងបានអះអាងថា កីឡាករខ្សែបម្រើរូបនេះគឺជាកីឡាករដែលអាចជំនួស តំណែងរបស់កីឡាករខ្សែប្រយុទ្ធ Karim Benzema ដែលទើបចាកចេញនោះបាន។ កីឡាករជម្រើសជាតិអង់គ្លេស កំពស់ខ្ពស់រូបនេះបច្ចុប្បន្នលេងត្រឹមតំណែងជាខ្សែបម្រើប៉ុណ្ណោះ ប៉ុន្តែអាចបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យរួចទៅហើយសម្រាប់តំបន់ប្រយុទ្ធ ដោយអាចរកគ្រាប់បាល់បានទៅដល់៣គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ២ដងចុងក្រោយក្នុងរដូវកាលថ្មី។ គួរឲ្យដឹងដែរថា កន្លងមក...
កីឡាករខ្សែការពារវ័យក្មេងឆ្នើមរបស់ក្លឹបបិសាចក្រហម Man UTD ដែលមានឈ្មោះថា Alvaro Fernandez នឹងត្រូវត្រៀមខ្លួនចាកចេញពីក្លឹបម្នាក់ទៀតហើយ ក្រោយពេលដែលបានសម្រេចចិត្តរកឃើញក្លឹបថ្មី ដើម្បីរួមរស់ហើយនោះ។ The Goal ជឿជាក់ថាក្លឹប Burnley បានទាក់ចិត្តយកបានកីឡាករ Alvaroក្នុងវ័យទើបតែ២០ឆ្នាំរូបនេះទៅរួមក្លឹបដោយសង្ឃឹមថាបទពិសោធនិងកម្លាំងដ៏ខ្លាំងក្លារបស់កីឡាករវ័យក្មេងរូបនេះ នឹងអាចជួយដល់កិច្ចការងារក្រុមនៅរដូវកាលថ្មីនេះ។ ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តចុងក្រោយ នៅមិនទាន់បានធ្វើនៅឡើយទេហើយសង្ឃឹមថាក៏នឹងមានការប្រកួតប្រជែងពីក្លឹបផ្សេងៗទៀតមកពីអេស្បាញ ផងដែរដូចជា Granada ជាដើម។ ទោះបីជាយ៉ាងណាក្តីកុងត្រានេះអាចត្រឹមជាកុងត្រាខ្ចីជើងប៉ុណ្ណោះពីព្រោះថាគ្រូបង្វឹកលោក...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា កីឡាករឆ្នើម Mohammed Kudus របស់ក្លឹប Ajax ដែលបច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបតោខៀវ Chelsea យ៉ាងខ្លាំងនោះមិនបានទទួលយកសំណើររបស់ក្លឹបនេះឡើយ។ ប្រភពដដែលបានបន្តទៀតថា កីឡាករវ័យ២៣ឆ្នាំរូបនេះបានបដិសេធកុងត្រាតម្លៃខ្លួន៣៥លានផោនពីក្លឹប Chelsea ហើយសុខចិត្តទទួលយកកុងត្រារយៈពេល៥ឆ្នាំជាមួយនឹង West Ham ជំនួសវិញ។ ក្រោយបាត់បង់កីឡាករឆ្នើមរបស់ក្លឹបជាច្រើនរួចមកហើយដូចជា Declan Rice និង...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា បណ្តឹងថ្មីមួយដែលប្តឹងដោយអតីតបុគ្គលិក Twitter ទៅតុលាការក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា ក្រុមហ៊ុន X Corp ដែលជាក្រុមហ៊ុនស្នងតំណែងរបស់ Twitter បានបដិសេធមិនព្រមបង់ប្រាក់ចំនួន ៣៧៥ ,០០០ដុល្លារដល់លោក Arnaud Weber ជាអតីតអនុប្រធានផ្នែកវិស្វកម្មរបស់ខ្លួន។ លោក Weber បាននិយាយថា លោកត្រូវបានគេសន្យាថានឹងផ្តល់ប្រាក់រង្វាន់...
បរទេស ៖ រដ្ឋាភិបាលទីក្រុងគៀវកំពុងត្រៀមផែនការ វាយប្រហារបន្ថែមទៀត ទៅលើតំបន់ Crimea ក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខនេះ នេះបើយោងតាមការបញ្ជាក់ ដោយប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ អ៊ុយក្រែន ដែលហៅកាត់ថា GURលោក Kirill Budanov ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្នងស្រុក ITV លោក Budanov បានអះអាងថា៖មនុស្សជាច្រើននៅឧបទ្វីបនេះ ដែលកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំងចំពោះការវិលត្រឡប់មកវិញ នៃការគ្រប់គ្រងរបស់អ៊ុយក្រែន...
វ៉ាស៊ីនតោន ៖ មន្ត្រីក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការ ដើម្បីបញ្ចប់ការ រៀបចំជាផ្លូវការមួយ នៅឆ្នាំក្រោយ ដើម្បីអភិវឌ្ឍមីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាពស្ទាក់ចាប់អាវុធ ល្បឿនលឿនជាងសំឡេង។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក វរសេនីយ៍ទោ Martin Meiners បានឲ្យដឹងថា ព័ត៌មានលម្អិតជាក់លាក់ រួមទាំងការផ្តល់មូលនិធិ និងពេលវេលា...
ញូវដែលី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌា បានទទួលភាពជោគជ័យ សម្រាប់ការចុះចត នៅតំបន់ប៉ូលខាងត្បូង នៃភពព្រះច័ន្ទ កាលពីល្ងាចថ្ងៃពុធ ដោយបានបង្កើត ប្រវត្តិសាស្ត្រ ខណៈប្រទេសនេះ បានក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតលើផ្នែក មិនបានកំណត់នៃផ្ទៃព្រះច័ន្ទ ។ ទោះបីជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិនបានចុះចតជុំវិញ...
អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា អតិថិជនជិត ១.៥ ពាន់លានជាអ្នកប្រើប្រាស់ iPhone នាពេលបច្ចុប្បន្ននេះ ហើយស្ថិតនៅលើមាត្រដ្ឋាន ពិភពលោក វាមានច្រើនជាង ២១ភាគរយ នៃចំនួនប្រជាជនទាំងមូល ដែលប្រើប្រាស់ស្មាតហ្វូន ។ ជាការពិតណាស់ ទូរស័ព្ទ iPhone មិនល្អឥតខ្ចោះទេ ។...