ព័ត៌មានអន្តរជាតិ

អាជ្ញាធរ ៖ ភ្លើងឆេះដ៏អាក្រក់បំផុត នៅកោះ Tenerife របស់អេស្ប៉ាញ មានទំហំទឹកប្រាក់ ៨៧ លានដុល្លារ

ប្រភព៖ AFP

ម៉ាឌ្រីដ ៖ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ ប្រភពរដ្ឋាភិបាលថា អាជ្ញាធរនៃកោះ Tenerife របស់ប្រទេសអេស្ប៉ាញ បានប៉ាន់ប្រមាណថា ការខូចខាត ដែលបង្កឡើងដោយភ្លើងឆេះ ដ៏អាក្រក់បំផុត ក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ គឺមានចំនួនទឹកប្រាក់ ៨០,៤លានអឺរ៉ូ (៨៧ លានដុល្លារ) យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។

រាយការណ៍ថា ឆ្លុះបញ្ចាំងតែផលប៉ះពាល់ លើវិស័យកសិកម្ម និងការកសាងឡើងវិញ នូវផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ឧទ្យានជាតិ Teide និងតំបន់ការពារធម្មជាតិ នៃកោះនេះ ។ រហូតមកដល់ពេលនេះ អគ្គីភ័យបានប៉ះពាល់ ដល់ទ្រព្យសម្បត្តិបានចុះបញ្ជីចំនួន ៣៣ និងអគារចំនួន ២០ ក្នុងក្រុង Santa Cruz de Tenerife, ១១១ អចលនទ្រព្យ និង ៣៣ អគារនៅក្រុង Tacoronte ។

អចលនទ្រព្យចំនួន ១២ និងអគារចំនួន ៦ ក្នុងក្រុង El Rosario, អចលនទ្រព្យចំនួន ៤៣ និងអគារចំនួន ១១ ក្នុងទីក្រុង។ Guimar និង ១៦៥ អចលនទ្រព្យ និង ១៧៦ អគារនៅ La Orotava ព្រមទាំងក្រុងរងផលប៉ះពាល់ខ្លាំងបំផុតដោយអគ្គីភ័យ ។

អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីសប្តាហ៍មុនថា មនុស្សសរុបចំនួន ១២,០០០ នាក់ត្រូវបានជម្លៀសចាប់តាំងពីថ្ងៃទី ១៥ ខែសីហា ហើយជាង ៨,០០០ នាក់ក្នុងចំណោមពួកគេបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយ។ អាជ្ញាធរតំបន់បាននិយាយថា តំបន់ដែលរងគ្រោះដោយអគ្គិភ័យមានទំហំ ១៤.៧៥១ ហិកតា ៕
ដោយ៖លី ភីលីព

Most Popular

To Top