បារីស៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា អត្តពលិកបានបន្ថែមសំឡេងរបស់ពួកគេទៅនឹងការចលាចល ជុំវិញតម្លៃសំបុត្រសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដោយអះអាងថា ការចំណាយខ្ពស់ផ្ទុយ នឹងការសន្យារបស់អ្នករៀបចំដែលព្រឹត្តិការណ៍ អាចចូលដំណើរការបានសម្រាប់មនុស្សគ្រប់គ្នា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា សំបុត្រពីរភាគបីក្នុងដំណាក់កាលទី ២ នៃការលក់ត្រូវបានចាប់យកក្នុងរយៈ ពេលប៉ុន្មានម៉ោងនៃការដាក់លក់នៅថ្ងៃទី ១១ ខែឧសភា។ សំបុត្របុគ្គលបន្ថែមជិត ១.៥...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ម្ចាស់ Facebook គឺ Meta ត្រូវបានពិន័យជាប្រាក់ចំនួន ១.២ ពាន់លានអឺរ៉ូ (១.៣ ពាន់លានដុល្លារ) ដោយគណៈកម្មការការពារទិន្នន័យអៀរឡង់ ឬ DPC ក្នុងនាមសហភាពអឺរ៉ុបចំពោះ ការផ្ទេរទិន្នន័យអ្នកប្រើប្រាស់ដោយខុសច្បាប់របស់ សហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក។ ការសម្រេចចិត្តដែលបានប្រកាសកាលពីថ្ងៃចន្ទ ជាការផាកពិន័យដ៏ធំ បំផុតនៅក្រោមបទប្បញ្ញត្តិការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប ជាច្បាប់ការពារទិន្នន័យ...
ភ្នំពេញ៖ ជំនាញកីឡាការ៉ាតេ-ដូជនជាតិជប៉ុន លោកគ្រូ SHOHEI TOYAMA បានផ្តល់បទពិសោធន៍ និងចំណេះដឹងផ្នែកកីឡាការ៉ាតេឲ្យសិស្សគុន សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ចំនួន ៥០ នាក់ដែលមានរយៈពេល ២ថ្ងៃនៅមជ្ឈមណ្ឌលកីឡាយុទ្ធសិល្ប៍បុរាណកម្ពុជា-ជប៉ុន ក្នុងពហុកីឡអូឡាំពិក។ លោក ឡាច ច័ន្ទតារា អ្នកគ្រប់គ្រង និងគ្រូបង្វឹកធំនៃសាលាគុន សុរិយា ការ៉ាតេ-ដូ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា ផ្នែកជាច្រើននៃទឹកដីរដ្ឋធានីឥណ្ឌា ញ៉ូដេលី កាលពីថ្ងៃចន្ទ ត្រូវបានគេមើលឃើញពីស្ថានភាពរលកកម្តៅ ខណៈសីតុណ្ហភាពអតិបរិមាត្រូវបានកត់ត្រានៅកម្រិត៤៦អង្សាសេ នៅស្ថានីយអាកាសធាតុមួយចំនួន ។ យោងតាមទិន្នន័យចែករំលែកដោយមជ្ឈមណ្ឌល ឧតុនិយមក្នុងតំបន់នៅទីក្រុងញ៉ូដេលី ទីក្រុង Najafgarh ភាគនិរតីនៃទីក្រុងញ៉ូដេលី និង Commonwealth Games Sports Complex...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា រុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនកំពុងប្រយុទ្ធនឹងការលុកលុយ ឆ្លងព្រំដែនដោយក្រុមអ្នកបំផ្លិចបំផ្លាញ បានផ្ទុះឡើងតាមព្រំដែនពីអ៊ុយក្រែន ក្នុងអ្វីដែលមើលទៅដូចជាការវាយប្រហារ ដ៏ធំបំផុតមួយចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពី១៥ខែមុន ។ លោក Vyacheslav Gladkov អភិបាល នៃតំបន់ Belgorod...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា គណបក្ស Move Forward របស់ប្រទេសថៃឡង់ដ៏ និងសម្ព័ន្ធមិត្តនយោបាយចំនួន ៧របស់ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ហៅកាត់ថា (MOU) កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីបញ្ជាក់ពីកិច្ចព្រមព្រៀងទៅវិញទៅមក ដើម្បីជំរុញរបៀបវារៈចំនួន ២៣នៅពេលដែលរដ្ឋាភិបាល ចម្រុះរបស់ពួកគេត្រូវបានបង្កើតឡើង ។...
