គៀវ ៖ មន្ត្រីចារកម្ម អេស្តូនី បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីប្រហែលជាមិន មានមីស៊ីលគ្រប់គ្រាន់ ដើម្បីបន្តធ្វើការវាយប្រហារ ទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ុយក្រែន អស់រយៈពេលជាង ៣ ខែមកនេះ នេះបើ តាមការបញ្ជាក់ របស់មន្ត្រីចារកម្ម អេស្តូនី បន្ទាប់ពីការវាយប្រហារថ្មីបំផុត របស់រុស្ស៊ី ប្រឆាំងនឹង ប្រទេសជិតខាងអឺរ៉ុប...
អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានបង្កើតការផ្សាំខួរក្បាល ដែលស្តើងជាងសក់មនុស្សតែមួយ ហើយអាចឲ្យអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគិតរបស់អ្នកយ៉ាងងាយស្រួលបំផុត នាពេលបច្ចុប្បន្ន។ បន្ទះឈីបពិសោធន៍ខ្ពស់ត្រូវបានរចនាឡើង សម្រាប់អ្នកជំងឺខ្វិន ឬពិការភ្នែកដែលមិនអាចប្រើអវយវៈរបស់ពួកគេ ដើម្បីទំនាក់ទំនងតាមរយៈកុំព្យូទ័រ ប៉ុន្តែវាក៏អាចធ្វើឲ្យមនុស្សមានសុខភាពល្អ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រើថាមពលនៃចិត្តរបស់ពួកគេតែម្នាក់ឯងផងដែរ។ វាខុសគ្នាពីការផ្សាំខួរក្បាលបង្កើតឡើង ដោយក្រុមហ៊ុនរបស់លោក Elon Musk ពីព្រោះដំណើរការនេះ មិនសូវមានការរាតត្បាតទេ...
អាមេរិក៖ ការសិក្សាថ្មីមួយបានបង្ហាញថា ដុំភ្លើងដ៏អស្ចារ្យដែលដំណើរចេញពីតំបន់ ខាងក្រៅនៃប្រព័ន្ធព្រះអាទិត្យ បាននាំជីវិតមករស់នៅលើផែនដីយើងកាលពី ៤,៦ ពាន់លានឆ្នាំមុន បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានរកឃើញ អាចម៍ផ្កាយបុរាណទាំងនេះមានផ្ទុកសារធាតុជាច្រើន បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Massachusetts Institute of Technology និង Imperial College London បានរកឃើញអាចម៍ផ្កាយ បុរាណទាំងនេះមានផ្ទុកសារធាតុ Carbonaceous...
អង់គ្លេស៖ ទិន្នន័យថ្មីបានបង្ហាញឲ្យដឹងថា រូបភាពកុមារតូចៗដែលកំពុងធ្វើសកម្មភាពផ្លូវភេទ នៅលើកាមេរ៉ាបាន កើនឡើងច្រើនជាង ១០ ដងចាប់តាំងពីការចាក់សោរជំងឺរាតត្បាត យោងតាមការចេញផ្សាយពីគេហទំព័រ BBC ។ មូលនិធិឃ្លាំមើលអ៊ីនធើណេត (IWF)បាននិយាយថា ទិន្នន័យរបស់វាបង្ហាញពីរបៀបដែលបំពានផ្លូវភេទ ដែលបានទាញ យកប្រយោជន៍ពីស្ថានភាព។ គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្ទុះប្រជាប្រិយភាពនៅដើមឆ្នាំ ២០២០ នៅពេលជំងឺ រាតត្បាតបានចាប់ផ្តើម។ កាលពីឆ្នាំមុន IWF បានកត់ត្រាគេហទំព័រច្រើនជាង...
ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនីចំបាប់ ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯក ថ្នាក់ជាត់ឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនី ចំបាប់ក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ក្រុមក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសចំនួន ៨គ្រឿង ។ ក្នុងឱកាសប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីចំបាប់នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅសាលដំបូលទូក...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ដឹងឲ្យថា ថ្មអវកាសបានឆ្លងកាត់នៅចម្ងាយ ប្រហែល៣,៥៤០ គីឡូម៉ែត្រពីលើផ្ទៃផែនដី តាមការប្រៀបធៀបផ្កាយរណបខ្លះ ធ្វើគន្លងនៅរយៈកម្ពស់ជាង ៣,៥០០ គីឡូម៉ែត្រ។ អាចម៍ផ្កាយទំហំប៉ុនដំរីមួយក្បាល បានឆ្លងកាត់ផែនដី ក្នុងការជួបគ្នាជិតបំផុតមិនធ្លាប់មានកត់ត្រាទុក។ថ្មអវកាសដែលមានឈ្មោះថា 2023 BU ត្រូវបានគេព្យាករថានឹងពង្រីកនៅចុងខាងត្បូង នៃអាមេរិកខាងត្បូង នៅម៉ោងប្រហែល ១២.២៩ ព្រឹកថ្ងៃសុក្រមានចម្ងាយត្រឹមតែ ៣,៥៤០ គីឡូម៉ែត្រពីលើផ្ទៃផែនដី។...
