អាមេរិក ៖ Elon Musk បាននិយាយទៅកាន់សមាជិក ព្រឹទ្ធសភាអាមេរិក នៅកិច្ចប្រជុំកំពូល របស់មេដឹកនាំបច្ចេកវិទ្យា នៅវ៉ាស៊ីនតោនឌីស៊ីថា ការកើនឡើងនៃបញ្ញាសិប្បនិមិត្ត (AI) អាចបង្កជាហានិភ័យ នៃអរិយធម៌ ដល់មនុស្សជាតិ ប្រសិនបើបច្ចេកវិទ្យា នៅតែបន្តត្រូវបានអភិវឌ្ឍ ដោយគ្មានការត្រួតពិនិត្យឯករាជ្យ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ពេលលោកចាកចេញ...
អាមេរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន អវកាស SpaceX បាននិយាយថា ក្រុមហ៊ុនរបស់លោកមិន ត្រូវបានអនុញ្ញាត ឲ្យផ្តល់ការគ្រប ដណ្តប់នៅក្នុងតំបន់ នោះឡើយ ដោយសារតែការ ដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសរុស្ស៊ី យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Kyle Walker បានសម្រេចចិត្តក្នុងការចុះកុងត្រាថ្មី ហើយជាមួយនឹងក្លឹបមេឃខៀវ Man City រហូតដល់ឆ្នាំ២០២៦។ ការសម្រេចចិត្តដែលធ្វើឡើង នៅនាទីចុងក្រោយនេះពោលគឺ នៅក្រោយបន្តិចដែលកីឡាករអង់គ្លេសរូបនេះ ស្ទើរតែសម្រេចចិត្ត ក្នុងការផ្ទេរចាកចេញ ពីក្លឹបទៅចូលរួមជាមួយនឹងក្លឹប Bayern Munich នៅអាល្លឺម៉ង់ទៅហើយ។ កុងត្រាថ្មីរយៈពេល២ឆ្នាំនេះ ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់...
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថា កំពុងធ្វើការពិភាក្សានិងចរចា ជាមួយនឹងភ្នាក់ងារកីឡាករ Ben White ដោយសង្ឃឹមថានឹងអាចបន្តកុងត្រា រយៈពេលវែងជាមួយគ្នា។ ទើបីជាកុងត្រាបច្ចុប្បន្នមិនទាន់ ដល់ពេលកំណត់នៅឡើយក្តីប៉ុន្តែ White បានក្លាយទៅជាកីឡាករដ៏សំខាន់បំផុត របស់ក្លឹបក្រោមការដឹក នាំរបស់លោក Mikel Arteta ដូច្នេះក្លឹបចាំបាច់ត្រូវតែរៀបចំការងារ ឲ្យបានទុកជាមុនសម្រាប់ត្រៀមផែនការ រយៈពេលវែងដូចគ្នាដែរ។ បច្ចុប្បន្នវ័យ២៥ឆ្នាំកីឡាករ White...
ទីក្រុងប៉េកាំង ៖ ប្រទេសចិន បានព្រមានកាល ពីថ្ងៃព្រហស្បតិ៍ថា ការស៊ើបអង្កេត របស់សហភាពអឺរ៉ុបលើការ ឧបត្ថម្ភធនរបស់ទីក្រុងប៉េកាំង សម្រាប់រថយន្តអគ្គិសនី នឹងជះឥទ្ធិពលអវិជ្ជមាន ដល់ទំនាក់ទំនង ពាណិជ្ជកម្ម របស់ខ្លួនជាមួយប្លុកនេះ ដែលខ្លួនបានចោទប្រកាន់ ពីបទការការពារនិយមអាក្រាត ។ ការស៊ើបអង្កេតត្រូវបានប្រកាស កាលពីថ្ងៃពុធ អាចមើលឃើញថា EU ដាក់ពន្ធលើរថយន្ត ដែលខ្លួនជឿថា...
ស៊ីដនី ៖ អ្នកជំនាញមកពី CSIRO ដែលជាអង្គការស្រាវជ្រាវ វិទ្យាសាស្ត្រ និងឧស្សាហកម្ម នៃ Commonwealth និយាយថា ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិ របស់ប្រទេសអូស្ត្រាលី បានដំឡើងឧបករណ៍ ចាប់សញ្ញាឯកទេសនៅផ្នែកខាងត្បូង នៃតំបន់ថ្មប៉ប្រះទឹក Great Barrier Reef ដើម្បីជួយតាមដាន និងព្យាករណ៍ ការហូរនៃដីល្បាប់ ព្រោះការហូរទឹករំអិលនេះ...
អាមេរិក ៖ អង្គការអវកាសណាសា របស់អាមរិក “NASA” បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានជ្រើសរើស នាយកស្រាវជ្រាវ ដើម្បីស៊ើបអង្កេតការមើលឃើញ UFO លើអនុសាសន៍ របស់ក្រុមអ្នក ជំនាញឯករាជ្យ យោងតាមការចេញ ផ្សាយពីគេហទំព័រ VOA ។ អ្នកគ្រប់គ្រង Bill Nelson បានធ្វើសេចក្តីប្រកាសនោះ...
ទីក្រុងម៉ូស្គូ ៖ សមាជិកសភា នៅទីក្រុងមូស្គូ បានព្រមានថា កម្មវិធីផ្ញើសារ WhatsApp អាចនឹងត្រូវបានបិទ ក្នុងប្រទេសរុស្ស៊ី ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Facebook និង Instagram ប្រសិនបើមុខងារ របស់កម្មវិធី ត្រូវបានពង្រីក ដើម្បីធ្វើឲ្យវាលើសពីវេទិកា ផ្ញើសារយោងតាមការ ចេញផ្សាយពីគេហទំព័រ RT ។...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មិត្តហ្វូន បានរៀបចំពិធីប្រគល់រង្វាន់ ដើម្បីផ្តល់កិត្តិយសដល់ ម្ចាស់ជ័យលាភីនៃការប្រកួត Hole-In-One ដ៏រំភើបរបស់ខ្លួន នៅទីលានវាយកូនហ្គោល Grand Phnom Penh ដ៏មានកិត្យានុភាព។ ការប្រកួតប្រជែងនេះបានធ្វើឱ្យ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមអ្នកចូលចិត្តកីឡាវាយកូនហ្គោល និងបានផ្តល់ឱកាសដ៏អស្ចារ្យ ដល់មិត្តហ្វូនដើម្បីបង្ហាញពីការ ដឹងគុណរបស់ខ្លួនចំពោះអតិថិជន ដែលមានតម្លៃដោយការផ្តល់ជូន នូវរង្វាន់ដ៏គួរឱ្យរំភើប។ ជាមួយនឹងភាពច្នៃប្រឌិត...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង នឹងខិតខំពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ និងលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ ។ នៅឯ Vostochny Cosmodrome ក្នុងតំបន់ Amur នៃចុងបូព៌ារបស់ប្រទេសរុស្ស៊ី...