ព័ត៌មានអន្តរជាតិ

អ្នកដំណើរដំបូងរបស់ Starship រកឃើញផ្លូវថ្មី ក្នុងការរុករកដែនអវកាស

រូបភាពពី៖​ XINHUA

អាមេរិក៖ សេចក្តីថ្លែងការណ៍តាមរយៈ X បានឲ្យដឹងថា បេសកកម្មរបស់មហាសេដ្ឋីជប៉ុន និងអ្នកចូលចិត្តអវកាសដែលបានគ្រោងទុកបេសកកម្មគោចរលើព្រះច័ន្ទ “dearMoon” ត្រូវបានកំណត់សម្រាប់ការពន្យារពេល ចំពេលមានភាពមិនច្បាស់លាស់អំពីកាលបរិច្ឆេទហោះហើរបេសកកម្មរបស់ SpaceXយោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។

នៅពេលលោក Elon Musk ត្រៀមខ្លួនសម្រាប់ការប៉ុនប៉ងមួយផ្សេងទៀតក្នុងការបាញ់បង្ហោះរ៉ុក្កែត Starship របស់លោក បន្ទាប់ពីការបរាជ័យកាលខែមេសា ឆ្នាំ ២០២៣ មហាសេដ្ឋីជប៉ុនលោក Yusaku Maezawa គ្រោងនឹងហោះហើរជាលើកដំបូងរបស់ខ្លួនកំពុងបង្វែរការចាប់អារម្មណ៍របស់លោកទៅបណ្តាក់ទុនអវកាសផ្សេងទៀត។

លោក Maezawa ជាស្ថាបនិកនៃក្រុមហ៊ុនសម្លៀកបំពាក់អនឡាញយក្ស Zozo Inc. បានប្រាថ្នាចង់ធ្វើដំណើរលើព្រះច័ន្ទនៅឆ្នាំនេះនៅលើនាវាកម្សាន្តរបស់លោក Musk អមជាមួយលោកនឹងជាក្រុមដែលរៀបចំដោយបុគ្គលិកពិសេសដូចជា វិចិត្រករ អ្នកចម្រៀង និងសិល្បករប៉ុប។

កាលឆ្នាំ ២០១៨ លោក Musk បានជ្រើសរើស Maezawa សម្រាប់ជើងហោះហើរ Starship ដែលមានមហិច្ឆតានេះ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះមហាសេដ្ឋីជប៉ុនបានទទួលស្គាល់ការផ្លាស់ប្តូរផែនការ X នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ ខណៈលោកឈប់ប្រកាសកាលបរិច្ឆេទនៃការបាញ់បង្ហោះថ្មី ការពន្យារពេលនេះបើកផ្លូវថ្មីសម្រាប់ការខិតខំប្រឹងប្រែងទាក់ទងនឹងអវកាសរបស់លោក។

ក្រុមហ៊ុន Space Exploration Technologies Corp. របស់លោក Musk កំពុងសម្លឹងមើលការហោះហើរសាកល្បងលើកទីពីរសម្រាប់ Starship នៅដើមសប្តាហ៍នេះ ដោយរង់ចាំការយល់ព្រមពីនិយតករអាមេរិក។ ការពន្យារពេលបេសកកម្មព្រះច័ន្ទផ្តល់ពេលវេលាបន្ថែមដល់លោក Maezawa ដើម្បីផ្តោតលើមហិច្ឆតាក្រៅភពផ្សេងទៀត ដូចជាការសម្អាតកំទេចកំទីក្នុងលំហ និងការបង្កើតប្រព័ន្ធក្លែងធ្វើផែនដីដោយប្រើទិន្នន័យផ្កាយរណប៕ដោយ៖លី ភីលីព

Most Popular

To Top