ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ ដល់ក្រុមកីឡាការិនីបាល់បោះ ជិះរទេះកម្ពុជា ឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡា កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បន្ទាប់ពីយកឈ្នះក្រុមកីឡាការិនីថៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ។ សកម្មភាព នៃការប្រកួតវិញ្ញាសាបាល់បោះនារីជិះរទេះ ៣ទល់៣ វគ្គដណ្តើមមេដាយមាស...
ខាងក្រោមនេះជាកីឡាករបាល់ទាត់ វ័យចំណាស់គឺវ័យ៣៤ឆ្នាំឡើងទៅទាំង១០រូប ដែលមានតម្លៃខ្លួនខ្ពស់បំផុត៖ ១. Lionel Messi៖ កំពុងលេងឲ្យ PSG វ័យ៣៥ឆ្នាំ មានតម្លៃខ្លួន ៤៥លានអ៊ឺរ៉ូ។ ២. Robert Lewandowski៖ កំពុងលេងឲ្យ Barcelona វ័យ៣៤ឆ្នាំ មានតម្លៃខ្លួន ៤០លានអ៊ឺរ៉ូ។ ៣. Karim Benzema៖...
ខ្សែប្រយុទ្ធន័រវែសកីឡាករ Erling Haaland ប្ដេជ្ញាចិត្តថា ខ្លួននឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីជួយឱ្យ Manchester City ឈ្នះពាន Treble ឬ ពានធំៗ ៣ ក្នុងមួយរដូវកាល ដោយក្នុងនោះមានពានលីគកំពូល ពាន FA និងពានក្របខ័ណ្ឌអឺរ៉ុប UEFA Champions League។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ល្បឿនដែលប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) កំពុងអភិវឌ្ឍ ហើយនឹងសមត្ថភាពដ៏ខ្លាំងបំផុតរបស់វា បានធ្វើឲ្យយោធា និងអ្នកជំនាញខាងបច្ចេកវិទ្យាខ្លះឆ្ងល់ថា តើវាមានសមត្ថភាពធ្វើបានប៉ុន្មានទៀត។ លោក Sen. Roger Marshall, R-Kan. បម្រើការនៅគណៈកម្មាធិការសន្តិសុខមាតុភូមិបាននិយាយថា វាពិតជានាំខ្ញុំត្រឡប់ទៅទសវត្សរ៍ឆ្នាំ ១៩៣០, ១៩៤០ ,...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រោយបង្ហាញទំរង់លេងមិនសូវល្អ កាលពីរដូវកាលកន្លង មកនេះគេជឿជាក់ថា ក្លឹប Wolves នឹងអាចមើលឃើញ ការចាកចេញរបស់កីឡាករសំខាន់ៗ មួយចំនួននៅរដូវក្តៅនេះជាមិនខាន ។ កីឡាករដែលត្រូវបាន The Goal អះអាងថា នឹងសម្រេចចិត្តចាកចេញពីក្លឹបនោះមានដូចជាកីឡាករ Adama Traore កីឡាករ Diego...
MUNICH ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា បុគ្គលិកចំនួន ៧៦ ភាគរយនៅប្រទេសជប៉ុនស្វាគមន៍សេវាកម្ម AI ដូចជា ChatGPT ដើម្បីជួយពួកគេធ្វើការសម្រេចចិត្ត ត្រឹមត្រូវនៅ កន្លែងធ្វើការ ហើយភាគច្រើននៃ ៨០ ភាគរយចង់ឲ្យឧបករណ៍ឌីជីថល បែបនេះអាចសម្គាល់បានភ្លាមៗ ថា ជាម៉ាស៊ីនទំនើប ។ ទាំងនេះជាលទ្ធផល...
