ប៉ារីស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារវប្បធម៌ របស់អង្គការសហប្រជាជាតិ UNESCO បានស្វាគមន៍ការប្តេជ្ញាចិត្ត ពីប្រទេសអូស្ត្រាលីដើម្បីការពារថ្មប៉ប្រះទឹក Great Barrier Reef ដោយរដ្ឋាភិបាល បានសន្យាផ្តល់ប្រាក់ចំនួន ២.៩ ពាន់លានដុល្លារការពារអច្ឆរិយៈធម្មជាតិ ។ ជោគវាសនា នៃថ្មប៉ប្រះទឹក បានក្លាយជាប្រភពនៃភាពតានតឹងឡើងវិញ រវាងអាជ្ញាធរយូណេស្កូ...
រដ្ឋកាលីហ្វ័រញ៉ា ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ អឹម អេស អិន បានប្រាប់ឲ្យដឹងថា ក្មេងជំទង់ម្នាក់ដែលបានរៀនសូត្រសាលាបឋមសិក្សា ហើយនឹងបញ្ចប់ ការសិក្សា ពីមហាវិទ្យាល័យនៅសប្តាហ៍នេះ ក្នុងអាយុ ១៤ ឆ្នាំក្លាយជាបុគ្គលិកក្មេងបំផុតម្នាក់ លើពិភពលោក ដែលធ្វើការនៅ ក្រុមហ៊ុនអវកាស SpaceX ។ នេះបើយោងតាមការដកស្រង់ចេញ ពីអ៊ីមែលពីក្រុមហ៊ុនដែលក្មេងជំទង់បានបង្ហោះនៅលើ Instagram...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិន ជំទាស់នឹងចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលមួយចំនួនរបស់ចិន ជាមួយនឹងអ្វីដែលហៅថា លេសទាក់ទងនឹងអ៊ីរ៉ង់។ អ្នកនាំពាក្យបានឲ្យដឹងថា សកម្មភាពនេះរបស់សហរដ្ឋអាមេរិក ខ្វះមូលដ្ឋានការពិត និងដំណើរការត្រឹមត្រូវ ហើយធ្វើឱ្យខូចសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងបុគ្គលចិន ខណៈឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការផ្លាស់ប្តូរនេះ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ភាគីសហរដ្ឋអាមេរិក ត្រូវតែបញ្ឈប់ការគាបសង្កត់ដោយគ្មានហេតុផលរបស់ខ្លួន ចំពោះសហគ្រាស និងបុគ្គលចិន”...
អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ អឹម អេស អិន បានប្រាប់ឲ្យដឹងថា តម្លៃ ៣,៤៩៩ដុល្លារអាមេរិកសម្រាប់ឧបករណ៍កាសស្តាប់ត្រចៀក Vision Pro ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple ប្រហែលជាថ្លៃពេក សម្រាប់មហាសេដ្ឋីពិភពលោក និងបច្ចេកវិទ្យា គឺលោក Elon Musk ។នាយកប្រតិបត្តិក្រុមហ៊ុន...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ អឹម អេស អិន បានប្រាប់ឲ្យដឹងថា iOS 17 បានបង្ហាញខ្លួននៅ WWDC 2023 កាលពីដើមសប្តាហ៍នេះ ហើយវាមានមុខងារជាច្រើន ដែលអ្នកប្រើប្រាស់មិនអាចរង់ចាំក្នុងការសាកល្បង ឲ្យបានត្រឹមត្រូវនៅលើ iPhone 14 Pro Max របស់ក្រុមហ៊ុន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ជារដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ក្នុងលិខិតអបអរសាទរថា តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែង នូវសេចក្តីរំភើប រីករាយ និងអបអរសាទរយ៉ាងក្រៃលែង ចំពោះកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដែលទទួលបានមេដាយមាស ចំនួន ៤គ្រឿង មេដាយប្រាក់ចំនួន ១...
