ប៉ារីស ៖ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា គម្របទឹកកក នៃមហាសមុទ្រអាកទិកនឹងរលាយបាត់នៅរដូវក្តៅភ្លាមៗនៅទសវត្សរ៍ឆ្នាំ ២០៣០ និងមួយទសវត្សរ៍មុនការគិត ទោះបីជាមនុស្សជាតិទាញការបំពុលកាបូន ដែលជំរុញឲ្យមានការឡើងកម្ដៅផែនដីយ៉ាងណាក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ពួកគេបានរាយការណ៍នៅលើ Nature Communications បានឲ្យដឹងថា សូម្បីតែការទប់ស្កាត់ការឡើងកម្ដៅផែនដីនៅត្រឹម ១.៥ អង្សាសេ ស្របតាមសន្ធិសញ្ញាអាកាសធាតុទីក្រុងប៉ារីស នឹងមិនរារាំងការពង្រីកដ៏ធំ នៃទឹកកកអណ្តែតទឹករបស់ប៉ូលខាងជើង ពីការរលាយបាត់ក្នុងខែកញ្ញានាពេលអនាគតនោះទេ ។...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អតីតកីឡាករឆ្នើមរបស់ Liverpool និងក្រុមជម្រើសជាតិអង់គ្លេស និងបទពិសោធជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់ផងនោះគឺលោក Steven Gerrard កំពុងមានព័ត៌មានក្នុងការផ្ទេរទៅធ្វើការនៅលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត ហើយ។ ប្រភពដដែលបានបន្តទៀតថា ការចរចាគ្នាស្ទើរតែអាចបញ្ចប់ទៅរួចរាល់ទៅហើយ ដើម្បីឲ្យគ្រូបង្វឹកជនជាតិអង់គ្លេស រូបនេះអាចធ្វើដំណើរទៅដឹកនាំក្លឹប Al Ettifaq ក្រោយពេលដែលគាត់បានបាត់បង់ការងារនេះមួយរយៈមកហើយនោះ។ លោក Gerrard ត្រូវបានក្លឹប Aston...
ភ្នំពេញ – ក្រុមហ៊ុន GWM Cambodia បានដាក់សម្ពោធជាផ្លូវការនូវរថយន្ត GWM ដំបូងរបស់ពួកគេនៅក្នុងទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅ The Premier Center Sen Sok ។ HAVAL H6, HAVAL JOLION, HAVAL...
អាមេរិក៖មហាសេដ្ឋីជាធម្មតាទិញផ្ទះធំៗ ប៉ុន្តែលោក Elon Musk មិនមែនជាមហាសេដ្ឋីធម្មតាឡើយ កាលឆ្នាំ ២០២២ នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc. បានបង្កើតចំណងជើងដោយបង្ហាញថា លោកជាម្ចាស់ផ្ទះតូចមួយផលិតដោយ Boxabl ជាក្រុមហ៊ុនដែលមានជំនាញក្នុងការបង្កើតលំនៅដ្ឋានម៉ូឌុលដោយបានសាងសង់រួចស្ថាពរហើយ នេះយោងតាមការចេញផ្សាយពីគេហទំព័រ អឹម អេស អិន ។ លោក Musk បានមានប្រសាសន៍ថា...
អាមេរិក៖នេះបើតាមការរាយការណ៍របស់ The Wall Street Journal បានប្រាប់ឲ្យដឹងថា រដ្ឋបាលលោក Biden ត្រូវបានកំណត់ដើម្បីពង្រីកការលើកលែងដែលមានស្រាប់សម្រាប់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេពីកូរ៉េខាងត្បូង និងតៃវ៉ាន់ ធ្វើឲ្យពួកគេបន្ត និងពង្រីកប្រតិបត្តិការផលិតបន្ទះឈីបរបស់ពួកគេក្នុងប្រទេសចិន ។ ចំណាត់ការនេះកើតឡើង បើទោះបីជាមានការព្រួយបារម្ភថា វាអាចបំផ្លាញការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឲ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនយឺតយ៉ាវក៏ដោយ។លោក Alan Estevez អនុរដ្ឋលេខាធិការពាណិជ្ជកម្មសម្រាប់ឧស្សាហកម្ម និងសន្តិសុខបានប្រកាសការសម្រេចចិត្តនៅការប្រមូលផ្តុំឧស្សាហកម្មកាលពីសប្តាហ៍មុន។ ការលើកលែងដែលផ្តល់ជាដំបូងសម្រាប់រយៈពេលមួយឆ្នាំកាលខែតុលាឆ្នាំមុនត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនជាច្រើន...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិក ដែលថាអ៊ីរ៉ង់ កំពុងបញ្ជូនសម្ភារៈទៅឱ្យប្រទេសរុស្ស៊ី ដើម្បីជួយទីក្រុងម៉ូស្គូ សាងសង់រោងចក្រផលិតយន្តហោះដ្រូន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់សេតវិមានថា ទីក្រុងតេអេរ៉ង់ “បានផ្តល់យន្តហោះដ្រូនប្រដាប់អាវុធរាប់រយគ្រឿងដល់ប្រទេសរុស្ស៊ី កាលពីខែមុនសម្រាប់សង្គ្រាមរបស់ទីក្រុងម៉ូស្គូ ក្នុងប្រទេសអ៊ុយក្រែន” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់។ លោក Kanaani បានលើកឡើងថា...