អង់គ្លេស៖ លោក Wells Fargo បាននិយាយថា ការអត្ថាធិប្បាយពីសហភាពអឺរ៉ុប លើការយល់ព្រមរបស់ខ្លួនពីក្រុមហ៊ុន Microsoft (NASDAQ: MSFT) បានស្នើការទិញយក Activision Blizzard (NASDAQ: ATVI) ជុំវិញការលេងហ្គេមលើ Cloud គឺជាភាពវិជ្ជមានបន្ថែមសម្រាប់ការអំពាវនាវ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស បន្ទាប់ពីចក្រភពអង់គ្លេស បានរារាំងកិច្ចព្រមព្រៀង ដោយផ្អែកលើការព្រួយបារម្ភទាំងនោះ។...
ចិន៖ នេះបើយោងតាមផែនការដែលធ្វើឡើង ដោយទីភ្នាក់ងារអវកាសចិន បាននិយាយថា បេសកកម្មយានអវកាស Shenzhou XVI របស់ប្រទេសចិន គ្រោងនឹងដាក់ឲ្យដំណើរការនៅ ប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីដឹកជញ្ជូនអវកាសយានិក៣នាក់ទៅកាន់ស្ថានីយអវកាស Tiangong យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានខ្លីមួយថា យានអវកាស Shenzhou XVI និងនាវាផ្ទុករបស់វា ដែលជារ៉ុក្កែត Long March...
ជាក់ស្តែង*1200# គឺជាលេខកូដពិសេសដែលជួយឲ្យអតិថិជន ប្រើប្រាស់ទូរស័ព្ទគ្រប់ប្រព័ន្ធអាចត្រួតពិនិត្យ និងធ្វើការចុចផ្ដាច់រាល់សេវាកម្មក្នុងប្រព័ន្ធទូរស័ព្ទរបស់ខ្លួន ដើម្បីចៀសវាងការបញ្ចូលលុយហើយកាត់លុយ ដោយមិនដឹងមូលហេតុ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅតែមានការត្អូញត្អែរចម្ងល់ ឆ្ងល់ហេតុអ្វីបានជា ឥឡូវក្រុមហ៊ុនទូរគមនាគមន៍ចល័តកាត់លុយលឿនម៉្លេះ ធ្លាប់តែបញ្ចូលលុយប្រើបានយូរថ្ងៃ ប៉ុន្តែឥឡូវស៊ីលុយអស់លឿន ធ្វើឲ្យការចំណាយលុយទៅលើការបញ្ចូលលុយ ទូរស័ព្ទអស់ច្រើនជាងមុន រហូតដល់ផ្ទុះការចេញវីដេអូខឹង តវ៉ា ត្អូញត្អែរនៅលើ TikTok ។ ដើម្បីឆ្លើយតបនឹងការត្អូញត្អែរនេះ ក្នុងពេលនេះ សូមអតិថិជនទាំងអស់គ្នា...
អាមេរិក៖ យោងតាម 9to5Mac បានបង្ហាញឲ្យដឹងថា យើងមិនអាចបន្តបង្កើត iPhone ឲ្យធំបានឡើយ ដោយសារមានពាក្យចចាមអារ៉ាមដំបូងៗជុំវិញទំហំ នៃ iPhone 16 ពី iPhone 16 Pro Max នៅឆ្នាំក្រោយអាចមានទំហំអេក្រង់ ៦.៩ អ៊ីង នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។...