ក្រុងព្រះសីហនុ, ប្រទេសកម្ពុជា- ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ – សូមអញ្ជើញផ្តល់បទពិសោធន៍ថ្មីដល់រាងកាយរបស់លោកអ្នកដោយមកលំហែរអារម្មណ៍របស់អ្នកឲ្យកាន់តែប្រសើរឡើងជាមួយទីកន្លែងដ៏ល្អឥតខ្ចោះ និងដំណើរកម្សាន្តបែបផ្សងព្រេង ដែលមិនអាចប្រៀបផ្ទឹមបាននៅទីតាំងដ៏ប្រណិតដែលស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងឆ្នេរសមុទ្រដ៏ល្បីបំផុតនៅប្រទេសកម្ពុជា។ Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ប្រកបដោយសក្ការនុពល និងប្រកបដោយចក្ខុវិស័យខ្ពស់បំផុតមួយរបស់កម្ពុជា មានសេចក្តីរំភើបសូមប្រកាសជាសាធារណៈនូវពិធីបើកដំណើរការជាផ្លូវការនៃគម្រោង ដែលល្អដាច់គេមួយរបស់ខ្លួនគឺ Summer Bay Beach Club & Cabins...
ហ្សាកាតា ៖ កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងលទ្ធផលជាបន្តបន្ទាប់ បើទោះបីជាមានការកើនឡើង នៃភាពមិនច្បាស់លាស់ នៅទូទាំងពិភពលោកក៏ដោយ។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រាប់សន្និសីទ សារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលថា “ការធ្វើជាប្រធានរបស់ឥណ្ឌូនេស៊ី សម្រេចបានច្រើនក្នុងលក្ខខណ្ឌ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់” ។...
ញូវយ៉ក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស អាមេរិក Apple បានធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់វគ្គទី ២ ជាប់ៗគ្នាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានរបាយការណ៍ ពីការរឹតបន្តឹងសំខាន់ៗ របស់ចិនលើទូរស័ព្ទ iPhone នៅការិយាល័យរដ្ឋាភិបាល និងអង្គភាពដែលគាំទ្រដោយរដ្ឋ ។ ភាគហ៊ុនរបស់ក្រុមហ៊ុន ដែលជួញដូរជាសាធារណៈដ៏ធំបំផុត របស់ពិភពលោក...
ភ្នំពេញ ៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃក្រសួងមហាផ្ទៃ ត្រូវបន្តគោរពវិន័យ បង្កើនការហ្វឹកហាត់ និងរក្សាបានសាមគ្គីភាព ឱ្យកាន់តែរឹងមាំ ។ ក្នុងពិធីសំណេះសំណាលជាមួយ ប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមផ្ទៃ នាថ្ងៃទី៨...
Premier League បានធ្វើការបញ្ចេញបញ្ជីឈ្មោះអ្នកដឹកនាំក្លឹបចំនួន៥នាក់ ដែលអាចឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែសីហា។ អ្នកចាត់ការក្លឹបដែលឈ្នះពានខាងលើនេះមានឈ្មោះដូចខាងក្រោម៖ លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool លោក...
ក្រដាសប្រាក់ប្លាស្ទិកមានលក្ខណៈពិសេសផ្នែកសន្តិសុខជាច្រើន ដែលក្រដាសប្រាក់ធម្មតាៗពុំមាន ក្នុងនោះរួមមានការប្រើប្រាស់ទឹកថ្នាំពិសេស ហៅថា Metameric ink ជាដើម។ ក្រៅពីនេះ ក្រដាសប្រាក់ប្លាស្ទិកអាចធន់បានយូរអង្វែងជាងក្រដាសប្រាក់ធម្មតា ដែលវាអាចជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាថ្លៃផលិត និងជំនួសក្រដាសប្រាក់ចាស់ៗ។ តើដឹងទេថាប្រទេសណាបោះពុម្ពក្រដាសប្រាក់ប្លាស្ទិកមុនគេបង្អស់? ក្រដាសប្រាក់ប្លាស្ទិកសម័យទំនើបបច្ចុប្បន្ន ត្រូវបានអភិវឌ្ឍឡើងដំបូងនៅក្នុងប្រទេសអូស្រ្តាលី ដោយធនាគារកណ្តាល ទីភ្នាក់ងារស្រាវជ្រាវ វិទ្យាសាស្រ្ត CSIRO និងសាកលវិទ្យាល័យមែលប៊នរបស់អូស្រ្តាលី។ ក្រដាសប្រាក់ប្លាស្ទិកទាំងនោះ ត្រូវបានបោះពុម្ពចេញជាលើកទីមួយក្នុងប្រទេសអូស្រ្តាលីនៅឆ្នាំ១៩៨៨។...
