ព័ត៌មានអន្តរជាតិ

លោក Musk ផ្តល់ការជូនការ ផ្លាស់ប្តូរឈ្មោះទឹកប្រាក់ ចំនួន ១ ពាន់លានដុល្លារ ដល់ Wikipedia

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា លោក Elon Musk បានផ្តល់ថវិកាចំនួន ១ ពាន់លានដុល្លារ ដល់ Wikipedia ប្រសិនបើសព្វវចនាធិប្បាយ អនឡាញប្តូរ ឈ្មោះខ្លួនវាថា “D*ckipedia” យ៉ាងហោច ណាស់មួយឆ្នាំ ខណៈដែលចោទប្រកាន់គេហទំព័រ បានកែសម្រួល សហគមន៍ថា មានភាពលម្អៀង ។

ការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គម X របស់លោក (អតីត Twitter) កាលពីថ្ងៃអាទិត្យ លោក Musk បានអះអាងថា Wikipedia មានឋានានុក្រម តាមលំដាប់លំដោយ ហេតុដូច្នេះហើយបានជា ស្ថិតនៅក្រោម ការ លម្អៀងរបស់អ្នកកែសម្រួល លំដាប់ខ្ពស់ ដោយមិនគិតពីគុណសម្បត្តិរបស់ពួកគ ។

មហាសេដ្ឋីរូបនេះបានផ្ទុយពីវិធីសាស្រ្តរបស់ Wikipedia ចំពោះមុខងារ Community Notes ថ្មីដែលលោក បានណែនាំនៅលើ X ដោយលើកហេតុផលថា មានភាព ខុសគ្នាជាមូលដ្ឋាន ។ លោកបានបន្តថា យន្តការនេះធ្វើឲ្យ អ្នកប្រើប្រាស់ បន្ថែមការបំភ្លឺទៅលើការ បង្ហោះដែលមនុស្សជាច្រើន យល់ឃើញថាមានភាពចម្រូងចម្រាស ប៉ុន្តែទាមទារការយល់ស្របដោយ មនុស្សដែលមាន ទស្សនៈខុសគ្នាពីប្រវត្តិសាស្ត្រ ។

លោក Musk បានបន្ថែមថា សំខាន់ សូម្បីតែខ្ញុំ ក្នុងនាមជាម្ចាស់ភាគហ៊ុន គ្រប់គ្រង របស់ក្រុមហ៊ុន ក៏មិនអាចផ្លាស់ប្តូរ លទ្ធផល នៃចំណាំបានដែរ ។ ការផ្តល់អំណោយនេះបានធ្វើឡើង ក្នុងការឆ្លើយតប ទៅនឹងសាររៃអង្គា សប្រាក់របស់សហស្ថាបនិក Wikipedia លោក Jimmy Wales ។ លោក Musk បានជំរុញឲ្យអ្នក កែសម្រួលបន្ថែមព័ត៌មាន អំពីការសន្យារបស់លោកទៅ “[cow emoji, poop emoji] នៅលើទំព័រ wiki របស់ខ្ញុំ ដើម្បីផលប្រយោជន៍នៃភាពត្រឹមត្រូវ ៕
ដោយ៖លី ភីលីព

Most Popular

To Top