បើតាមរបាយការណ៍របស់ CIA ប្រទេសដែលមិនមានកងទ័ពសោះមានចំនួន ៣៦ ។ ប្រទេសទាំងនោះ ត្រូវបានការពារដោយសហគមន៍អន្តរជាតិ ឬក៏បម្លែងកងនគរបាល ឬប៉ូលិសមកការពារជំនួសវិញ។ ប្រទេសទាំងនោះមានដូចជា ៖ ទ្វីបអឺរ៉ុប ៖ អង់ដូរ៉ា, លិចធិនស្តែន, អ៊ីស្លង់, ម៉ូណាកូ, Svalbard, កោះ Faroe, Greenland, ដែនដីកូសូវ៉ូ,...
អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag បាននិយាយអនាគតរបស់ខ្សែការពារ Harry Maguire នៅបិសាចក្រហម គឺអាស្រ័យលើសាមីខ្លួនអ្នកសម្រេច ។ ពាក់ព័ន្ធរឿង Maguire លោក Ten Hag បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា គ្មាននរណាសប្បាយចិត្តនឹង ស្ថានភាពបច្ចុប្បន្ននោះឡើយ...
កាណាដា៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ខ្សែកធ្វើពីធ្មេញរបស់ត្រីឆ្លាម Megalodon ស្រោបមាសសុទ្ធ ដែលបាត់ស្រមោលឈឹង ជាមួយកប៉ាល់ទីតានិកត្រូវបានបង្ហាញក្នុងរូបភាពថ្មី ពីបំណែកនៃកប៉ាល់នោះ ។ វត្ថុបុរាណដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានគេរកឃើញក្នុងវីដេអូ ដែលបានថតកាលពីរដូវក្តៅមុន ដោយក្រុមហ៊ុន Magellan Ltd មានមូលដ្ឋាននៅ Guernsey ។ វីដេអូនេះត្រូវបានថត ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់យកការស្កេនឌីជីថលដំបូង...
អាមេរិក ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ពេលទៅមើល កំពូលតារាចម្រៀងអាមេរិកនាង Taylor Swift បទផ្ទាល់ អ្នករំពឹងថា វាជាយប់មួយ ដែលត្រូវចងចាំ ប៉ុន្តែមាន របាយការណ៍កាន់តែច្រើនឡើង អំពីមនុស្សដែលទទួលរង នូវការភ្លេចភ្លាំង បន្ទាប់ពីនាងបង្ហាញ ។ នាង Jenna Tocatilan...
យោងតាមការចេញផ្សាយរបស់ The Marca នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lionel Messi កំពុងកៀកខិតជិតទៅនឹងការចុះហត្ថលេខា ជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត ហើយនៅរដូវក្តៅនេះ។ ក្លឹប Al Hilal បានផ្តល់កុងត្រាយ៉ាងច្រើនអស្ចារ្យទៅឲ្យកីឡាករអាហ្សង់ទីន រូបនេះពោលគឺច្រើនជាងកុងត្រារបស់កីឡាករ CR7 ដល់ទៅ៣ដងឬប្រមាណជា៦០០លានផោន ក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ ទោះបីជាកីឡាកររូបនេះចង់ផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelona វិញក្តីប៉ុន្តែក្នុងវ័យ៣៥ឆ្នាំទៅហើយនោះគេជឿជាក់ថា កីឡាកររូបនេះនឹងអាចរារែកវិញហើយម្យ៉ាង...
ទីក្រុង ៖ទីក្រុង Wuxi ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ត្រូវបានប្រកាសថា ជាទីក្រុងម្ចាស់ផ្ទះ នៃការប្រកួតកីឡាតេក្វាន់ដូជើងឯកពិភពលោកឆ្នាំ ២០២៥ “2025 World Taekwondo Championships” ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសហព័ន្ធកីឡា តេក្វាន់ដូពិភពលោក ដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងបាគូ រដ្ឋធានីនៃប្រទេស Azerbaijan...
តូក្យូ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ បានប្រាប់ឲ្យដឹងថា Fujitsu Ltd និង Microsoft Corp បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ ដើម្បីពង្រីកកិច្ចសហការដែលមានស្រាប់ របស់ពួកគេដើម្បីផ្លាស់ប្តូរជាឌីជីថលពីរបៀប ដែលអង្គការជុំវិញពិភពលោកអភិវឌ្ឍ ការអនុវត្តប្រកបដោយនិរន្តរភាពជាងមុន ។ កិច្ចព្រមព្រៀងនឹងរួមបញ្ចូលការវិនិយោគដោយក្រុមហ៊ុនទាំង ២ ដើម្បីជំរុញការពង្រីកអាជីវកម្ម Uvance មានតម្លៃរាប់ពាន់លានដុល្លាររបស់...
ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ បានប្រាប់ឲ្យដឹងថា នាវិកបេសកកម្ម Shenzhou XVI រួមមានអវកាសយានិកស៊ីវិលចិន ដំបូងគេបានទៅដល់គន្លងគោចរកាលពីថ្ងៃអង្គារ ហើយបានចាប់ផ្តើមធ្វើការនៅក្នុងស្ថានីយអវកាស Tiangong ។ នៅលើយានអវកាស Shenzhou XVI មេបញ្ជាការបេសកកម្មឧត្តមសេនីយឯក Jing Haipeng វិស្វករយានអវកាស Colonel Zhu...
តូក្យូ ៖ ក្រុមហ៊ុនផលិតរថយន្តដឹកទំនិញអាល្លឺម៉ង់ Daimler ជាក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ប្រទេសជប៉ុន Toyota និងក្រុមហ៊ុនផលិតរថយន្ត ២ ផ្សេងទៀតបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងធ្វើការរួមគ្នាលើបច្ចេកវិទ្យាថ្មីៗ រួមទាំងការប្រើប្រាស់ឥន្ធនៈអ៊ីដ្រូសែន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ។ ក្រុមហ៊ុនទាំងនេះបាននិយាយថា ក្រុមហ៊ុន Mitsubishi Fuso Truck និង Bus Corp...
ទោះបីជាមានវ័យ៣៤ឆ្នាំទៅហើយក្តីកីឡាករខ្សែប្រយុទ្ធឈីលី Alexis Sanchez នៅតែអាចបង្ហាញទំរង់លេងខ្លាំង នៅលីគកំពូលបារាំង បាននៅឡើយ។ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Marseille និងបានចូលរួមនៅទីនេះតាំងតែពីឆ្នាំ២០២២ និងអាចរកគ្រាប់បាល់បានប្រមាណជា១៨គ្រាប់មកហើយ ត្រឹមតែមួយរដូវកាលចុងក្រោយ ដែលវាជាកត្តាសំខាន់ជុំរុញឲ្យ Arsenal កំពុងចាប់ផ្តើមពិចារណាកីឡាករនេះ ឡើងវិញដើម្បីជួយការងារប្រយុទ្ធបណ្តោះអាសន្ន។ អតីតកីឡាករខ្សែប្រយុទ្ធកំពស់ត្រឹមតែ១,៦៩ម៉ែត្ររូបនេះធ្លាប់លេងឲ្យក្លឹបអ៊ីតាលី Udiness និងក្លឹប Barcelona ហើយបន្ទាប់មកក៏បានផ្ទេរទៅចូលរួមជាមួយនឹង Arsenal ចន្លោះឆ្នាំ២០១៤ដល់ឆ្នាំ២០១៨មុនពេលសម្រេចចិត្តយកលុយធំទៅចូលរួម...