តូក្យូ៖ សមយុទ្ធផ្លូវអាកាសទ្រង់ទ្រាយធំ ដោយសមាជិកណាតូ បានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ នៅប្រទេសអាល្លឺម៉ង់ ដោយមានប្រទេសជប៉ុន ចូលរួមជាអ្នកសង្កេតការណ៍ ខណៈដែលអង្គការនេះព្យាយាមបង្ហាញពីសាមគ្គីភាព ចំពេលមានសង្គ្រាម ដែលកំពុងបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ដោយត្រូវបានគេដាក់ឈ្មោះថា “សមយុទ្ធដាក់ពង្រាយទ័ពអាកាសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អង្គការណាតូ” ដោយកងទ័ពអាកាសអាល្លឺម៉ង់ សមយុទ្ធ Air Defender 23 នៅក្នុងដែនអាកាសអឺរ៉ុបរហូតដល់ថ្ងៃទី២៣ ខែមិថុនា នាំមកនូវបុគ្គលិករហូតដល់ ១០០០០នាក់ និងយន្តហោះ...
ភ្នំពេញ៖ រង្វាន់ធំ២ម៉ឺនដុល្លារពី CAMBODIA BEER ចែកហូរហែមិនដាច់ ពីខេត្តមួយទៅខេត្តមួយ គ្របដណ្តប់ខេត្តក្រុង នៃប្រទេសកម្ពុជា។ ហើយកាលពីថ្មីៗនេះ CAMBODIA BEER បានរកឃើញអតិថិជនកំពូលសំណាង ក្នុងខេត្តកំពង់ស្ពឺមិនមែន១ មិនមែន២ តែរហូតដល់ទៅ៣នាក់ឯណោះ ដែលបានឈ្នះប្រាក់សុទ្ធ ២ម៉ឺនដុល្លារ។ CAMBODIA BEER និងកំពូលតារាចម្រៀង ENO បានចុះទៅដល់ខេត្ត...
ដាម៉ាស់៖ ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំប្រទេសស៊ីរី លោក Alexander Efimov បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសស៊ីរី កំពុងបង្កឧបសគ្គយ៉ាងសំខាន់ ក្នុងការកសាងប្រទេស ដែលហែកហួរដោយសង្រ្គាមឡើងវិញ។ នៅក្នុងការកត់សម្គាល់ទៅកាន់កាសែតក្នុងស្រុក al-Watan អនឡាញ លោក Efimov បានសាទរ ចំពោះការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសស៊ីរី និងបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត ភាគច្រើនជាអារ៉ាប៊ីសាអូឌីត និងរដ្ឋឈូង...
ទីក្រុងឡុងដ៍ ៖ នេះបើយោងតាមរបាយការណ៍ របស់អ្នកជំនាញគណនេយ្យកាបូន ដែលបានវាយតម្លៃផលប៉ះពាល់ ជារួមនៃជម្លោះបាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន កំពុងធ្វើឲ្យវិបត្តិអាកាសធាតុកាន់តែស៊ីជម្រៅ នៅពេលការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ជាសកលកំពុងដំណើរ ការក្នុងកម្រិតខ្ពស់បំផុត ។ របាយការណ៍ដែលគ្រោង នឹងចេញផ្សាយនៅខាងក្រៅកិច្ចប្រជុំកំពូល អាកាសធាតុរបស់អង្គការ សហប្រជាជាតិ នៅទីក្រុង Bonn ក្នុងសប្តាហ៍នេះ គណនាថា ១២ ខែដំបូង...