រដ្ឋាភិបាលប្រទេសឥណ្ឌា ដែលដឹកនាំដោយលោក នរិន្ទ្រ ម៉ូឌី (Narendra Modi) ត្រៀមរៀបចំស្នើសុំសភាឥណ្ឌា ដើម្បីធ្វើការផ្លាស់ប្ដូរឈ្មោះប្រទេសអាស៊ីទក្សិណនេះពី «ឥណ្ឌា» ទៅកាន់ឈ្មោះ «បារាទ»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននានារបស់ឥណ្ឌា។ ថ្នាក់ដឹកនាំគណបក្សកាន់អំណាច ដែលមានទំនោរហិណ្ឌូនិយម បារាទ្យាច័ន្ទា (Bharatya Janata Party – BJP) បានសាទរនឹងសេចក្ដីសម្រេចចិត្តនេះ។ ការផ្លាស់ប្ដូរនេះបានធ្វើឡើងក្រោមមូលហេតុថា...
នៅថ្ងៃទី៧ ខែកញ្ញានេះ ជប៉ុនបានបាញ់បង្ហោះយានអវកាស ដើម្បីទៅចុះចតនៅលើផ្ទៃដីភពព្រះចន្ទ ក្នុងគោលបំណងក្លាយជាប្រទេសទី៥ ដែលអាចចុះចតយានលើភពនេះ បន្ទាប់ពីឥណ្ឌាសម្រេចបានជោគជ័យកាលពីពេលថ្មីៗនេះ។ ភ្នាក់ងារអវកាសជប៉ុន JAXA បានឱ្យដឹងថា គ្រាប់រ៉ុក្កែតដែលផលិតក្នុងស្រុក H-IIA ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ភាគខាងត្បូងប្រទេសជប៉ុន ដោយបានដឹកយាន SLIM (Smart Lander for Investigating Moon)...
បន្ទាប់ពីមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា រដ្ឋាភិបាលចិនគ្រោងពង្រីកការហាមឃាត់បន្ថែមមិនឱ្យមន្រ្តី និងភ្នាក់ងាររដ្ឋាភិបាល ប្រើប្រាស់ iPhone ត្រឹមតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ គឺបានបណ្តាលឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ ២,៩% ប្រហែល ២០០ពាន់លានដុល្លារឯណោះ គិតត្រឹមថ្ងៃទី៧ ខែកញ្ញា។ វិធានការរឹតត្បិតរបស់ក្រុងប៉េកាំងនេះ ជាសញ្ញានៃការធ្លាក់ចុះដ៏សម្បើមរបស់ក្រុមហ៊ុនអាមេរិក Apple នេះ ក៏ព្រោះតែចិន គឺជាទីផ្សារដ៏ធំបំផុតមួយរបស់ខ្លួន។ កាលពីឆ្នាំមុន...
ឆ្លៀតពេលដ៏មមាញឹកក្នុងការរកស៊ី និងបន្ដការសិក្សាថ្នាក់បរិញ្ញាប័ត្រ វណ្ណៈ បរមី ក៏ចាប់យកឱកាសប្រកួតប្រជែងតំណែងម្ចាស់មកុដតម្លៃជាង ២០ម៉ឺនដុល្លារ របស់កម្មវិធី MISS UNIVERSE CAMBODIA 2023។ ខណៈការប្រកួតមិនទាន់វិលកង់លឿន ឬដល់វគ្គដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំង ប៉ុន្ដែនៅថ្ងៃទី៧ ខែកញ្ញា នេះ តារាសម្ដែងស្រី វណ្ណៈ បរមី បានឲ្យនិយមន័យ នៃពាក្យថាម្កុដ បាត់ទៅហើយ។...