ព័ត៌មានអន្តរជាតិ

ចិនបង្ហាញវីដេអូ អំពីការបាញ់ គ្រាប់មីស៊ីលពិត ចេញពីយន្តហោះចម្បាំង J-20 ជាលើកដំបូង

xinhua

បរទេស៖ ប្រទេសចិនជាលើកដំបូងបានបង្ហាញ ការបាញ់មីស៊ីលគ្រាប់ ពិតចេញពីយន្តហោះចម្បាំងបំបាំងកាយ J-20 នៅក្នុងវីដេអូអបអរសាទរ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ មួយថ្ងៃមុនថ្ងៃ ខួបលើកទី ៧៤ នៃការបង្កើតកងទ័ព អាកាសរបស់កងទ័ពរំដោះ ប្រជាជនចិន (PLA) ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកវិភាគបាននិយាយថា វីដេអូនេះក៏បានបង្ហាញពីនីតិវិធីពីរបៀប ដែលកងទ័ពអាកាស PLA ស្ទាក់ចាប់ និងបណ្តេញយន្តហោះយោធាបរទេស ដែលបង្ហាញពីទំនុកចិត្ត និងជំនាញរបស់កងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន ។

ចេញផ្សាយដោយក្រសួងការពារជាតិ របស់ប្រទេសចិន វីដេអូនេះថតបានក្នុងអំឡុងពេលហ្វឹកហាត់ របស់កងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន ដែលឆ្លុះបញ្ចាំង ពីសមិទ្ធិផលរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ និងការពង្រឹងសមត្ថភាព។

នៅក្នុងរឿងមួយទាក់ទងនឹងការប្រយុទ្ធគ្នា ដោយកងទ័ពអាកាស នៃបញ្ជាការ Southern Theater របស់ PLA , យន្តហោះយោធាបរទេសបានព្យាយាមចូលទៅជិតតំបន់សមយុទ្ធ PLA មុនពេលយន្តហោះចម្បាំង J-16 ពីរគ្រឿងបានទទួលបញ្ជាឱ្យចុះចតភ្លាមៗ និង ដោះស្រាយស្ថានការណ៍ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top