បច្ចេកវិទ្យា

តារា TikTok ដ៏ល្បីល្បាញ នាង Mahek Bukhari ត្រូវបានកាត់ទោស ជាប់គុកអស់មួយ ជីវិតពីបទឃាតកម្ម

ប្រភព៖ George Torr

អង់គ្លេស ៖ អតីតតារាបង្ហាញម៉ូត នៅលើ TikTok និងម្តាយ របស់នាងត្រូវបានកាត់ទោស ឲ្យជាប់គុកអស់មួយជីវិត ពីបទឃាតកម្មលើបុរស ២ នាក់ក្នុងការប៉ុនប៉ង ជំរិតទារប្រាក់ ហើយស្ត្រីជនជាតិអង់គ្លេស និង បក្ខពួកប្រុសៗ ជាច្រើននាក់ បានដេញតាមជនរងគ្រោះ ដោយការបើក រថយន្តក្នុងល្បឿនលឿន រហូតឈានដល់ការបុក យ៉ាងសន្ធោសន្ធៅ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

នាង Mahek Bukhari អាយុ ២៤ ឆ្នាំត្រូវបានកាត់ទោសឲ្យជាប់គុក អស់មួយជីវិត ដោយដាក់ពន្ធនាគារយ៉ាងតិច ៣១ ឆ្នាំ ៨ ខែកាលពីថ្ងៃសុក្រ ខណៈម្តាយរបស់នាង Ansreen Bukhari ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារអប្បបរមា ២៦ ឆ្នាំ ៩ ខែ។ បុរស ២ នាក់ដែលបានចូលរួម ក្នុងការសម្លាប់ត្រូវ បានកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងលក្ខខណ្ឌស្រដៀងគ្នានេះ ខណៈបុរស ៣នាក់ផ្សេងទៀតត្រូវបានផ្តល់ឲ្យរយៈពេល ១៤ ឆ្នាំពីបទឃាតកម្ម ។

ការកាត់ទោសពេញមួយជីវិត គឺកម្រមាននៅក្នុងចក្រភពអង់គ្លេស ដោយឃាតកភាគច្រើនត្រូវជាប់គុកពី ១៥ ទៅ ២០ ឆ្នាំ។ មុនពេលសម្លាប់លោក Saqib Hussain និងលោក Mohammed Hashim Ijazuddin មានអាយុ ២១ ឆ្នាំទំាង២ នាក់កាលពីខែកុម្ភៈឆ្នាំមុន នាង Mahek Bukhari គឺជាតារាល្បីនៅលើ TikTok ហើយមានអ្នកតាមដាន ១២០,០០០ ដោយការបង្ហោះវីដេអូអំពីម៉ូដដែល ជួនកាលបង្ហាញពីម្តាយរបស់នាង ។

ចៅក្រម Timothy Spencer នៃតុលាការមកុដ Leicester បាននិយាយក្នុងអំឡុងពេលសវនាការកាលពីថ្ងៃសុក្រថា TikTok និង Instagram គឺជាចំណុចស្នូលនៃករណីនេះ ។ នោះហើយជាមូលហេតុដែលនាង Mahek បោះបង់ការសិក្សា។ ប្រសិនបើអ្នកមិនបានធ្វើដូច្នេះទេ ឥឡូវនេះ អ្នកនឹងក្លាយជានិស្សិត បញ្ចប់ការសិក្សា វ័យក្មេងជាមួយនឹងជីវិតទាំងមូល របស់អ្នកនៅខាងមុខអ្នក។ ឥឡូវនេះ អ្នកដាក់កំហិតខ្លួនឯង ឲ្យជាប់គុកអស់រយៈពេលប៉ុន្មាន ឆ្នាំដ៏ល្អបំផុតរបស់អ្នក ៕
ដោយ៖លី ភីលីព

Most Popular

To Top