The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបអាល្លឺម៉ង់ Bayern Munich បានរៀបចំផែនការមួយហើយក្នុងការ ប្រមូលយកលុយមួយចំនួនត្រៀមចំណាយរដូវក្តៅខាងមុខនេះ។ ប្រភពដដែលបានសរសេរថាក្លឹបយក្សអាល្លឺម៉ង់ បានដាក់ក្តីសង្ឃឹមថានឹងអាចលក់កីឡាករឆ្នើម ២រូបចេញនៅពេលនេះដើម្បីទាញយកប្រាក់សុទ្ធ ប្រមាណជា៩០លានផោនមកវិញ។ កីឡាករ Hernandez ដែលនឹងអាចមានតម្លៃខ្លួនប្រមាណជា៦០លានផោន នឹងត្រូវដាក់លក់ក្នុងរដូវក្តៅនេះហើយក្រៅពីនោះក៏មានកីឡាករ Pavard ដែលមានតម្លៃខ្លួន៣០លានផោនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រីលោក Viktor Orban កាលពីថ្ងៃម្សិលមិញនេះបានធ្វើការប្តេជា្ញនិងសន្យាថា នឹងមិនប៉ះពាល់ឬបង្កជម្លោះប្រយុទ្ធគ្នាជាមួយនឹងប្រទេសរុស្សី ជាដាច់ខាតដរាបណារដ្ឋាភិបាលរបស់លោកនៅកាន់អំណាច។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា នាយករដ្ឋមន្ត្រីរូបនេះក៏បានព្រមានផងដែរ អំពីការកកើតជម្លោះដូចទៅនឹងប្រទេសអ៊ុយក្រែន ប្រសិនបើហុងគ្រី ហ៊ានលូកដៃចូលក្នុងសង្គ្រាមប្រឆាំងទៅនឹង ប្រទេសរុស្សី នាពេលណាមួយនោះ។ សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី Orban បានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញអំឡូងពេល នៃការផ្តល់បទសំភាសជាមួយនឹងសារព័ត៌មាន...
ភ្នំពេញ៖ អតិថិជនសំណាង ៤នាក់ ឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ត្រូវបានតារាចម្រៀង ENO ផ្តល់កិត្តិយសចុះទៅសំណេះសំណាលនិងចែករង្វាន់ផ្ទាល់ នៅរោងចក្រដ៏ប្រណិតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ លើសពីនេះ អ្នកឈ្នះរង្វាន់ម៉ូតូទាំង ៤រូប បានក្រុមហ៊ុនទទួលយ៉ាងដិតដល់ដោយផ្តល់ជូន ការបរិភោគអាហារនៅភោជនីយដ្ឋានCambodia Mastercraft Microbrewery និងការស្នាក់នៅ ក្នុងសណ្ឋាគារលំដាប់ផ្កាយបួន Fairfield by Marriott Phnom Penh។ សូមអបអរសាទរ ដល់អតិថិជនភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលទាំង៤រូប ដែលឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី រួមមាន៖ ១) បងប្រុស ជុំ គន់ រស់នៅខេត្តពោធិ៍សាត់ ២) បងស្រី ប៉ូ សុខូ រស់នៅខេត្តក្រចេះ ៣) បងស្រី ធី ស្រីនិច រស់នៅខេត្តព្រៃវែង ៤) បងស្រី ម៉ោញ ពៅ រស់នៅខេត្តក្រចេះ។ នៅសល់រង្វាន់ជាច្រើនទៀត ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ជាពិសេសរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ដែលមានចំនួនសរុបរហូតដល់ ៦០០គ្រឿង។ តោះ! ចាំមើលទៀតថា តើអ្នកណាជាអតិថិជន សំណាងបន្ទាប់?
ភាពជឿនលឿននៃបច្ចេកវិទ្យា ដូចជា AI, blockchain និង chatbots កំពុងតែធ្វើឱ្យវិស័យធនាគារ បន្តផ្លាស់ប្ដូរឱ្យកាន់តែរីកចម្រើនជាលំដាប់ ដោយអនុញ្ញាតឱ្យធនាគារនានាផ្តល់សេវាកម្មរបស់ខ្លួនស្របតាមតម្រូវការអតិថិជនគ្រប់រូប ខណៈដែលប្រតិបត្តិការឌីជីថលកាន់តែមានសុវត្ថិភាព និងអាចទុកចិត្តបាន។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីគុណសម្បត្តិនានាដែលនាំមកនូវអត្ថប្រយោជន៍ បច្ចេកវិទ្យា ទាំងនេះក៏មកជាមួយហានិភ័យ និងការគំរាមកំហែងខ្ពស់ ដែលធនាគារនានាត្រូវតែដោះស្រាយដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងសង្កេតឃើញថាមានការលួចចូលប្រើប្រាស់ទិន្នន័យជាច្រើនបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ បើយោងតាមរបាយការណ៍វាយតម្លៃពីកម្មវិធី Cyber...