ទោះបីជាបានក្លាយជាកីឡាករដ៏សំខាន់និងអាចពាក់អាវល្អបំផុត ក្នុងប្រវត្តិសាស្ត្រក្លឹបលេខ១០ក្តីប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Ansu Fati ហាក់ដូចជាមិនសូវ ទទួលជោគជ័យសោះក្រោយពេលចុះកុងត្រាថ្មីជាមួយនឹងBarcelona នាពេលកន្លងមកជាមួយនឹងលេខអាវថ្មីនេះ។ The Mundo Deportivo បានសរសេរថាក្លឹបBarcelona នៅរដូវក្តៅនេះនឹងបង្ខំចិត្តលក់កីឡាករអេស្បាញ វ័យក្មេងរូបនេះ ចេញបណ្តោះអាសន្នសិន ដោយសារតែទំរង់លេងមិនល្អហើយនិង មិនអាចបង្ហាញខ្លួនលេងបានទៀងទាត់ឡើយ។ ទោះបីជាយ៉ាងណាក្តី Barcelona ហាក់ដូចជាមិនទាន់អស់ចិត្តជាមួយនឹងកីឡាករនេះឡើយ ដោយសារតែក្លឹបបានដាក់លក្ខខណ្ឌមួយ ជាមួយនឹងក្លឹបថ្មីទាំងឡាយណាដែលយល់ព្រមទិញ Fati...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ថា មន្ត្រីក្រសួងការបរទេសបានលើកឡើងថា សហរដ្ឋអាមេរិក បានជូនដំណឹងដល់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNESCO) អំពីផែនការរបស់ខ្លួនក្នុងការចូលរួមសាជាថ្មីឡើងវិញ ក្រោយពីបានចាកចេញនៅក្នុងរដ្ឋបាលគ្រប់គ្រងរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងឆ្នាំ២០១៨ ។ ផែនការដែលអាចត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ កើតឡើងនៅគ្រាដែលរដ្ឋបាលរបស់ប្រធានាធិបតី...
The Sport ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Barcelonaបានឈានទៅដល់ការសម្រេចចិត្តចុងក្រោយហើយថា នឹងលក់កីឡាករខ្សែប្រយុទ្ធម្នាក់របស់ក្លឹបចេញ។ កីឡាករប្រេស៊ីល Rapinha បច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបធំៗ ជាច្រើនមកពីតំបន់អឺរ៉ុប ប៉ុន្តែក្នុងនោះក្លឹបធំ២របស់អង់គ្លេស ដូចជា Arsenal និង Newcastle កំពុងចាប់អារម្មណ៍ខ្លាំងជាមួយនឹងកីឡាកររូបនេះ។ ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា ក្លឹបទាំងពីរត្រូវត្រៀមខ្លួនជាមួយនឹងតម្លៃចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់មួយ ដើម្បីផ្ទេរកីឡាកររូបនេះចេញពីអេស្បាញ ឬក្នុងតម្លៃខ្លួនប្រមាណជា៦៨លានផោន៕ ប្រែសម្រួល៖ស៊ុនលី
ឡុងដ៌ ៖ ចិន បានបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយបន្ថែមក្បាលគ្រាប់ចំនួន ៦០ សរុបដល់ ៤១០ ក្នុងរយៈពេល ១២ ខែដល់ខែមករា ឆ្នាំ២០២៣ ដែលជាអ្នកគិតគូរផ្នែកសន្តិសុខ អន្តរជាតិ បានឲ្យដឹងនៅថ្ងៃចន្ទនេះ ដោយបន្ថែមថា ការកើនឡើងនេះ គឺច្រើនជាងប្រទេសណាមួយក្នុងចំណោមរដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរចំនួន ៩ផ្សេងទៀត។ ចំនួនក្បាលគ្រាប់ ដែលស្តុកទុកក្នុងចំណោមមហាអំណាច...