KYIV៖ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា ការអនុញ្ញាតឲ្យក្រុមអត្តពលិករុស្ស៊ី ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិលប៉ារីស ឆ្នាំ២០២៤ គឺស្មើនឹងបង្ហាញថា ភេរវកម្មអាចទទួលយកបាន។ លោក Zelenskiy បានបន្តថា លោកបានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីបារាំង Emmanuel Macron ដែលជាផ្នែកនៃយុទ្ធនាការរបស់លោកដើម្បីរក្សាអត្តពលិករុស្ស៊ី ចេញពីការប្រកួតនៅទីក្រុងប៉ារីស។ លោក Zelenskiy បាននិយាយក្នុងវីដេអូពេលយប់របស់លោកថា ការប្តេជ្ញារបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិសមម្រាប់ការនាំយកអត្តពលិករុស្ស៊ី...
តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមសកម្មជនដែលស្វែងរកការអភិរក្ស កន្លែងកីឡាជាប្រវត្តិសាស្ត្រចំនួន២ និងផ្លូវមានដើមឈើជានិមិត្តរូបមួយ ត្រូវបានជាប់គាំងនៅក្នុងការប្រយុទ្ធ ជាមួយរដ្ឋាភិបាលទីក្រុងតូក្យូ ជុំវិញការអភិវឌ្ឍន៍ឡើងវិញ នៃសង្កាត់បៃតងបំផុតមួយរបស់ទីក្រុង។ ទីក្រុងតូក្យូស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការផ្តួចផ្តើមផែនការរុះរើ និងជំនួសកីឡដ្ឋាន Jingu ជាទីលានកីឡាបេស្បលចាស់ជាងគេទី៤ របស់ពិភពលោកដែលនៅតែប្រើប្រាស់ ដោយក្រុមបាល់ទាត់កំពូល និង Prince Chichibu Memorial...
តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Nissan Motor Co បានដាក់ពាក្យបណ្តឹងទៅរដ្ឋាភិបាលជប៉ុន ក្នុងការប្រមូលរថយន្តជាង ៥២០,០០០ គ្រឿង រួមទាំងរថយន្តម៉ាក Suzuki ផងដែរ ដោយសារកំហុសផ្នែកម៉ាស៊ីនអគ្គិសនី អាចបណ្តាលឲ្យពួកគេឆេះ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន កំពុងប្រមូលរថយន្តសរុបចំនួន...
ព័ត៌មានទើបទទួលបាន ថ្មីៗនេះ បានឲ្យដឹងថា ក្រោយបញ្ចប់វគ្គហ្វឹកហាត់កាលពីពាក់កណ្ដាលខែ មករា ពេលនេះ Jin និងក្រុមទាហានរួមគ្នា បានសម្រេចជោគជ័យមួយទៀត ពីកម្មវិធីកម្សាន្តរបស់កងទ័ព ព្រមទាំងទទួលបានរង្វាន់ដ៏អស្ចារ្យទៀតផង។ ផ្អែកតាម Post មួយដែលត្រូវបានបង្ហោះលើប្រព័ន្ធអនឡាញ បានរាយការណ៍ថា ថ្មីៗនេះក្រុមរបស់ Jin បានឈ្នះតំណែងលេខ ១ នៅមូលដ្ឋានទ័ព សម្រាប់កម្មវិធី Seollal។ ចំពោះរង្វាន់ ដែលក្រុមរបស់លោក ទទួលបានគឺ វិស្សមកាលឈប់សម្រាក។ ក៏មានការឲ្យដឹងទៀតថា សាមជិក BTS រូបនេះ បានបង្រៀនក្បាច់រាំផ្ទាល់ជាមួយនឹងសមាជិកក្រុមរបស់លោកទៀតផង ដើម្បីធ្វើយ៉ាងណា អាចដណ្ដើមជោគជ័យបានក្នុងកម្មវិធីសប្បាយៗមួយនេះ។...